នាងស្រឡាញ់អ្នកគ្មានថ្ងៃប្រែប្រួលទេ បើអ្នកសង្កេតឃើញ ៧ចំណុចនេះ
- 2018-01-17 02:18:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាងស្រឡាញ់អ្នកគ្មានថ្ងៃប្រែប្រួលទេ បើអ្នកសង្កេតឃើញ ៧ចំណុចនេះ
ការប្ដូរផ្ដាច់ របស់មនុស្សស្រីក្នុងរឿងស្នេហាគឺមានខ្លាំងជាងមនុស្សប្រុសឆ្ងាយណាស់។ ទស្សនៈដែលថាមនុស្សស្រីស្រឡាញ់ចាប់ពីកម្រិតសូន្យរហូតដល់មួយរយគឺពិតជាត្រឹមត្រូវ។ នៅពេលដែលនាងជួបបុរសល្អ អាចពឹងពាក់ជាគូជីវិតបាន នាងប្រាកដជាឱបក្រសោបបុរសនោះយ៉ាងជាប់ មិនឲ្យរបូតពីដៃឡើយ។ យ៉ាងណាមិញ ខាងក្រោមនេះជាចំណុចទាំង៧ដើម្បីឲ្យអ្នករឹតតែប្រាកដចិត្តថាក្ដីស្រឡាញ់របស់នាងចំពោះអ្នកគ្មានថ្ងៃប្រែប្រួលទេ៖
**១. ស្រឡាញ់គ្នារយៈពេលយូរ**
ទំនាក់ទំនងរឹតតែយូរ ឧកាសដែលនាងអាចឈប់ស្រឡាញ់អ្នករឹតតែតិច។ នាងស៊ាំជាមួយរឿងគ្រប់យ៉ាងរបស់អ្នក។ នាងរីករាយជាមួយភាពស្និទ្ធស្នាល អារម្មណ៍ល្អ ដែលនាងទទួលបានពីមិត្តប្រុសដែលនាងស្គាល់ច្បាស់ និងចំណាយពេលជាមួយស្ទើរគ្រប់ពេល។
២. ទាមទារក្ដីស្រឡាញ់
ស្រឡាញ់កាន់តែខ្លាំង ការព្រួយបារម្ភ ហួងហែងចំពោះអ្នកក៏រឹតតែខ្លាំង។ នាងទាមទារចង់ឲ្យអ្នកចាត់ទុកនាងជាព្រះនាង ព្រោះនាងបានចាត់ទុកអ្នកដូចព្រះអង្គម្ចាស់តែម្នាក់គត់របស់នាងដូចគ្នាដែរ។
៣. អ្នកជាផ្នែកដ៏សំខាន់នៃជីវិតនាង
ម្ដាយឪពុករបស់នាងស្រឡាញ់អ្នក។ មិត្តភ័ក្ដិស្និទ្ធស្នាលរបស់នាង ក៏ទទួលយកអ្នកយ៉ាងពេញចិត្ត។ នាងតែងតែនិយាយចំណុចល្អៗរបស់អ្នកប្រាប់ពួកគេ ព្រោះរាល់ថ្ងៃនាងស្រឡាញ់អ្នកស្ទើរលេបទៅហើយ។
៤. បង្ហាញអារម្មណ៍ពិតប្រាប់អ្នក
មនុស្សស្រីកម្របង្ហាញអារម្មណ៍ពិតប្រាប់មនុស្សប្រុសមុនណាស់ ប៉ុន្តែនៅសុខៗស្រាប់តែនាងសុំឈប់ធ្វើសង្សារអ្នក ព្រោះចង់ក្លាយជាប្រពន្ធស្របច្បាប់វិញ មានន័យថានាងប្រាកដក្នុងចិត្តច្បាស់ថាអ្នកគឺជាគូព្រេងពិតរបស់នាងហើយ។
៥. ស្រមៃរឿងអនាគតជាមួយអ្នក
នាងត្រៀមឈ្មោះសម្រាប់ដាក់ឲ្យកូនៗ ព្រមទាំងចូលរួមផ្ដល់គំនិតក្នុងការតុបតែងឆ្នៃម៉ូដផ្ទះរបស់អ្នក។ ការរៀបចំផែនការអនាគតរបស់នាង មានគ្រប់វត្តមានរបស់អ្នកគ្រប់រឿង។ នេះក៏បញ្ជាក់ថាជីវិតទាំងមូលរបស់នាង មិនអាចបន្តទៅមុនបានទេប្រសិនគ្មានរូបអ្នក។
៦. ប្រាប់ការពិតគ្រប់យ៉ាង
នាងប្រាប់អ្នកត្រង់ៗ ពេលនាងខឹង ប្រច័ណ្ឌ អន់ចិត្តជាមួយអ្នក។ មិនថាក្ដីសង្ឃឹម ក្ដីស្រមៃ ឬទស្សនៈផ្ទាល់ខ្លួនគ្រប់យ៉ាងរបស់នាង នាងតែងតែចែករំលែកវាជាមួយអ្នក។ នាងបើកចំហបែបនេះ សម្រាប់តែមនុស្សប្រុសដែលនាងត្រូវផ្ញើជីវិតជាមួយជារៀងរហូត។
៧. ផ្ដល់ក្ដីស្រឡាញ់ដែលគ្មានលក្ខខណ្ឌ
នាងបង្ហាញឲ្យអ្នកដឹងថា នាងស្រឡាញ់ និងត្រូវការអ្នកគ្រប់ពេលវេលា។ មិនថាមានរឿងអ្វីកើតឡើង នាងមិនរារែកនឹងឆ្លងព្យុះភ្លៀងជាមួយអ្នកឡើយ។ ទោះបីជាឈ្លោះគ្នាប៉ុណ្ណា ក៏នាងនៅតែបារម្ភពីសុខទុក្ខអ្នករហូត ៕
ចុចអាន៖
៧តិចនិករកបានមិត្តប្រុសល្អ គាប់ចិត្តក្នុងរយៈពេលខ្លី បែបវិធីចាស់ទុំ
ស្រឡាញ់ប្រុសត្រូវចេះមើលមនុស្សប្រុស! បុរសស្រឡាញ់ស្មោះត្រូវមាន 3P នេះចាំបាច់