ឪពុកផ្តាំកូនស្រីថា កុំធ្វើរឿងទាំងអស់នេះឲ្យសោះពេលកូនមានស្វាមីឬសង្សារ

  • 2019-06-20 03:50:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ស្រលាញ់​គ្នា​ ការ​ទុក​ចិត្ត​គឺ​សំខាន់​បំផុត​។​ មិន​ថា​កូន​ស្រី​ស្រលាញ់​គេ​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ​ក៏​មិន​ត្រូវ​ភ្លេច​ខ្លួន​ធ្វើ​រឿង​អស់​នេះ​ជា​មួយ​គេ​ឲ្យ​សោះ​។​

នៅ​ពេល​ដែល​មនុស្ស​ពីរ​នាក់​ជួប​គ្នា​ហើយ​សម្រេច​ចិត្ត​ថា​ស្រលាញ់​គ្នា​ ពួក​គេ​ទាំង​ពីរ​នាក់​​ត្រូវ​ត្រៀម​ខ្លួន​ក្នុង​ការ​រៀប​ចំ​និង​រក្សា​ទំនាក់​ទំនង​មួយ​នេះ​។​ ស្នេហា​មួយ​អាច​ស្ថិត​នៅ​ជា​និរន្ត​បាន​ដោយ​ពីរ​របៀប​ ទី១​គឺ​អ្នក​ទាំង​ពីរ​ចេះ​ឲ្យ​តម្លៃ​គ្នា​ និង​ផ្ដល់​សិទ្ធ​ឲ្យ​គ្នា​ស្មើ​ ទី​២​វិញ​ដោយ​សារ​តែ​មាន​ភាគី​ម្ខាង​តែង​តែ​លះ​បង់​ច្រើន​ជាង​។​ មិន​ថា​អ្នក​ស្រលាញ់​គេ​ខ្លាំង​ប៉ុណ្ណា​ ជា​ពិសេស​មនុស្ស​ស្រី​មិន​ត្រូវ​ធ្វើ​រឿង​ទាំង​នេះ​តាម​ដែល​ចិត្ត​ស្រលាញ់​គេ​នោះ​ទេ​៖​

១. ផ្ញើ​រូប​ភាព​ស៊ី​អារម្មណ៍​ឲ្យ​គេ​មើល

ទោះ​បី​នេះ​ជា​រឿង​ដែល​ទាក់​ទង​នឹង​អារម្មណ៍​ តែ​មនុស្ស​ស្រី​គ្រប់​គ្នា​មិន​មែន​សុទ្ធ​តែ​ស្រណុក​ចិត្ត​នឹង​ការ​ធ្វើ​បែប​នេះ​ទេ​។​ ដោយ​សារ​តែ​មួយ​ផ្នែក​មក​ពី​បុគ្គលិក​សតិបញ្ញា​របស់​អ្នក​ ហើយ​មួយ​ផ្នែក​ទៀត​អ្នក​ខ្លាច​រូប​នោះ​បែក​ធ្លាយ​ចេញ​ទៅ​ខាង​ក្រៅ​។​ បើ​សិន​ជា​អ្នក​មិន​ចង់​ធ្វើ​បែប​នេះ​ អ្នក​គួរ​តែ​និយាយ​ត្រង់​ៗ​។​ អ្នក​ជា​មនុស្ស​តែ​មនុស្ស​តែ​ម្នាក់​គត់​ដែល​ដឹង​ថា​អ្វី​ដែល​គួរ​ធ្វើ​ និង​អ្វី​មិន​គួរ​ធ្វើ​ក្នុង​ទំនាក់​ទំនង​មួយ​នេះ​។​

២. យក​កូន​តាម​តម្រូវ​ការ​របស់​គេ

កំហុស​មួយ​ទៀត​ដែល​មនុស្ស​ស្រី​តែង​តែ​ធ្វើ​នៅ​ពេល​ដែល​ស្រលាញ់​គេ​ខ្លាំង​ពេក​ គឺ​ជា​ពពោះ​បង្កើត​កូន។​ មាន​ការ​សន្មត​ពីរ​កើត​ឡើង​នៅ​ពេល​ដែល​គូ​ស្វាមី​ភរិយា​មាន​កូន​ ទឹ១​គឺ​ដោយ​សារ​តែ​ពួក​គេ​នឹក​គ្នា​ ហើយ​១​ទៀត​គឺ​ដោយ​សារ​តែ​ការ​បង្ខំ​ពី​មនុស្ស​ប្រុស​ ហើយ​រឿង​នេះ​នឹង​កើត​ឡើង​ដោយ​សារ​តែ​​មនុស្ស​ស្រី​ខ្វះ​ការ​យល់​ដឹង​។​ ការ​បង្កើត​កូន​គឺ​ជា​រឿង​សំខាន់​ខ្លាំង​ណាស់​ វា​ត្រូវ​តែ​កើត​ឡើង​ពី​ការ​ពិភាក្សា​គ្នា​ និង​ការ​សម្រេច​ចិត្ត​រវាង​មនុស្ស​ពីរ​នាក់​។​ មិន​គួរ​បណ្ដោយ​ឲ្យ​វា​កើត​ឡើង​ដោយ​អចេតនា​ទេ​ ព្រោះ​វា​នឹង​មាន​ឥទ្ធិពល​អាក្រក់​ដោយ​ទំនាក់​ទំនង​អ្នក​ទាំង​ពីរ​។​​​

