​​​​​​​​​​​​​​មិន​គួរ​​ប្រហែស បើ​ឃើញ​​​​សញ្ញា​​​១០​យ៉ាង​នេះ​ ប្រែប្រួល​​លើ​​រាង​កាយ​របស់​​​​អ្នក

  • 2019-07-05 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​ពី​មួយ​​ថ្ងៃ​ទៅ​មួយ​​​ថ្ងៃ​​ រូប​​រាង​​កាយ​​​​របស់​​​​មនុស្ស​​​​​តែង​មាន​​ការ​​​​​ប្រែប្រួល​​បន្តិច​​​ម្តងៗ។ មាន​សញ្ញា​​មួយ​​ចំនួន​​ បាន​​កើត​មាន​​​​​នៅ​លើ​​​​​ដង​​ខ្លួន ​ដែល​អ្នក​​គិត​ថា​​មិន​​អី ​ប៉ុន្តែ​​វា​អាច​​​​​បង្ក​ទៅ​​ជា​​គ្រោះថ្នាក់​ធំ​​​​ បើ​អ្នក​​ធ្វេសប្រហែស​តែ​​បន្តិច។ ​​​​​​​​ដើម្បី​ការពារ​​​​​​​កុំ​ឲ្យ​ហួស​ពេល​​ពិបាក​ព្យាបាល បើ​ឃើញ​​​​​​​​​​​​​​រាង​កាយ​​លេច​​ចេញ​​​​​​​​សញ្ញា​​​​​​​១០​​យ៉ាង​នេះ​ មិន​​ត្រូវ​​បណ្តែត​​បណ្តោយ​​យូរ​ គួរ​​​ទៅ​ជួប​​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​​ជំនាញ ​​​​​ឲ្យ​បាន​​​​ទាន់​​ពេល​​​វេលា។

១. ​មាត់​​ស្ងួត​​​​​ឬ​ប្រេះ​​ខ្លាំង

ពេល​​​ស្បែក​បបូរ​​មាត់​​​​មាន​សភាព​​ស្ងួត​​​​​ឬ​​​​ប្រេះ​​​ខ្លាំង ​វា​ជា​សញ្ញា​​​នៃ​អាឡែរហ្ស៊ី។ អ្នក​​ត្រូវ​​​​​យក​​ចិត្ត​​​​ទុក​​ដាក់​ពី​​ផលិតផល​​​​​​គ្រឿង​​សម្អាង​​ដែល​​កំពុង​តែ​​ប្រើ​​ប្រាស់ ​របប​អាហារ ឬ​​​ការ​​ប្រើ​ថ្នាំ​​​ពេទ្យ​​​ជា​ដើម។ ​មាត់​​ប្រេះ​​បែក​​ក្រហែង ​​​​បញ្ជាក់​ថា​ រាង​កាយ​​​​អ្នក​​ខ្វះ​​ វីតាមីនB A និង​E។ ​​​​​បើ​​អ្នក​​​​​ស្ងួត​ទាំង​​មាត់ ទាំង​​ភ្នែក​ ​និង​​មាន​​បញ្ហា​​​​​​​រំលាយ​អាហារ គួរ​​ទៅ​​ជួប​​​​​វេជ្ជបណ្ឌិត ​ជា​បន្ទាន់​ ដើម្បី​​​ដឹង​​​​កាន់​​តែ​​ច្បាស់​។

​​២. ជ្រុះ​​រោម​​ចិញ្ចើម​

​​​រោម​​ចិញ្ចើម​ក្រាស់​ មិន​​មែន​​ត្រឹម​តែ​ស្រស់​​​ស្អាត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​​​ឆ្លុះ​​បង្ហាញ​​ពី​សុខភាព​​របស់​អ្នក​​​ផង​ដែរ។ ​​​​នៅ​​​​សុខៗ​​​​​ស្រាប់​​តែ​​​រោម​​​ចិញ្ចើម​​ប្រែ​ទៅ​ជា​​ជ្រុះ​​ច្រើន​ខុស​ពី​​ធម្មតា​​​ ក៏​​មិន​​ត្រូវ​ទុក​​បណ្តោយ​​យូរ​​​ដែរ។ អ្នក​អាច​​​នឹង​​​​​លើស​​ឬ​​​ខ្វះ​​​​​​កម្រិត​ដែល​មាន​នៅ​​ក្នុង​ក្រពេញ​ទីរ៉ូអ៊ីត។

៣. ​ក្រចក​​​​ផុយ​​​ឆាប់​​​​​បាក់​ ឬ​​​​​​​​រសក​​ដូច​មុខ​រណា​

​​​​​អ្នក​​​ច្បាស់​​ជា​​​​ដឹង​​ហើយ​ថា ក្រចក​​ដែល​​​​រឹង​មាំ​​​សុខភាព​ល្អ មាន​សភាព​​បែប​ណា។ បើ​​​​​ក្រចក​​​​​​របស់​អ្នក ផ្លាស់ប្តូរពណ៌​​ ​​​​ឬ​​​រូប​​រាង​​​ ​មិន​​គួរ​​ប្រហែស​​ដាច់​​ខាត​​​។ ​​​​​ក្រចក​​ស្តើង​​​ឆាប់​​​​​បាក់ ​និង​មាន​ពណ៌​​​ស្លេក​​ ​​​​​មាន​​ន័យ​​ថា​​​ អ្នក​អាច​​​កើត​​​ជំងឺ​​ស្លេក​​ស្លាំង​ ​​​​​​ខ្វះ​ជាតិ​​ដែក ហើយ​​​បើ​​ក្រចក​លឿង​​វិញ មាន​ន័យ​ថា​ ថ្លើម ក្រពះ ​​​​​មាន​​ដំណើរ​​​​​មិន​ល្អ ឬ​​​​​ឆ្លង​​​រោគ​ជា​​​ដើម។ ក្រចក​​​​​​ដែល​​មាន​​ស្នាម​​អុជ​​ស ឬ​​ស្នាម​​​​ឆ្នូត​​​​ ជា​​សញ្ញា​​​​​ខ្វះ​ជាតិ​​​ស័ង្កសី ស្ពាន់ អ៊ីយ៉ូដ​។ ចំណែក​ឯ​​ក្រចក​​​រសក​​ដូច​​មុខ​​រណា ​​​​​​បញ្ជាក់​​ថា ​ខ្វះ​ជាតិ​​​វីតាមីន កាល់ស្យូម ​​​ជាតិ​​ដែក និង​​បេតាការ៉ូទីន ក្នុង​​រាង​កាយ។​​

៤. បបូរ​​​​មាត់​​​ស្លាំង​​និង​លេច​​​​​ចេញ​​ត្រេ​​មាត់​​​បែក​​​ស្វាយ

​​​​​​​​បើ​​ត្រេបបូរ​​​​មាត់​​ខាង​ក្រោម​​ ​​​ទៅ​ជា​​​ហើម​​ ​និង​មាន​ពង​​បែក​​​តូចៗ​ គឺ​អ្នក​អាច​​​ប្រតិកម្ម​ជាមួយ​នឹង កាំ​​រស្មី Ultraviolet ។ អ្វី​​ដែល​​​ត្រូវ​ធ្វើ​​ គឺ​​​​​​​​មិន​​​​គួរ​​​​នៅ​ក្រោម​​​កម្តៅ​​ថ្ងៃ​យូរ​​ពេក ​និង​​​លាប​​​ផលិតផល​​ការពារ​​កម្តៅ​​​​ថ្ងៃ​​ផង។ ជា​ពិសេស ​​​​ត្រូវ​​​ប្រុង​​ប្រយ័ត្ន​ជាមួយ​​នឹង ការ​​​ប្រើ​​ក្រែម​​លាប​មាត់ និង​​​ថ្នាំ​​​ដុស​​​​​​ធ្មេញ​ជា​​ដើម​។

​​៥. មុខ​​ក្រហម

​​​មុខ​​​ក្រហម​អាច​​បណ្តាល​មក​ពី បរិយាកាស​​​ប្រែប្រួល ការ​​ម៉ាស្សា និង​​ការ​​​ផឹក​​​​​​​​​​​​​ភេសជ្ជៈ​មាន​​ជាតិ​​​អាកុល។​​ ​​​យ៉ាង​​​ណា​មិញ ​​​​​​​​​ចំពោះ​​ស្តី្រ​​​​​​អាយុលើស​ពី​​​​៤០​​ឆ្នាំវិញ កម្រិត​អ័រម៉ូន​មាន​ការ​​ថយ​​​​ចុះ​​​​​​ ​​​​​ប្រឈម​​នឹង​​ការ​​​​អស់​​​រដូវ ជា​​ហេតុ​​​​ធ្វើ​​ហើយ​​​​ស្បែក​​មុខ​ឡើង​​ក្រហម។​​​​​​

៦. កែង​​ជើង​​​ប្រេះ

​​​​​កែង​​​​​ជើង​​​​ស្ងួត​​​​​​ប្រេះ​​ បណ្តាល​​​​​​​មក​ពី​​​​​​​ខ្វះ​​​​​​​វីតាមីន​​​A និងE ។ ​​វា​​ក៏​​​អាច​​​​​​​បណ្តាល​មក​ពី​ការ​​​ឆ្លង​​មេរោគ​​ផ្សិត​​ចូល​​​ទៅ​​ក្នុង​​ក្រពេញ​​ផង​ដែរ។​

