ស្រីៗហាមធ្វើទង្វើ ៩ យ៉ាងនេះ បើសិនជាគ្មានអារម្មណ៍អីលើគេទេ

  • 2019-06-14 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ស្រី​គួរ​តែ​ដឹង​​ថា​ទម្លាប់​ខ្លួន​ឯង​ ៩​ យ៉ាង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​យល់​ច្រឡំ​ថា​អ្នក​មាន​អារម្មណ៍​ពិសេស​លើស​ពី​មិត្ត​ជា​មួយ​គេ​ ទោះ​បី​ជា​ការ​ពិត​អ្នក​មិន​បាន​មាន​អារម្មណ៍​អ្វី​ក៏​ដោយ​។​ នរណា​ក៏​ឈឺ​ចាប់​ដែរ​នៅ​ពេល​ដែល​មាន​នរណា​ម្នាក់​មក​បង្កើត​ពេល​វេលា​ស្វីត​ៗ​ជា​មួយ​​គេ​ហើយ​ តែ​ចុង​ក្រោយ​បែរ​ជា​ប្រាប់​ថា​ មិន​បាន​គិត​អ្វី​លើស​ពី​មិត្ត​ឡើយ​។​ អ្នក​ដែល​គិត​តែ​ម្នាក់​ឯង​ចុង​ក្រោយ​មិន​ត្រឹម​តែ​ខូច​ចិត្ត​ទេ​ ថែម​ទាំង​បាក់​មុខ​ទៀត​។​ មនុស្ស​ប្រុស​ក៏​ដូច​គ្នា​ដែរ​ កុំ​គិត​អ្វី​ទៅ​ឆ្ងាយ​ពេក​តែ​ម្នាក់​ឯង​ ព្រោះ​នាង​ពេល​ខ្លះ​គ្រាន់​តែ​មនុស្ស​រីករាយ ហើយ​ធ្វើ​ទង្វើ​​ ៩​ នេះ​ឡើង​ដោយ​អចេតនា​តែ​ប៉ុណ្ណោះ​៖​

១. ចូល​ចិត្ត​អង្គុយ​ជិត​គេ​ ពេល​ជួប​គ្នា

បើ​សិន​ជា​វា​ជា​រឿង​ចៃដន្យ​ ត្រឹម​ពីរ​ដង​អី​ប្រហែល​ជា​គេ​មិន​គិត​ច្រើន​ទេ​ ប៉ុន្តែ​ចូល​ចិត្ត​អង្គុយ​ញឹក​ញាប់​ជិត​គ្នា​គ្រប់​ពេល​ ឲ្យ​តែ​ពេល​​ជួប​គ្នា។​ ជា​ពិសេស​នៅ​កន្លែង​ញ៉ាំ​អី​ ឬ​ពេល​មាន​កម្មវិធី​ផ្សេង​ៗ​ជា​ដើម​ ដែល​នាំ​ឲ្យ​គេ​គិត​ថា​អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​អ្វី​ជា​មួយ​គេ​។​ គ្រាន់​តែ​ចង់​ប្រាប់​មនុស្ស​ស្រី​ថា​ បើ​មិន​បាន​គិត​អ្វី​លើស​ពី​មិត្ត​ទេ​ គួរ​តែ​នៅ​ឲ្យ​ឆ្ងាយ​ពី​គេ​បន្តិច​ទៅ​។​ មុន​ពេល​ដែល​អ្នក​ធ្វើ​ឲ្យ​គេ​យល់​ច្រឡំ​ចំពោះ​អ្នក​។​

២. និយាយ​រក​គេ​មុន

នេះ​ជា​ឱកាស​ដែល​ធ្វើ​ឲ្យ​គេ​យល់​ច្រឡំ​ នៅ​ពេល​ដែល​មនុស្ស​ស្រី​ចូល​ចិត្ត​ដើរ​និយាយ​ជា​មួយ​គេ​មុន​ទាំង​ដែល​គ្មាន​កិច្ចការ​អ្វី​សំខាន់​ផង​។​ វា​ធ្វើ​ឲ្យ​គេ​គិត​ថា​អ្នក​តែង​តែ​រក​មើល​គេ​គ្រប់​ពេល​។​ វា​អារម្មណ៍​តូច​តាច​ដែល​កំពុង​តែ​លូត​លាស់​ឡើង​ក្នុង​បេះ​ដូង​របស់​មនុស្ស​ប្រុស​។​ ទោះ​បី​ជា​អ្នក​មិន​បាន​គិត​អ្វី​ចំពោះ​គេ​ក៏​ដោយ​។​

៣. ស្និទ្ធ​ស្នាល​ទាំង​ដែល​គ្មាន​ការ​ចាំ​បាច់

វា​ប្រហែល​មិន​មែន​ជា​ការ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​មែន​ តែ​ចង់​រំលឹក​ថា​ស្រី​ៗ​ថា​ការ​ស្និទ្ធស្នាល​ផ្នែក​រាង​កាយ​ដូច​ជា​ ផ្អែក​ស្មា​ កាន់​ដៃ​ ឬ​ឱប​គ្នា​ ជា​ទង្វើ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ងាយ​នឹង​គិត​ជា​មួយ​អ្នក​លើស​ពី​មិត្ត​ណាស់​។​ ដើម្បី​ជៀស​វាង​ការ​យល់​ច្រឡំ​កុំ​ធ្វើ​បែប​នេះ​ឲ្យ​សោះ​។​

៤. ឲ្យ​តែ​គេ​បបួល​ដឹង​តែ​យល់​ព្រម​ដោយ​គ្មាន​ស្ទាក់​ស្ទើរ

មនុស្ស​ជា​ច្រើន​គិត​ថា​ការ​យល់​ព្រម​ទៅ​មើល​កុន​ ទៅ​ញ៉ាំ​អី​ជា​មួយ​មនុស្ស​ប្រុស​តែ​ពីរ​នាក់​គ្រាន់​តែ​ទំនាក់​ទំនង​បែប​មិត្ត​តែ​ប៉ុណ្ណោះ​។​ មិន​គិត​ថា​វា​ជា​អារម្មណ៍​ស្វីត​អី​នោះ​ទេ​ តែ​អ្នក​ដឹង​ទេ​ថា​មនុស្ស​ប្រុស​ភាគ​ច្រើន​នឹង​លួច​គិត​ភ្លាម​ៗ​ដោយ​មិន​ស្ទាក់​ស្ទើរ​ថា​វា​ជា​ការ​សារភាព​ដោយ​ប្រយោល​ថា​អ្នក​មាន​អារម្មណ៍​លើ​គេ​។​

៥. កាន់​ដៃ

វា​ធ្វើ​ឲ្យ​ការ​យល់​ច្រឡំ​កាន់​តែ​កើន​ឡើង​ នៅ​ពេល​ដែល​មនុស្ស​ស្រី​កាន់​ដៃ​មនុស្ស​ប្រុស​ដូច​ជា​មិត្ត​ជិត​ស្និត​ ដោយ​គ្មាន​ន័យ​អ្វី​ផ្សេង​ឡើយ​។​ ការ​ធ្វើ​បែប​នេះ​បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​យល់​ច្រឡំ​មិន​ឈប់​ ហើយ​គិត​ថា​អ្នក​មាន​បេះ​ដូង​ជ្រាល​ជ្រៅ​ជា​មួយ​គេ​។​

៦. ផ្ញើ​សារ ឬ​ខល​ទៅ​ញឹក​ញាប់

ទោះ​បី​ជា​មនុស្ស​ស្រី​សួរ​នាំ​អំពី​សុខភាព​ ដោយ​សារ​តែ​នាង​បារម្ភ​ក្នុង​នាម​ជា​មិត្ត​ក៏​ដោយ​ តែ​មនុស្ស​ប្រុស​នឹង​គិត​ថា​វា​ជា​អារម្មណ៍​ពិសេស​ គិត​ថា​ភាគី​ម្ខាង​ទៀត​មាន​ចេតនា​បង្កើត​ស្នេហា​។​ លើស​ពី​នេះ​ការ​ទាក់​ទង​គ្នា​តាម​ទូរសព្ទ​ញឹកញាប់​ ដោយ​គ្មាន​កិច្ចការ​អ្វី​សំខាន់​ វា​នឹង​ធ្វើ​ឲ្យ​កើត​មាន​ការ​យល់​ច្រឡំ​ក្នុង​ទំនាក់​ទំនង​។​

៧. ប្រើ​ក្រសែ​ភ្នែក​សម្លឹង​មើល​ខុស​ពី​អ្នក​ដទៃ

ការ​ប្រើ​ភ្នែក​មើល​ នឹង​របៀប​សម្លឹង​ទៅ​នរណា​ម្នាក់​គឺ​ជា​ចំណុច​មួយ​ដែល​មនុស្ស​ស្រី​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​។​ ទោះ​បី​ជា​អ្នក​គ្រាន់​តែ​មើល​ដោយ​ចៃដន្យ​ ដោយ​គ្មាន​អត្ថន័យ​អ្វី​ក៏​ដោយ​​ តែ​មនុស្ស​ប្រុស​នឹង​មាន​ប្រតិកម្ម​នៅ​ពេល​ដែល​មនុស្ស​ស្រី​មើល​គេ​ បើ​មនុស្ស​ប្រុស​គិត​ថា​អ្នក​តែង​តែ​មើល​គេ​ គេ​នឹង​មាន​អារម្មណ៍​ល្អ​ចំពោះ​អ្នក​។​

៨. បបួល​គេ​ទៅ​ញ៉ាំ​អី

នៅ​ពេល​ដែល​មនុស្ស​ស្រី​ចូល​ចិត្ត​បបួល​មនុស្ស​ប្រុស​ទៅ​ញ៉ាំ​អី​តែ​ពីរ​នាក់​ ខណៈ​ពេល​ដែល​នាង​អាច​បបួល​អ្នក​ផ្សេង​ទៅ​បាន​នោះ​។​ មនុស្ស​ប្រុស​នឹង​គិត​ថា​នេះ​ជា​វិធី​សារភាព​ពី​អារម្មណ៍​របស់​មនុស្ស​ស្រី​ចំពោះ​គេ​មិន​ខាន​ ព្រោះ​នាង​មាន​បំណង​បបួល​គេ​ទៅ​តែ​ពីរ​នាក់​។​ កុំ​ធ្វើ​អ្វី​ដែល​មើល​ទៅ​ឃើញ​រ៉ូមែនទិក​ពេក​។​

៩. ញ៉ាំ​ឬ​ផឹក​អ្វី​ដោយ​ប្រើ​ស្លាប​ព្រា​ ឬ ​ទុយយោ​តែ​មួយ

ទោះ​បី​នេះ​ជា​រឿង​តូច​តាច​ តែ​វា​នឹក​បង្កើត​ការ​យល់​ច្រឡំ​ដ៏​ធំ​ដល់​មនុស្ស​ប្រុស​ ដោយ​ការ​​ប្រើ​ទុយយោ​តែ​មួយ​ ឬ​ផឹក​ទឹក​កែវ​តែ​មួយ​។​ ពេល​ខ្លះ​មនុស្ស​ស្រី​គិត​ថា​វា​ជា​រឿង​ទូទៅ​ តែ​អ្នក​ផ្សេង​មើល​មក​វា​មិន​មែន​ជា​រឿង​ធម្មតា​ទេ​។​ មនុស្ស​ស្រី​ត្រូវ​តែ​ជៀស​វាង​រឿង​មួយ​នេះ​មុន​គេ​៕

ចុចអាន៖ ដំណាក់កាលស្នេហាដែលគួរឲ្យខ្លាចបំផុត គឺនៅពេលមនុស្សប្រុសអស់ចិត្តតែមិនសុំបែក

ប្រភព៖ pentahugs ប្រែ​សម្រួល៖ ឃួន​ សុលីកា