កំហុស ៦ យ៉ាង ដែលអ្នកធ្វើរាល់ថ្ងៃដូចកំពុងបំផ្លាញសក់ខ្លួនឯង
- 2019-02-08 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំហុស ៦ យ៉ាង ដែលអ្នកធ្វើរាល់ថ្ងៃដូចកំពុងបំផ្លាញសក់ខ្លួនឯង
ទាំងនារីនិងបុរសតែងតែព្រួយបារម្ភពេលកក់សក់ម្ដងៗ ឃើញសក់ខ្លួនឯងជ្រុះហូរតាមទឹកច្រើនទាំងដៃៗ។ ទោះខំប្រើផលិតផលអីក៏សក់នៅតែស្ដើង ហើយមិនភ្លឺរលោងដូចឃើញគេផ្សាយក្នុងទូរទស្សន៍សោះ។ មូលហេតុគឺមកពីអ្នកទម្លាប់ធ្វើរឿងទាំងនេះ ដែលធ្វើឲ្យសក់ជ្រុះដោយមិនបានដឹងខ្លួន។
១. កក់សក់ញឹកពេក
ជាពិសេសស្រីៗដែលហាត់ប្រាណ តែងតែកក់សក់សឹងតែរាល់ថ្ងៃ។ពេលដែលអ្នកកក់សក់រាល់ថ្ងៃវាធ្វើឲ្យស្បែកក្បាលស្ងួត រមាស់ រលាក និងជ្រុះ។
២. សិតសក់ខ្លាំងៗ និងសិតសក់ពេលសើម
ស្រីៗដែលចូលចិត្តទុកសក់វែងតែងតែងតែសិតសក់ខ្លាំងៗ ហើយសិតពេលសើមទៀត។ ហើយអ្នកនឹងមិនបានដឹងទេថាកំពុងតែបំផ្លាញសក់ខ្លួនឯង ព្រោះវានឹងធ្វើឲ្យសក់ជ្រុះទាំងដៃៗ។
៣. ប្រើម៉ាស៊ីនផ្លុំសក់ញឹកពេក
កម្ដៅរបស់ម៉ាស៊ីនផ្លុំសក់ធ្វើឲ្យសក់ស្ងួតបានលឿន ហើយក៏ងាយធ្វើឲ្យសក់ជ្រុះបានលឿនដែរ។ កុំដាក់វាទៅជាប់នឹងស្បែកក្បាលពេក ហើយក៏កុំប្រើវាយូរពេក។
៤. ប្ដូរពណ៌សក់ញឹកញាប់
ក្មេងស្រីៗចូលចិត្តប្ដូរពណ៌សក់ណាស់។ តែពួកគេមិនបានដឹងថា ការប្ដូរពណ៌សក់នឹងធ្វើឲ្យសក់ដុប ឆេះចុង និងជ្រុះ ហើយពិបាកណាស់ពេលចង់បានសក់ស្អាតមកវិញ។ លើសពីនេះវាធ្វើឲ្យប៉ះពាល់ដល់សុខភាព ហើយអាចធ្វើឲ្យអាឡាក់ស៊ីរហូតដល់ហើមភ្នែកទៀតផង។
៥. ញ៉ាំអាហារហឹរ
វាហាក់ដូចជារឿងចម្លែក ដែលគ្រាន់តែញ៉ាំម្ហូបហឹរសោះក៏ជ្រុះសក់ដែរ។ អ្នកប្រាកដជាមិនដែលដឹងទេថាអាហារហឹរធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ និងសរសៃឈាមអន់ថយ។ វាធ្វើឲ្យសក់មិនរឹងមាំ។
៦. ផឹកគ្រឿងស្រវឹង និងជក់បារី
នេះជារឿងសំខាន់ណាស់។ ផឹកគ្រឿងស្រវឹង និងជក់បារីបំផ្លាញសរីរាង្គខាងក្នុងជាច្រើន ថ្លើមនិងតម្រងនោមជាដើម។ វាក៏ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធឈាមរត់ផងដែរ។ វាធ្វើឲ្យចរាចរឈាមកាន់តែពិបាកទៅៗនៅពេលដែលសរីរាង្គផ្សេងៗមិនបានទទួលចរន្តឈាមហូរ ដូចដែលវាត្រូវធ្វើក្នុងកោសិកាផ្សេងៗ ធ្វើឲ្យរូបកាយធ្វើសកម្មភាពកាន់តែយ៉ាប់ទៅៗ កោសិកាស្បែក និងរន្ធញើសមានបញ្ហា ហើយក៏ធ្វើឲ្យសក់ជ្រុះផងដែរ៕
ចុចអាន៖ ចង់ឲ្យកូនសក់ក្រាស់តាំងពីកំណើត ពេលមានផ្ទៃពោះគួរញ៉ាំរបស់ទាំងនេះ