៧. ​​​​​​​​​បាត​​​ដៃ ឬ​​​ស្បែក​​​លើ​​​​ដង​​​​ខ្លួន​ស្ងួត​​ប្រេះ

ពេល​​​​ចូល​​ដល់ខែ​​​​រងា​ ​​​​អ្នក​​តែង​​​​ប្រើ​​​ឡេ​​​​ផ្តល់​​​សំណើម ​​​​ខំ​ផឹក​​ទឹក​​​​​​​​ច្រើន និង​​ញ៉ាំ​​អាហារ​​​​​ដែល​មាន​​​វីតាមីន​​ច្រើន ​​​​​​​ដើម្បី​ការពារ​​​​បញ្ហា​​​ស្ងួត​​ប្រេះ តែ​​​​​បើ​​​ព្យាយាម​​ហើយ នៅ​​មិន​អាច​​​​​​ទប់​​ស្កាត់​​បាន​​​ទេ អ្នក​​​​គួរ​​ទៅ​​​​ជួប​​​​ពេទ្យ​​​សើ​​​ស្បែក ព្រោះ​ស្បែក​​ស្ងួត​​​គ្មាន​សំណើម ក៏​ជា​​សញ្ញា​មួយ​នៃ​អ្នក​​កើត​ជំងឺ​ទឹក​​​​​នោម​​ផ្អែម និង​​​បញ្ហា​​​​​​​ផលិត​អ័រម៉ូន​​នៃ​​​ក្រពេញ​​ទីរ៉ូអ៊ីត។

៨. ជើង​​​ប្រែ​ទ្រង់​​ទ្រាយ

​​​​ឆ្អឹង​​​​​​ជើង​​​​​​​មាន​សភាព​កោង​​ទៅ​​ក្នុង​ជាង​​​មុន ឬ​​​​​ជើង​​​ប្រែប្រួល​​ទ្រង់ទ្រាយ ភាគ​​​​ច្រើន​​​​​កើត​​មាន​​​ចំពោះ​​ស្រីៗ ដោយ​​​សារ​​តែ​​ការ​​ពាក់​​​​​ស្បែក​ជើង​​​​​​​កែង​​ខ្ពស់​​រាល់​​​ថ្ងៃ ធ្វើ​​ឲ្យ​​ជើង​​​​​​​មិន​អាច​ឈរ​​​​​​​​បាន​​​យូរ ​​​​​ឈឺ​​​​​​ចាប់​ ខូច​​រូប​រាង​ជា​​​ដើម។

៩. ​​​​ស្នាម​ស​​​នៅ​​លើ​​​ធ្មេញ

​​​​​​ស្នាម​​ស​​ដុំៗ​​​​​ដែល​លេច​​​​​ចេញ​​នៅ​លើ​​​ធ្មេញ​​​​ ​​​​បណ្តាល​មក​ពី​​​ ​​​​​​​​អ្នក​​ផឹក​ទឹក​​​ដែល​​​មាន​​សារធាតុ​​​​​​​​​​​​ហ្វ្លូរីន (fluorine )​ ច្រើន​​​​ពេក។ អ្នក​​​​ដែល​មាន​ស្នាម​​​​​​ដូច​ក្នុង​​​​រូប​​នេះ ​​​​​យូរ​​ៗទៅ​អាច​​​​បំផ្លាញ​​កោសិកា​ធ្មេញ និង​ធ្វើ​​​ឲ្យ​​ធ្មេញ​​​ឆាប់​​ពុក។

​​​​​​​​​​​​១០. ជ្រុះ​​​សក់ខ្លាំង

ជា​មធ្យម​​​ ​​​សក់​​​​​ជ្រុះ​​​​​ប្រមាណ​​​១០០​​​សរសៃ​​ក្នុង​មួយ​​ថ្ងៃ ប៉ុន្តែ​​​បើ​​អ្នក​​​សង្កេត​​ឃើញ​ថា​ ​​​​​​សក់​​​​​ជ្រុះ​​​ខ្លាំង​​​សឹង​​តែ​​​មួយ​​ក្តាប់ ​​​​​​គួរ​​ទៅ​​​ពិគ្រោះ​​​​​ជាមួយ​​​គ្រូពេទ្យ​​​​​​​ជំនាញ ​​​​ព្រោះ​​​​​​​ជ្រុះ​​​​សក់​​​​​ខ្លាំងអាច​​​​កើត​​​ជំងឺ​​​ផ្សេងៗ​​​ដែល​អ្នក​មិន​​បាន​​ចាប់​​អារម្មណ៍។

****ហេតុ​​នេះ​​​​​​ហើយ ត្រូវ​​ប្រុង​​​​ប្រយ័ត្ន​ទាំង​អស់​​​គ្នា បើ​អ្នក​មាន​​សញ្ញា​ណា​មួយ​​​ក្នុង​​ចំណោម​​សញ្ញា​ទាំង​​​១០​​​ដែល​​​បាន​​រៀប​​រាប់​​​​​​​ខាង​លើ សូម​កុំ​​​​​​​បង្អែបង្អង់​យូរ​​​ឲ្យ​​​សោះ៕**​​

ចុចអានបន្ត៖ កំហុស​ ៦​ យ៉ាង​ ដែល​អ្នក​​ធ្វើ​រាល់​ថ្ងៃ​ដូច​កំពុង​បំផ្លាញ​សក់​ខ្លួន​ឯង ​​​​​​​​

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម