ទង្វើ​ ៥យ៉ាង​​អាច​សម្លាប់​ចិត្ត​មនុស្ស​ស្រី​ឲ្យ​លង់​ស្រឡាញ់​អ្នកបាន​យ៉ាង​រហ័ស

  • 2018-01-15 03:02:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ទង្វើ​មួយ​ចំនួន​ដែល​មនុស្ស​ប្រុស​អាច​ឆាប​យក​បេះដូង​មនុស្ស​ស្រី​បាន​ងាយ​ឆាប់​បំផុត។ បើ​អ្នក​កំពុង​ដែល​ចាប់ចិត្ត​ស្រឡាញ់​លើ​នារី​ណា​ម្នាក់​ហើយ ទង្វើ​ ៥យ៉ាង​​នេះអាច​សម្លាប់​ចិត្ត​នាង​ឲ្យ​លង់​ស្រឡាញ់​​អ្នក​វិញ​បាន​យ៉ាង​រហ័ស ៖

១. ​និយាយថា Good Night រាល់​យប់

រាល់​យប់​ទោះ​មិន​និយាយ​អី​ក៏​ដោយ​ក៏​អ្នក​គួរ​តែ Chat ពាក្យ«Good Night» ទៅ​នាង​​រាល់​យប់ ឬ​អាច​ប្រាប់​ថា​ «កុំ​នៅ​យប់​ពេក ឆាប់​ចូល​គេង»​ ជា​ដើម។ ពាក្យ​បែប​នេះ​បើ​ឃើញ​រាល់​យប់​នឹង​អាច​ឲ្យ​មនុស្ស​​ស្រី​ឆាប់​ទទួល​បាន​អារម្មណ៍​ថា​ខ្លួន​ឯង​សំខាន់ ឬពិសេស​សម្រាប់អ្នកណាស់។

រូបតំណាង

**២. ជូន​​នាង​ទៅ​ផ្ទះ​រាល់​ថ្ងៃ**

ពេលចេញ​ពី​រៀន ឬ​ធ្វើ​ការ​អ្នក​​តែង​តែ​មក​ទទួល និង​ចាំ​ជូន​នាង​ទៅ​ផ្ទះ​រាល់​ថ្ងៃ​។ សកម្មភាព​បែប​នេះ​គឺ​ពិត​ជា​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​លើ​ចិត្ត​មនុស្ស​ស្រី ព្រោះ​នាង​នឹង​មាន​អារម្មណ៍​ថា​កក់​ក្ដៅ និង​​មិន​ភ័យ​ខ្លាច​ពេលត្រឡប់​ទៅ​ផ្ទះ​វិញ។

៣. លួច​ថត​ពេល​នាងមិន​ដឹង​ខ្លួន

អ្នក​ចូលចិត្ត​ថត​រូប​នាង​ពេល​ដែលនាង​ធ្វើ​អី​មួយ​​ដោយ​មិន​ដឹង​ខ្លួន​ដែលអ្នក​គិត​ថា​គួរ​ឲ្យ​ស្រឡាញ់​បំផុត ដូច​ជា​នៅ​ពេល​ញ៉ាំ​អី ពេល​នាង​គេង​លក់ ឬ​ពេល​នាង​សើច​សប្បាយ​ចិត្ត​ជា​ដើម។ វា​ជា​ភាព​ផ្អែមល្ហែម​មួយ​ដែល​ធ្វើ​ឲ្យ​បេះដូង​មនុស្ស​ស្រី​រង្គោះរង្គើ​ដែល​ធ្វើ​ឲ្យ​នាង​ចាប់​ផ្ដើម​មាន​ចិត្ត​ខ្លាំង​ទៅៗ។

៤. ឲ្យ​អំណោយ​ពិសេស​ទៅ​នាង

តែង​រៀបចំ​កាដូ​នៅ​ពេល​មាន​ថ្ងៃ​ពិសេស​មក​ដល់ ហើយ​កាដូ​នោះ​គឺ​ជា​កាដូ​ដែល​ពិសេស​មួយ​ដែល​អ្នក​​មាន​សម្រាប់​តែ​នាង​ម្នាក់​គត់។ ទង្វើ​បែប​នេះ​គឺ​បង្ហាញ​ឲ្យ​នាង​ឃើញ​ថា អ្នក​យក​ចិត្ត​ទុក​ដាក់ និង​គិត​ពី​នាង​មុន​គេ។

៥. បារម្ភ​ពី​នាង ហើយ​តែង​កំដរ​នាង​ពេល​ពិបាក​ចិត្ត

ជា​ចំណុច​ដ៏​ពិសេស​មួយ​ដែល​មនុស្ស​ស្រី​ជា​ច្រើន​ឆាប់​បាក់​ចិត្ត​ស្រឡាញ​លើ​អ្នក ព្រោះ​ពេល​ដែល​នាង​ពិបាក​ចិត្ត ឯកា និង​មាន​បញ្ហា​នោះ​ អ្នក​ជា​មនុស្ស​ទី​១​ដែល​ក្បែរ​នាង។ ហេតុ​បែប​នេះ​ហើយ​បេះដូង​នាង​នឹងចាប់​ផ្ដើម​ស្គាល់​អ្នក​ ហើយ​ត្រូវ​ការ​អ្នក​ខ្លាំង​ទៅៗ។

រូបតំណាង

ពេល​ខ្លះ​នាង​អាច​នឹង​លង់​ស្រឡាញ់​អ្នក​ដោយ​មិន​ដឹង​ខ្លួន​ក៏​មាន​ ដោយសារ​តែ​ទង្វើ​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃរបស់​អ្នក ដូច្នេះ​បើ​អ្នក​ពិត​ជា​ចង់​បាន​នាង​មែន​គួរ​តែ​សាកល្បង​នូវវិធី​នេះ៕

ចុអាន៖កុំ​ឲ្យ​ច្រឡំ​រវាងអារម្មណ៍​ងប់ងុលមួយឆាវ និងស្រឡាញ់​​មនុស្ស​ម្នាក់​​ពិត​គួរ​មើល​ចំណុច​នេះ ​​

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម