អាហារ​៨​មុខ​ជួយ​ស្រ្តី​ផ្ទៃ​ពោះ​ឱ្យ​មាន​ឆ្អឹង​រឹងមាំល្អ

  • 2018-07-02 03:04:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល់ស្យូម​គឺ​ជា​សារធាតុ​រ៉ែ​ដែល​ចាំបាច់​ពេល​មាន​ផ្ទៃ​ពោះ​។ ស្រ្តី​ម្នាក់​ត្រូវ​ការ​កាល់ស្យូម​១២០០មីលីក្រាម​ក្នុង​មួយ​ថ្ងៃ។​ ការ​ផ្គត់​ផ្គង់​កាល់ស្យូម​គ្រប់​គ្រាន់​នៅ​ពេល​មាន​ផ្ទៃ​ពោះ​ជួយ​ឱ្យ​គ្រោង​ឆ្អឹង​ទារក​លូត​លាស់​បាន​ល្អ។​ ទាំង​នេះ​ជា​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​កាល់ស្យូម​ល្អៗ​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ៖

១.​ ក្តាម​សមុទ្រ

ជា​ទូទៅ​ក្តាម​សមុទ្រ​ពោរ​ពេញ​ទៅ​ដោយ​កាល់ស្យូម​ ម៉ាញ៉េ​ស្យូម​ អូមេហ្គា៣​និង​ជីវជាតិ​ដ៏​ច្រើន​លើស​លប់​សម្រាប់​សុខភាព​មាតា​និង​ទារក។ លើស​ពី​នេះ​ទៅ​ទៀត​ សារធាតុ​ទាំង​នេះ​ជួយ​ការ​ពារ​សរសៃ​ឈាម​បេះដូង​ម្តាយ​។ ប៉ុន្តែ​​ដាច់​ខាត​ត្រូវ​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ និង​មិន​គួរ​ញ៉ាំ​ច្រើន​ពេក​នោះ​ទេ។

២.​ Broccoli

Broccoli​ ជា​បន្លែ​បៃតង​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ត្រូវ​ការ​ជាតិ​កាល់ស្យូម​ច្រើន​ ជា​ពិសេស​អ្នក​មាន​គត៌។ វា​សម្បូរ​ទៅ​ដោយ​កាល់ស្យូម​ វីតាមីនA ​និងC​ អាស៊ីតង​ហ្វូលិច​ (Folic Acid)​ ជាតិ​ដែក​ ប៉េតា​ការ៉ូទីន​ (Beta Carotene)​ និង​ប៉ូតាស្យូម​។ សារធាតុ​ប៉ូតាស្យូម​ជួយ​ដល់​សាច់​ដុំ​និង​សរសៃ​ប្រសាទ។​ រីឯ​ប៉េតាការូទីន​ (Beta Carotene)​ជួយ​ការ​ពារ​ពោះវៀន​ និង​ លំពែង​ពី​ជំងឺ​មហារីក។

៣.​ យៅអ៊ួរ​ (Yogurt)

យៅអ៊ួរ​សម្បូរ​ទៅ​ដោយ​កាល់ស្យូម​និង​ប្រូតេអ៊ីន​ច្រើន​ជាង​ទឹក​ដោះ​គោ​។ កាល់ស្យូម​នៅ​ក្នុង​យៅអ៊ួរ​ជំនួយ​ដល់​ធ្មេញ​ និង​ឆ្អឹង​ទារក។​ វា​ក៏​មាន​ផ្ទុក​បាក់តេរី​ដែល​ជួយ​ដល់​ប្រព័ន្ធ​ការ​រំលាយ​អាហារ​ និង​ប្រព័ន្ធ​ភាព​ស៊ាំ​។ ប៉ុន្តែ​សម្រាប់​អ្នក​មាន​គភ៌គួរ​តែ​ញ៉ាំ​ក្រោយ​អាហារ​១​ឬ២​ម៉ោង។

៤.​ អយស្ទ័រ​

ជា​ធម្មតា​ពពួក​សត្វ​មាន​សំបក​ច្រើន​តែ​សម្បូរ​ជាតិ​ដែក​ Selenium​ ប៉ូតាស្យូម​និង​កាល់ស្យូម​ ប៉ុន្តែ​អយស្ទ័រ​គឺ​សម្បូរ​សារធាតុ​នេះ​ជាង​ពពួក​សត្វ​ដទៃ​ ។ តែ​អ្នក​មិន​ត្រូវ​ញ៉ាំ​ញឹក​ញាប់​ពេក​ទេ។

៥.​ ចេក​

អ្នក​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ដឹង​ហើយ​ថា​ជាតិ​សម្បូរ​ទៅ​ដោយ​កាល់ស្យូម។​ វា​ក៏​ជួយ​ការពារ​ការ​ពុក​ឆ្អឹង​ និង​បង្កើន​ជាតិ​កាល់ស្យូម​។

៦.​ គ្រាប់​ធញ្ញ​ជាតិ

គ្រាប់​ធញ្ញជាតិ​គឺ​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ច្រើន​ជាង​គេ។ ប៉ុន្តែ​គ្រាប់​ធញ្ញជាតិ​ក៏​មាន​កាល់​ឡូរី​ច្រើន​ផង​ដែរ​ ហេតុ​នេះ​ហើយ​អ្នក​គួរ​តែ​កំណត់​ការ​ញ៉ាំ។

៧.​ បង្គា​

កា​ស្រាវជ្រាវ​បាន​ឱ្យ​ឃើញ​ថា​ បង្គា​ស្រស់ៗ​គឺ​ពោរ​ពេញ​ទៅ​ដោយ​កាល់ស្យូម​ច្រើន​បំផុត។​ បង្គា​មួយ​ខាំ​មាន​កាល់ស្យូម​ប្រហែល​៨៨២​មីលី​ក្រាម។ ហេតុ​នេះ​ហើយ​ម្តាយ​គ្រប់​រូប​មិន​គួរ​មើល​រំលង​នោះ​ទេ។

៨.​ តៅហ៊ូរ

តៅ​ហ៊ូរ​ក៏​មាន​សារធាតុ​កាល់ស្យូម​ច្រើន​លើស​លប់​ដែល​អ្នក​មាន​ផ្ទៃ​ពោះ​គួរ​តែ​ញ៉ាំ។​ វា​ធ្វើ​ការ​ការពារ​ជំងឺ​ពុក​ឆ្អឹង​បាន​យ៉ាង​ល្អ៕

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម