មិនចង់នាំមហារីកចូលខ្លួន គួរជៀសវាងញ៉ាំអាហារ ៨ មុខនេះ
- 2019-06-12 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់នាំមហារីកចូលខ្លួន គួរជៀសវាងញ៉ាំអាហារ ៨ មុខនេះ
មុននឹងញ៉ាំអាហារអ្វីមួយចូលក្នុងពោះ យ៉ាងហោចណាស់គួរគិតពីហានិភ័យគ្រោះថ្នាក់ចំពោះសុខភាពជាមុនសិនដែរ។ គិតតែឆ្ងាញ់មាត់មួយពេល ប៉ុន្តែបើថ្ងៃក្រោយកើតជំងឺផ្សេងៗនឹកស្មានមិនដល់ អ្នកនឹងនាំទុក្ខឲ្យខ្លួនឯងនិងក្រុមគ្រួសារខ្លាំងបំផុត។ សព្វថ្ងៃនេះ ជំងឺមហារីក កំពុងតែវាយលុកយ៉ាងសាហាវ សឹងតែគ្រប់វ័យ តាមរយៈរបៀបរបបនៃការរស់នៅនិងចំណីអាហារ។ ដើម្បីជៀសឆ្ងាយពីជំងឺកាចសាហាវទាំងនោះ មានចំណីអាហារមួយចំនួនដែលអ្នកមិនគួរញ៉ាំទាល់តែសោះ។
១. នំបុ័ងប៊ឺហ្គឺ ស្ករគ្រាប់ នំខេក ភេសជ្ជៈមានជាតិហ្គាស និងអាហារបំពងខ្លាញ់
អាហារទាំងនេះ កាន់តែញ៉ាំកាន់តែជក់ ប៉ុន្តែវាអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងចំពោះរាងកាយ ពិសេសវាមានគ្រឿងផ្សំដែលជាសារធាតុគីមី មិនមែនចេញពីធម្មជាតិ។ ក្រៅពីការផ្សព្វផ្សាយ មើលទៅទំនងឆ្ងាញ់ហើយ ផលិតផលទាំងនោះក៏បានបន្ថែមរសជាតិហឹរ ពណ៌ ក្លិន រួមទាំងសារធាតុដែលអាចទុកបានយូរ។ លើសពីនេះទៅទៀត គ្រប់អាហារដែលបំពងប្រើខ្លាញ់ច្រើន ប្រើកម្តៅក្តៅ អាចបញ្ចេញសារធាតុគីមីម្យ៉ាងឈ្មោះថា acrylamide បណ្តាលឲ្យមានគ្រោះថ្នាក់ដល់សុខភាព។
២. បារី
បារីក៏អាចចាត់ទុកជាអាហារដែលធ្វើឲ្យអ្នកញៀន ពិបាកផ្តាច់។ វាមានផ្ទុកជាតិពុលដល់ទៅជាង ៧០០០ ប្រភេទ។ យោងតាមការសិក្សារបស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា ក្នុងចំណោមសារធាតុគីមីទាំងអស់ក្នុងបារី យ៉ាងហោចណាស់មាន៦០ប្រភេទ ដែលអាចបង្កទៅជាមហារីក។ សូម្បីមិនជក់ក៏ដោយ គ្រាន់តែស្រូបយកផ្សែងបារីចូល អ្នកអាចមានគ្រោះថ្នាក់ លើសពីអ្នកជក់ដល់ទៅ៥ដង។
៣. អាហារកំប៉ុង ឬវេចខ្ចប់ស្រាប់
តាមការចុះផ្សាយក្នុង សារព័ត៌មាននៃការសិក្សាបរិស្ថាន បានបង្ហាញថា អាហារកំពុងភាគច្រើន ផ្ទុកសារធាតុម្យ៉ាងឈ្មោះ bisphenol-A (BPA) ដែលអាចចូលទៅបំផ្លាញ DNA និងធ្វើឲ្យអ្នកប្រឈមជាមួយនឹងការកើតមហារីក និងជំងឺទឹកនោមផ្អែមប្រភេទទី២។ ពេលទិញអាហារកំប៉ុងឬកញ្ចប់ គួរមើលផលិតផលដែលអក្សរដាក់ថា (BPA-free ) ឬយល់ល្អគួរកាត់បន្ថយឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ការសិក្សានៅសហរដ្ឋអាមេរិក បានបង្ហាញទៀតថា រាងកាយពិតជាពិបាកកិនរំលាយខ្លាំងណាស់ នៅពេលដែលអ្នកញ៉ាំមីកំប៉ុង ពិសេសរាងកាយនឹងខ្វះជីវជាតិចាំបាច់និងជាតិដែក ប្រសិនបើញ៉ាំជាប្រចាំ។
៤. អាហារមានជាតិស្ករខ្ពស់
ផ្អែកលើការសិក្សាថ្មីៗ នៅអាមេរិកនិងជប៉ុន បានបញ្ជាក់ថា បើអ្នកញ៉ាំអាហារដែលមានជាតិស្ករខ្ពស់ សុខភាពអាចនឹងមានគ្រោះថ្នាក់ផ្សេងៗដូចជា ជំងឺសរសៃឈាមបេះដូង កម្រិតនៃការរោលរលាកកើនឡើង ស្បែកឆាប់ចាស់មុនវ័យ និងពិបាកក្នុងការគ្រប់គ្រងអារម្មណ៍។ មិនតែប៉ុណ្ណោះ ជាតិស្ករក្នុងខ្លួនខ្ពស់ពេក ក៏ជាហេតុបណ្តាលឲ្យកកើតកោសិកាមហារីកដែរ។
៥. គ្រឿងស្រវឹង
គ្រឿងស្រវឹង គឺជាភេសជ្ជៈដែលអាចផ្តាច់ជីវិតចំណាត់ថ្នាក់លេខដប់ ក្នុងចំណោមភេសជ្ជៈដទៃទៀតលើពិភពលោក។ វាជាប់ចំណាត់ថ្នាក់លេខ៤ ជាហេតុបង្កឲ្យកើតមហារីករហូតដល់ស្លាប់ ដោយសារដាច់សរសៃឈាមបេះដូង ទឹកនោមផ្អែម ប្រព័ន្ធរំលាយអាហាររួមទាំងជំងឺជាច្រើនផ្សេងទៀត។
៦. អាហារដែលងាយនឹងដុះផ្សិត
អាហារដែលងាយនឹងដុះផ្សិត ឬជូរផ្អូម អាចនឹងមានផ្សិតពណ៌បៃតងនៅទុំជាប់ និងអាចផលិតអេផ្លាតុកស៊ីន (aflatoxin) ដែលជាសារធាតុពុល បង្កគ្រោះថ្នាក់ដល់រាងកាយទាំងមូល ពិសេសគឺថ្លើមតែម្តង។
៧. អាហារក្រៀមឬខ្លោច
អាហារដែលក្រៀមឬខ្លោច បានផលិតសារធាតុបង្កមហារីកម្យ៉ាងឈ្មោះថា acrylamide។ ចំណែកឯផ្សែងចេញពីភ្លើងឬធ្យូង ដែលហើរជាប់លើអាហារ អាចចូលទៅបំផ្លាញ DNA នៃថ្លើម ក្រពះ និងបណ្តាលឲ្យកើតមហារីកទៀតផង។
៨. អាហារកខ្វក់
ពពួកអាហារកខ្វក់ គ្មានអនាម័យ បានចម្លងមេរោគ បង្កជាមហារីក និងសម្លាប់ជីវិតមនុស្សអស់ជាច្រើននាក់ក្នុងមួយឆ្នាំ ៗ។ អាហារទាំងនោះរួមមាន បន្លែផ្លែឈើ ដែលប្រើគីមី គ្រឿងក្នុងសត្វគ្រប់ប្រភេទ ស្បែកសត្វ ភេសជ្ជគ្មានស្តង់ដារ...ពេលចូលទៅក្នុងរាងកាយ វានឹងមានប្រតិកម្មផ្សេងៗ ដូចជាបញ្ចេញជាតិពុល ប៉ះពាល់ការរំលាយអាហារ រាគរូស។ បើអ្នកញ៉ាំវាក្នុងរយៈពេលយូរ អ្នកនឹងប្រឈមខ្លាំងនឹងជំងឺមហារីក រហូតអាចបាត់បង់ជីវិតទៀតផង៕
ចុចអានបន្ត៖
ក្បាច់ហាត់ប្រាណងាយៗនៅផ្ទះ ជួយលើកត្រគាកនិងគូទងរស្អាត
ភេសជ្ជៈ៣មុខ ម៉ាក់ៗគួរញ៉ាំពេលពពោះ ដើម្បីអូនៗកើតមកទ្រលុកទ្រលន់ ឆ្លាតវៃ