៣. ធ្វើ​តាម​អ្វី​ដែល​គេ​ចង់​បាន​ទាំង​អស់

មនុស្ស​ពីរ​នាក់​ស្រលាញ់​គ្នា​ត្រូវ​ទទួល​ស្គាល់​ទាំង​ចំណុច​អាក្រក់​និង​ល្អ​របស់​គ្នា​។​ ដូច្នេះ​មិន​ចាំ​បាច់​ធ្វើ​តាម​អ្វី​ដែល​គេ​ចង់​ឲ្យ​ធ្វើ​គ្រប់​យ៉ាង​នោះ​ទេ​។​ ពេល​ដែល​អ្នក​មិន​ចូល​ចិត្ត​ធ្វើ​ក៏​ប្រាប់​គេ​ទៅ​ថា​អ្នក​មិន​ចូល​ចិត្ត​។​​ បើ​សិន​ជា​អ្នក​ព្រម​ធ្វើ​តាម​អ្វី​គ្រប់​យ៉ាង​តាម​គេ​ចង់​ឲ្យ​អ្នក​ធ្វើ​ នោះ​ស្នេហា​របស់​អ្នក​នឹង​ធ្លាក់​ក្នុង​ការ​គ្រប់​គ្រង​របស់​គេ​មិន​ខាន​។​

៤. ស្លៀក​ពាក់​តម្រូវ​ចិត្ត​គេ

មនុស្ស​ម្នាក់​ៗ​តែង​តែ​មាន​សេរី​ភាព​ក្នុង​ការ​ស្លៀក​ពាក់​រៀង​ៗ​ខ្លួន​។​ ហ្វេសសិន​គឺ​ប្រៀប​ដូច​ជា​អំណាច​របស់​មនុស្ស​ស្រី​អ៊ីចឹង​។​ បើ​សិន​ជា​អ្នក​ស្លៀក​ពាក់​តាម​តែ​គេ​រើស​ឲ្យ​ នោះ​អ្នក​នឹង​បាត់​បង់​ស្ទីល​ និង​អ្វី​ដែល​ជា​ខ្លួន​ឯង​។​ បើ​សិន​គេ​ពិត​ជា​ស្រលាញ់​អ្នក​មែន​ គេ​នឹង​ស្រលាញ់​ទាង​រូប​រាង​ខាង​ក្រៅ​របស់​អ្នក​។​

៥. ផ្ដល់​សិទ្ធិ​ឲ្យ​គេ​ជា​អ្នក​គ្រប់​គ្រង់​ទំនាក់​ទំនង

ដំណើរ​ការ​នៃ​ស្នេហា​របស់​អ្នក​លឿន​ ឬ​យឺត​ ស្ថិត​ក្នុង​ដំណាក់​កាល​បែប​ណា​ វា​អាស្រ័យ​លើ​ការ​ចូល​រួម​របស់​អ្នក​ទាំង​ពីរ​។​ បើ​សិន​ជា​អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​គេ​ជា​អ្នក​ចាត់​ចែង​ក្នុង​ទំនាក់​ទំនង​មួយ​នេះ​ អ្នក​នឹង​បាត់​បង់​ស្វ័យ​ភាព​ និង​ការ​គ្រប់​គ្រង​ហើយ​នៅ​ពេល​ស្រលាញ់​គ្នា​។​ បើ​សិន​ជា​មាន​បញ្ហា​អ្វី​ អ្នក​នឹង​មិន​អាច​បន្ទោស​នរណា​ម្នាក់​បាន​ឡើយ​ ដោយ​សារ​តែ​អ្នក​គ្មាន​ការ​គ្រប់​គ្រង់​លើ​ស្នេហា​មួយ​នេះ​។​ មិន​ថា​ស្នេហា​របស់​អ្នក​ជ្រាល​ជ្រៅ​កម្រិត​ណា​ នឹង​រៀប​ការ​ជាមួយ​គ្នា​ឬ​អត់​ អ្នក​ត្រូវ​តែ​ជា​អ្នក​គ្រប់​គ្រង់​លើ​រឿង​ទាំង​អស់​នេះ​ មិន​មែន​ទុក​ឲ្យ​គេ​ចាត់​ចែង​ឡើយ​។

៧. បណ្ដោយ​ឲ្យ​គេ​ជា​អ្នក​ចាត់​ចែង​កាល​វិភាគ​របស់​អ្នក

កំហុស​មួយ​ទៀត​ដែល​មនុស្ស​ស្រី​ចូល​ចិត្ត​ធ្វើ​គឺ​ អនុញ្ញាត​ឲ្យ​មនុស្ស​ប្រុស​មក​គ្រប់​គ្រង​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​ឯង​បាន​។​ គេ​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ចេញ​ទៅ​ក្រៅ​ មិន​ឲ្យ​អ្នក​ត្រលប់​មក​ផ្ទះ​វិញ​ក្រោយ​ម៉ោង​ ៧ យប់​ នៅ​មាន​រាប់​លាន​រឿង​ទៀត​ដែល​គេ​មិន​ចង់​ឲ្យ​អ្នក​ធ្វើ​ តើ​អ្នក​ចង់​បាន​បែប​នេះ​មែន​ទេ​? មិន​ថា​អ្នក​ស្រលាញ់​គេ​ខ្លាំង​ប៉ុណ្ណា​ តែ​អ្នក​នឹង​នឿយ​ហត់​ពេល​ដែល​រស់​នៅ​ជា​មួយ​មនុស្ស​បែប​នេះ​យូរ​ៗ​ទៅ​៕

ចុចអាន៖

ប្រភព៖ bestie ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម