៤ យ៉ាងធំៗ គួរឆែកមើលសិនមុនសម្រេចចិត្តរៀបការជាមួយបុរសណាម្នាក់

  • 2019-06-14 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ដល់​រឿង​រៀប​ការ មាន​​តែ​មនុស្ស​ស្រី​យើង​នេះ​ហើយ ដែល​ពូកែ​គិត​ស្រមើ​ស្រមៃ​​ជាង​គេ​ជាង​ឯង។ ចិត្ត​មួយ​ចង់​បាន​ស្វាមី​ដែល​ល្អ ចិត្ត​មួយ​ទៀត​បារម្ភ​ខ្លាច​​មិន​ទទួល​បាន​សុភមង្គល​បន្ទាប់​ពី​រៀប​ការ​រួច។ កុំ​នៅ​ដេក​ព្រួយ​ទៀត​អី មុន​សម្រេច​ចិត្ត​ព្រម​​រៀប​ការ​ជាមួយ​​​បុរស​ណា​ម្នាក់​ គួរ​ចេះ​សង្កេត​​មើល​​ ៤ ចំណុច​សំខាន់​ៗ​​សិន អ្នក​នឹង​អស់​មន្ទិល​ទៀត​ហើយ​។

​១. គាត់​តែង​តែ​និយាយ​ពី​គម្រោង​នា​ថ្ងៃ​អនាគត​ជាមួយ​អ្នក​

ក្រៅ​ពី​ទំនាក់​ទំនង​ក្នុង​ពេល​បច្ចុប្បន្ន គាត់​ក៏​បាន​និយាយ​ពី​រឿង​អនាគត​ជា​រឿយៗ​ជាមួយ​អ្នក​។ ទោះ​បី​ជា​មិន​ទាន់​​​យក​ជា​ផ្លូវ​ការ​បាន​ពិត​មែន​ ប៉ុន្តែ​គាត់​តែង​តែ​បញ្ចេញ​តាម​ទង្វើ​ និង​ពាក្យ​សម្តី​ដោយ​​និយាយ​ពី​គម្រោង​ទិញ​ផ្ទះ រៀប​ការ​ ឬ​ខំ​ប្រឹង​ដើម្បី​ដើរ​ទៅ​មុខ​ជាមួយ​គ្នា​ជា​ដើម​។​

២. រៀប​រាប់​ប្រាប់​ពី​ជីវិត​កាល​នៅ​ពី​​ក្មេង

​មនុស្ស​ទាក់​ទង​គ្នា ត្រឹម​រយៈ​ពេល​មួយ​គ្រា​ មិន​ច្បាស់​លាស់ គ្មាន​នរណា​ទៅ​រើ​កកាយ​​ចង់​ប្រាប់​ពី​រឿង​អតីតកាល​នោះ​ទេ​។ មាន​តែ​បុរស​ដែល​ទុក​ចិត្ត​ ចង់​ឲ្យ​​អ្នក​ដឹង​លម្អិត​គ្រប់​យ៉ាង​ពី​គាត់​តែ​ប៉ុណ្ណោះ ទើប​ចូល​ចិត្ត​​ រ៉ាយ​រ៉ាប់​ពី​ដំណើរ​ជីវិត​តាំង​ពី​កុមារភាព កន្លែង​ដែល​គាត់​ធ្លាប់​រស់​​នៅ សាលា​ដែល​ធ្លាប់​រៀន ព្រម​ទាំង​អ្វី​ៗ​ដែល​គាត់​ធ្លាប់​ឆ្លង​កាត់​កន្លង​មក ហើយ​មិន​មែន​មនុស្ស​ស្រី​ទាំង​អស់​សុទ្ធ​តែ​អាច​ដឹង​រឿង​បែប​នេះ​ពី​គាត់​នោះ​​ទេ។

៣. គាត់​ណែនាំ​អ្នក​ឲ្យ​មិត្តភ័ក្តិ​និង​គ្រួសារ​ស្គាល់​គ្រប់​គ្នា​

​មិន​មែន​ជា​ស្នេហា​​របៀប​លាក់លៀម​​លឹបល ប៉ុន្តែ​គាត់​ហ៊ាន​បង្ហាញ​អ្នក​ឲ្យ​មនុស្ស​គ្រប់​គ្នា​បាន​ស្គាល់ ដូច​ជា​មិត្ត​ភ័ក្តិ​ជិតស្និទ្ធិ ក្រុម​គ្រួសារ ឬ​ពេល​ទៅ​ចូល​រួម​កម្មវិធី​ផ្សេងៗ។ នេះ​អាច​បញ្ជាក់​ថា គាត់​បានផ្តល់​កិត្តិយស​ ចាត់​ទុកអ្នក​ជាមនុស្ស​សំខាន់ មាន​ភាព​ក្លាហាន ហ៊ាន​ទាក់​ទង​និង​មាន​ទំនួល​ខុស​ត្រូវ​។​

៤. គ្រួសារ​ទាំង​ពីរ​ពេញ​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក

បើ​មនុស្ស​ពីរ​នាក់​ស្រលាញ់​គ្នា តែ​ងាក​ទៅ​មើល​គ្រួសារ​ទាំង​សង​ខាង​វិញ បែរ​ជា​ប្រឆាំង​មិន​ពេញ​ចិត្ត​ទាល់​តែ​សោះ​ក៏​មិន​កើត​ដែរ​។ រៀប​ការ​ហើយ​ត្រូវ​នៅ​រង់​ចាំ​មើល​ទឹក​មុខ​អ្នក​ផ្ទះ ត្រូវ​ប្រឈម​ជាមួយ​បញ្ហា​ច្រើន​យ៉ាង រហូត​អាច​ក្លាយ​ជា​ឧបសគ្គ​ធំ គ្មាន​ថ្ងៃ​ស្វែង​រក​សុភមង្គល​ពិត​ឃើញ​។ យ៉ាង​ណា​ក៏​ដោយ គ្មាន​អ្វី​អាច​ផ្តល់​សេច​ក្តី​សុខ​ ភាព​កក់​ក្តៅ បាន​ពេញ​លេញ ដូច​ក្តី​ស្រលាញ់​ដែល​ទទួល​បានពី​ស្វាមី​រួម​ទាំង​គ្រួសារ​ទាំង​សង​ខាង​នោះ​ទេ​៕​​

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម