សញ្ញាទាំង៧បញ្ជាក់ថា crush មិនបានស្រលាញ់អ្នកវិញទេ
- 2019-07-11 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាទាំង៧បញ្ជាក់ថា crush មិនបានស្រលាញ់អ្នកវិញទេ
អ្នកចង់ដឹងពីវិធីកាត់ចិត្តពី crush? បើ crush របស់អ្នកមានសញ្ញាច្រើនក្នុងចំណោមសញ្ញាខាងក្រោមនេះ អ្នកគួរតែដកចិត្តបានហើយ។
១. មិនទាក់ទងនឹងអ្នក
បុរសណាក៏ដោយ បើទោះបីជារវល់យ៉ាងណាក៏អាចចំណាយពេលបន្តិចបន្តួចដើម្បីទាក់ទងទៅកាន់នារីដែលយើងស្រលាញ់ដែរ។ ផ្ទុយមកវិញប៉ះចំអ្នកដែលខ្លួនមិនចូលចិត្តហើយ ទោះបីជាគេទំនេរក៏មិនខ្ចីសួររកអ្នកដែរ។
២. មិនសកម្ម
មិនថាសកម្មភាពដើរលេងឬធ្វើអ្វីក៏ដោយគឺសុទ្ធតែអ្នកជាអ្នកផ្ដើមទាំងអស់។ បើសិនជាអ្នកមិនផ្ដើមគេក៏មិនឈឺចិត្តស្អិតទ្រូងអ្វីទាំងអស់។
៣. មិនណាត់ជួបគ្នាតែ២នាក់
បើសិនជាគេមានចិត្តលើអ្នក គេនឹងណាត់ជួបអ្នកដាច់ដោយឡែកតែ២នាក់ដើម្បីមានឱកាសស្និទ្ធស្នាលនឹងគ្នា។
៤. ច្បាស់លាស់រឿងលុយកាក់
បើចំពោះនារីដែលគេចូលចិត្ត ពេលទៅញ៉ាំអីម្ដងៗទោះបីជាទៅតែនាក់ឬជាក្រុមក៏ដោយ ក៏គេនឹងចេញលុយសម្រាប់ចំណែករបស់អ្នកដែរ។ តែបើអ្នកគ្រាន់តែជាមិត្តភ័ក្ដិនឹងគ្នា គេនឹងបែងចែកឲ្យដាច់ស្រេច។
៥. មិនរក្សាអាកប្បកិរិយា
បើសិនជាអ្នកជាមនុស្សដែលគេមានចិត្តលើមែន គេនឹងតែងបង្ហាញខ្លួនក្នុងរូបភាពស្អាតបំផុតតាមដែលអាចធ្វើទៅបាន។ តែបើមិនមែនវិញ គេនឹងខ្វល់ពីរូបភាពរបស់ខ្លួនយ៉ាងម៉េចនោះឡើយ។
៦. ញ៉ែមនុស្សស្រីផ្សេងទៀត
មនុស្សប្រុសនឹងចូលចិត្តមើលតែមនុស្សដែលខ្លួនចាប់ចិត្តបើទោះបីជាអ្នកមានស្បែកស្រគាំ ឬមិនសូវស្អាតក៏ដោយ។ តែបើអ្នកមិនមែនគោលដៅរបស់គេទៅហើយ គេនឹងចាប់ផ្ដើមចែចូវអ្នកផ្សេង។
៧. ស្នាមញញឹមមិនមែនសម្រាប់អ្នក
អ្នកអាចចាប់អារម្មណ៍សង្កេតឃើញថា គេអាចញញឹមដាក់មិត្តភ័ក្ដិគេ តែគេនឹងរីកស្នាមញញឹមនៅពេលកែវភ្នែកអ្នកទាំង២ប៉ះគ្នាឡើយ៕
ចុចអាន៖ កុំឲ្យឈឺចាប់ខ្លាំងក្រោយបែកគ្នា ស្រីៗគួរធ្វើរឿងមានតម្លៃទាំងនេះដើម្បីរឹងមាំជាថ្មី