កុំឲ្យឈឺចាប់ខ្លាំងក្រោយបែកគ្នា ស្រីៗគួរធ្វើរឿងមានតម្លៃទាំងនេះដើម្បីរឹងមាំជាថ្មី

  • 2019-07-10 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដឹង​ថា​ពេល​បែក​បាក់​ស្នេហា ​អ្នក​ណា​ក៏​ពិបាក​ចិត្ត​ដែរ ឲ្យ​កាត់​ចិត្ត​​ភ្លេច​គេ​ភ្លាម​ៗ​មិន​អាច​ទេ។ ​​​អ្នក​អាច​ខូច​ចិត្ត​បាន​តែ​កុំ​យូរ​ពេក។ ​​បង្កើត​តម្លៃ​ឲ្យ​ខ្លួន​ឯង ស្រលាញ់​ខ្លួន​ឯង​កាន់​តែ​ច្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​ប្រៀប​ដូច​ឱសថ​ជួយ​អ្នក​ឲ្យ​ជា​សះ​ស្បើយ​ឆាប់ៗ។ ​ត្រលប់​មក​ផ្ដល់​ថាមពល​ឲ្យ​ខ្លួន​ឯង​ រស់​នៅ​ក្នុង​ជីវិត​មាន​រស្មី​និង​សប្បាយរីករាយ​តាម​វិធី​ខាង​ក្រោម​នេះ ​ទើប​អ្នក​អាច​បំ​ភ្លេច​គេ​បាន​។

១. ទទួល​ស្គាល់​ការ​ពិត

​​ព្រម​ទទួល​ថា​រឿង​ពី​មុន​បាន​ចប់​ហើយ ​ឈប់​យំ​ដើម្បី​គេ​ទៀត​ទៅ។ កុំ​ធ្វើ​ឲ្យ​សម្រស់​យើង​ធ្លាក់​ចុះ​ដោយសារ​មនុស្ស​ប្រុស​ក្បត់​ម្នាក់​អី ​គួរ​តែ​ចាក​ចេញ​ពី​គេ​ឲ្យ​ផុត​ៗ​ កុំ​នៅ​​សោក​សៅ​​ចង់​បាន​គេ​មក​វិញ។​

២. ឈប់​ស្ដី​ឲ្យ​ខ្លួន​ឯង​ទៀត

ឈប់​សួរ​ថា​ហេតុ​អ្វី​​គេ​ចិត្ត​ដាច់​ដល់​ថ្នាក់​នេះ ឈប់​ដេញ​​ដោល​អ្នក​ណា​ខុស​ទៀត។ ​មនុស្ស​ចង់​ទៅ​ ទោះ​អ្នក​ចង់​ឃាត់​ក៏​គ្មាន​ប្រយោជន៍​ដែរ យើង​ឃាត់​បាន​តែ​ខ្លួន​ប្រាណ​គេ​តែ​ចិត្ត​គេ​មិន​នៅ​នឹង​យើង​ទៀត​ឡើយ។ ​ព្រម​លែង​​គេ​ទៅ ​ព្រោះ​បើ​អ្នក​មិន​ចាក​ចេញ​ពី​មនុស្ស​អាក្រក់ ​អ្នក​គ្មាន​ថ្ងៃ​បាន​ជួប​មនុស្ស​ល្អ​ឡើយ។ ​កុំ​ខ្ជះ​ខ្ជាយ​ពេល​វេលា​​គិត​​ពី​គេ​ទៀត ​គួរ​យក​ពេល​នេះ​មក​​គិត​ពី​ជីវិត​ខ្លួន​ឯង​វិញ​ល្អ​ជាង។

​៣. ​​លើក​លែង​ទោស​ឲ្យ​គេ

​ចាត់​ទុក​ថា​បុណ្យ​របស់​អ្នក​និង​គេ​សាង​ជាមួយ​គ្នា​បាន​តែ​ប៉ុណ្ណឹង ដូច្នេះ​​ទើប​មិន​អាច​បន្ត​​ជាមួយ​គ្នា​បាន។ ​កុំ​ខឹង​រហូត​​សង​សឹក​​គេ​​ដោយ​អំពើ​​អាក្រក់ ព្រោះ​មិន​ត្រឹម​ឲ្យ​អ្នក​មិន​អាច​ភ្លេច​គេ​បាន​ទេ ​ថែម​ទាំង​នឹក​ឃើញ​គេ​គ្រប់​ពេល​ទៀត​ផង។ ​គិត​ថា​ បោះ​បង់​គឺ​ជា​រឿ​ង​តែ​មួយ​គត់​ឲ្យ​អ្នក​ឈប់​​​​ឈឺ​ចាប់​ទៀត។​

៤. ​ខូច​ចិត្ត​បាន តែ​កុំ​យូរ​ពេក

​ប្រាកដ​ណាស់​កាល​មុន​អ្នក​មាន​មិត្ត​ប្រុស​ជជែក​លេង​ជាមួយ ទៅ​ណា​ជាមួយ​គ្នា​ តែ​ពេល​នេះ​ទៅ​ណា​ម្នាក់​ឯង​ប្រាកដ​ជា​មិន​ទាន់​សម្រប​ខ្លួន​បាន​ភ្លាម​ៗ​អ៊ី​ចឹង​ហើយ។ ​ប៉ុន្តែ​​ត្រូវ​ដឹង​ថា ​មុន​ពេល​​មិន​ទាន់​ស្គាល់គាត់ ​ចុះ​ហេតុ​អ្វី​ពេល​នោះ​អ្នក​អាច​រស់​បាន​រីក​រាយ។ ​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​ដោយ​គ្មាន​គាត់​ក្នុង​ការ​ចង​ចាំ​របស់​​អ្នក​ទៀត ​​រុញ​ខ្លួន​ឯង​ចេញ​ពី​ភាព​សៅ​ហ្មង​ឲ្យ​បាន​។

៥. ​កុំ​បោះ​បង់​ខ្លួន​ឯង​ចោល

​តែង​ខ្លួន​ឲ្យ​ស្អាត ​​ផ្លាស់​ប្ដូរ​ស្ទីល​ខោ​អាវ​​ឲ្យ​មើល​ទៅ​ប្លែក។ ​ធ្វើ​រឿង​ល្អ​ៗ​ចំពោះ​ខ្លួន​ឯង​ឲ្យ​ច្រើន​ៗ ត្រលប់​មក​ស្រលាញ់​និង​ឲ្យ​តម្លៃ​ខ្លួន​ឯង​ដូច​មុន​ ។ ​ព្យាបាល​របួស​​បេះ​ដូង​​ឲ្យ​ជា​លឿន​បំ​ផុត ​ផ្ដើម​ដោយ​ការ​ធ្វើ​រឿង​សាមញ្ញ និង​មើល​ថែ​ខ្លួន​ឯង​ឲ្យ​ខ្លាំង​ជា​ង​មុន។ ​កុំ​ភ្លេច​ថា ​អ្នក​ត្រូវ​បន្ត​​រស់​នៅ​រៀន​រឿង​ថ្មី​ៗ​ជា​ច្រើន​ទៀត ​កុំ​នៅ​អង្គុយ​សោក​សៅ​​គ្មាន​ប្រយោជន៍​នោះ​ទេ​។ ​ចាប់​ផ្តើម​ពី​ឥលូវ ​ពិភពលោក​នេះ​មិន​ខ្មៅ​ងងឹត​រហូត​នោះ​ទេ ។

​​​​

​ចុចអាន ៖ ​​ រឿង​​៦​យ៉ាង​ស្រី​ៗ​មិន​គួរ​ធ្វើ​ទាល់​តែ​សោះ​បើ​មិន​ចង់​ឲ្យ​ខាង​ប្រុស​មើល​ងាយ ​​​​​​​​​​​​​

ប្រភព៖ Spiceee ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម