ចង់ឱ្យកូនឆ្លាតមានប្រាជ្ញា ត្រូវឱ្យញ៉ាំអាហារចម្បង ៧យ៉ាងនេះតាំងពីក្មេង
- 2019-06-27 10:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ឱ្យកូនឆ្លាតមានប្រាជ្ញា ត្រូវឱ្យញ៉ាំអាហារចម្បង ៧យ៉ាងនេះតាំងពីក្មេង
ការលូតលាស់ខួរក្បាលខ្លាំងរបស់ក្មេងគឺនៅអាយុតាំងពីកើតដល់អាយុ៦ឆ្នាំ។ ការលូតលាស់ប្តេជ្ញាគឺផ្អែកលើកត្តា៣យ៉ាង ហ្សែន ការហ្វឹកហាត់ និងជីវជាតិបំប៉ន។ ហេតុនេះហើយរបបអាហារក៏ជាចំណែកមួយដ៏សំខាន់សម្រាប់ខួរក្បាលក្មេងដែលកំពុងលូតលាស់ដែរ។ គួរតែយល់ដឹងពីអាហារចម្បងទាំងនេះដែលជំនួយដល់ខួរក្បាលនិងប្រាជ្ញាក្មេង៖
១. ជាតិស្ករធម្មជាតិ
ខួរក្បាលត្រូវការជាតិស្ករប្រមាណ២០ភាគរយនៃជាតិស្ករទាំងមូលនៅក្នុងរាងកាយដើម្បីរក្សាដំណើរការឱ្យមានប្រសិទ្ធភាព។ អ្នកម្តាយគ្រប់រូបគួរតែឱ្យកូនញ៉ាំអាហារដែលសំបូរកាបូនអ៊ីដ្រាតដូចជា ផ្លែឈើមានជាតិសម្រកគីឡូ (ក្រូចថ្លុង ផ្លែប៉ោម...)។ កាត់បន្ថយការញ៉ាំអាហារដែលមានជាតិស្ករមិនល្អដល់សុខភាពដូចជា ភេសជ្ជៈ ស្ករគ្រាប់ តែ។ល។ ពីព្រោះវាធ្វើឱ្យកូនអ្នកងាយឡើងគីឡូ ហើយប៉ះពាល់សុខភាពដោយប្រយោល។
២. DHA
DHA គឺជាអូមេហ្គា៣ដែលជាជាតិខ្លាញ់ល្អបំផុតសម្រាប់ខួរក្បាលនិងរីទីណា។ ជីវជាតិបំប៉នទាំងនោះចូលរួមក្នុងបង្កើតសរសៃឈាមរបស់សរសៃប្រសាទដើម្បីជួយដល់ដំណើរការរបស់ខួរក្បាលនិងការលូតលាស់ប្តេជ្ញារបស់ក្មេង។ អូមេហ្គា៣មាននៅក្នុងត្រីសាល់ម៉ុន ត្រីធូណា បេះដូង ថ្លើម ទឹកដោះគោ សារាយសមុទ្រ និងប្រេងបន្លែ។ល។ ការសិក្សាក៏បានណែនាំថាគួរតែឱ្យកូនតូចញ៉ាំត្រី២ដងក្នុងមួយសប្តាហ៍។
៣. Phospholipid និង Lecithin
សារធាតុទាំងពីរនេះគឺសំខាន់សម្រាប់សកម្មភាពរបស់ខួរក្បាល។ វាផ្តល់ជំនួយដល់ការចងចាំ តំណបរំញោចនិងរេផ្លិចនៃខួរក្បាលបានលឿន។ Phospholipid និង Lecithin ច្រើនតែមាននៅក្នុងស៊ុត សណ្តែក ។ អ្នកម្តាយគួរតែយកចិត្តទុកដាក់អោយកូនញ៉ាំរបស់ទាំងនេះដើម្បីជំនួយដល់ការចងចាំ។
៤. អាមីណូអាស៊ីដ
តួនាទីរបស់អាមីណូអាស៊ីដគឺជួយបង្កើនភាពច្នៃប្រឌិតរបស់ក្មេងដូចជា DHA ដែរ។ អាមីណូអាស៊ីដទាំងពីរដែលសំខាន់នោះគឺ Tryptophan និង Tyrosine។ សារធាតុ Tryptophan មាននៅក្នុងទឹកដោះគោ ឈីស សាច់ស្រស់ ស៊ុត គ្រាប់ធញ្ញជាតិ និងសារាយសមុទ្រ។ រីឯ Tyrosine គឺជាអាស៊ីដដែលរាងកាយអាចសំយោគបាន។ ហើយវាមាននៅពេលដែលរាងកាយញ៉ាំបានគ្រប់គ្រាន់។
៥. វីតាមីន និងសារធាតុរ៉ែ
វីតាមីននិងសារធាតុរ៉ែប្រៀបដូចជាស្ពានចំលងជីវជាតិបំប៉នទៅខួរក្បាល។ នៅពេលអាមីណូអាស៊ីដដំណើរការនៅក្នុងរាងកាយ វីតាមីននិងសារធាតុនឹងបំលែងវាទៅជាប្រព័ន្ធបញ្ជូនសរសៃប្រសាទ។ អ្នកម្តាយគួរតែបន្ថែមវីតាមីន C និង B ស័ង្កសី និងម៉ាញេស្យូមឱ្យកូនជាប្រចាំ ។
៦. ជាតិដែក និង អ៊ីយ៉ូត
អ៊ីយ៉ូតដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍភាពឆ្លាតវៃ ការពារជំងីពកក អសកម្ម។ល។ ជាតិដែកមាននាទីដឹកនាំឈាម ការពារជំងឺស្លេកស្លាំង។ កង្វះការផ្គត់ផ្គង់ឈាមធ្វើឱ្យក្មេងឆាប់ហត់ ឧស្សាហ៍ឈឺក្បាល វិលមុខជាដើម។ អាហារដែលសម្បូរជាតិដែកគឺ ថ្លើម សាច់ ត្រី ស៊ុត បន្លែបៃតង និងសណ្ដែក។
៧. កូលីន Choline
កូលីនជំនួយដល់ការចង់ចាំរយៈពេលយូរ។ រាងកាយរបស់មនុស្សយើងផលិតសារធាតុកូលីនតិចណាស់ ហេតុនេះហើយដើម្បីឱ្យវាផលិតបានគ្រប់គ្រាន់អ្នកគួរតែឱ្យកូនញ៉ាំស្រូវសាលី សណ្តែក ស្ពៃនិងផ្កាខាត់ណាដែលសម្បូរទៅដោយសារធាតុកូលីន៕
ចុចអានបន្ត៖