រឿង៦យ៉ាងស្រីៗមិនគួរធ្វើទាល់តែសោះបើមិនចង់ឲ្យខាងប្រុសមើលងាយ
- 2019-07-09 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង៦យ៉ាងស្រីៗមិនគួរធ្វើទាល់តែសោះបើមិនចង់ឲ្យខាងប្រុសមើលងាយ
ស្នេហាគឺជារឿងរបស់បេះដូង នៅពេលដែលបេះដូងចង់បានទៅហើយ គឺពិបាកនឹងទប់ទល់ខ្លាំងណាស់។ យ៉ាងណាក៏ដោយ ទោះបីជាស្រលាញ់គេដល់កម្រិតណាក៏មិនត្រូវធ្វើរឿងទាំងឡាយខាងក្រោមនេះដែរ។
១. បោះបង់ចោលការងារ
ការងារមិនត្រឹមតែជាវិធីរកលុយដើម្បីចិញ្ចឹមជីវិតនោះទេ វាថែមទាំងជាចំណង់ចំណូលចិត្ត ក៏ដូចជាក្ដីសុបិនរបស់មនុស្សម្នាក់ៗ។ ដូចនេះហើយទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏មិនត្រូវបោះបង់ការងារខ្លួនឯងចោលដែរ ព្រោះបើបាត់ហើយ អ្នកនឹងបាត់ភាពឯករាជ្យខាងហិរញ្ញវត្ថុជាមិនខាន។
២. ចិត្តងាយនឹងអ្នកមានភេទផ្ទុយ
មនុស្សស្រីពេលខ្លះតែងងាយធ្លាក់អន្ទាក់គេ នៅពេលខាងប្រុសសម្ដីផ្អែមដាក់ខ្លួន។ បើយើងចិត្តអត់មាំទេ អាចចាញ់បោកគេលើគោក។ ពេលស្ដាប់សម្ដីគេហើយ ត្រូវយកវិភាគថា គេអាចធ្វើវាបានប៉ុន្មានភាគរយនៃការនិយាយនោះ កុំចិត្តងាយទទួលនឹងសំណើរបស់គេភ្លាម។
៣. ផ្លាស់ប្ដូររូបសម្បត្តិខ្លួនឯង
ស្ត្រីដែលឆ្លាតនឹងចេះធ្វើយ៉ាងណាដើម្បីឲ្យខ្លួនមើលទៅទាក់ទាញជាងមុន តែមនុស្សស្រីដែលលង់នឹងគេផ្កាប់មុខវិញ នឹងផ្លាស់ប្ដូរខ្លួនឯងយ៉ាងម៉េចឲ្យត្រូវនឹងរសនិយមដែលគេពេញចិត្តទាំងវាមិនមែនជាអ្វីដែលខ្លួនចង់បាន។
៤. សម្របសម្រួលនឹងចំណុចអាក្រក់របស់គេ
គេតែងថាស្នេហាធ្វើឲ្យមនុស្សងងឹតភ្នែក ទោះបីជាឃើញកំហុសរបស់គេនៅចំពោះមុខហើយក៏ដោយ ក៏ស៊ូទ្រាំរស់ជាមួយវា។ តែធ្វើដូចនេះ ជនរងគ្រោះគឺគ្មានអ្នកណាក្រៅពីយើងឡើយ។ កុំដោយសារតែស្រលាញ់គេព្រមធ្វើឲ្យខ្លួនឯងខាតបង់ឲ្យសោះ។ ប្រសិនបើប្រាប់ហើយ តែគេមិនអាចកែទម្លាប់របស់គេបាន ប្រហែលជាបែកគ្នាគឺជាជម្រើសដ៏ល្អរបស់អ្នកទាំង២។
៥. លែងខ្វល់ខ្វាយនឹងទំនាក់ទំនងដទៃទៀត
ក្រៅពីរឿងស្នេហាជាមួយសង្សារ អ្នកនៅមានទំនាក់ទំនងសង្គមផ្សេងទៀតដែលត្រូវចិញ្ចឹមបីបាច់ដូចមនោសញ្ចេតនារបស់អ្នកដែរ។ ជាក់ស្ដែងដូចជាសាច់ញាតិ និងក្រុមមិត្តភ័ក្ដិជិតស្និទ្ធជាដើម។ មុន និងក្រោយពេលមានស្នេហាពួកគេធ្លាប់ជាមនុស្សសំខាន់របស់យើង ដូចនេះទោះបីជានៅពេលនេះយើងមានស្នេហាក៏ដោយ ក៏កុំបោះបង់គេចោលឲ្យសោះ។
៦. រំពឹងលើគេទាំងស្រុង
នេះគឺជារឿងដ៏ខុសឆ្គងបំផុតរបស់មនុស្សស្រីនៅពេលមានសង្សារ។ កុំធ្វើខ្លួនទន់ខ្សោយ ហើយចាំឲ្យគេជួយឲ្យសោះ។ រឿងអ្វីដែលយើងធ្វើបានគឺគួរធ្វើខ្លួនឯង ព្រោះបើបាត់ពីគេទៅក៏យើងអាចខ្លួនទីពឹងខ្លួនបានដដែល។ អ្វីដែលខ្លួនមិនអាចធ្វើបានអាចពឹងគេ តែមិនអាចផ្អែកលើគេទាំងស្រុងឡើយ៕
ចុចអាន៖
នាងស្រឡាញ់អ្នកគ្មានថ្ងៃប្រែប្រួលទេ បើអ្នកសង្កេតឃើញ ៧ចំណុចនេះ
ទង្វើ ៥យ៉ាងអាចសម្លាប់ចិត្តមនុស្សស្រីឲ្យលង់ស្រឡាញ់អ្នកបានយ៉ាងរហ័ស