គ្មានអ្នកណាហ៊ាន Crush លើអ្នកទេ បើមានចំណុច ៥យ៉ាងនេះជាប់ខ្លួន

  • 2019-06-11 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ទោះ​សម្រស់​​ស្អាត​ដូច​តួ​កូរ៉េ ​យ៉ាង​ណា​ក៏​ដោយ​តែ​បើ​មាន​ចំណុច​៥​យ៉ាង​នេះ ទោះ​បុរស​នោះ​ជា​មនុស្ស​ពូ​កែ​អត់​ធ្មត់​​ប៉ុណ្ណា ​ក៏​នៅ​តែ​លា​ដៃ​បាយ​បាយ​អ្នក​ដែរ។ ​​​

​១. ក្រ​ចក​ដៃ​សុទ្ធ​តែ​ដី

Crush ​ស្រាប់​តែ​ចង់​កាន់​ដៃ​អ្នក តែ​​បើ​ឃើញ​គ្រប់​ក្រចក​នៅ​ម្រាម​ដៃ​អ្នក​មួយ​ណា​ក៏​សុទ្ធ​តែ​ដី ខ្មៅ​គគ្រិច​ ​អ្នក​សាក​ស្រមៃ​ទៅ​ថា គេ​ហ៊ាន​មាន​អារម្មណ៍​ស្រលាញ់​អ្នក​ដែរ​អត់?

២. ធុំ​ក្លិន​មាត់

​​​ចង់​ឲ្យ​ទំនាក់​ទំនង​មួយ​ស្អិត​រមួត​រលូន​ទៅ​មុខ លុះ​ត្រា​ការ​សន្ទនា​មាន​ភាព​​ជិត​ស្និទ្ធ។ ​ចុះ​បើ​គ្រាន់​ហា​មាត់​ភ្លាម ​សាយ​ភាយ​ក្លិន​​​​អាក្រក់​ទៅ​ហើយ ​តើ​អ្នក​ណា​អាច​ទ្រាំ​និយាយ​ជាមួយ​អ្នក​បាន។ សូម្បី​ Crush ​ ​ចង់​ស្តាប់​អ្នក​និយាយ​​​រឿង​ធម្មតា​ក៏​គេ​ពិបាក​ដែរ កុំ​ថា​ឡើយ​រឿង​ស្នេហា​នោះ​។

​៣. ពូ​កែ​និយាយ​ដើម​គេ

​ទៅ​ណា​ក៏​មក​វិញ​មាន​រឿង​និយាយ និយាយ​រិះ​គន់​គេ​មិន​ឈប់ ​នេះ​ជា​ចំណុច​ដែល​គ្មាន​អ្នក​ណា​ចូល​ចិត្ត​នោះ​ទេ។ ​មិន​មែន​តែ Crush ​ឡើយ ​សូម្បី​មិត្តភ័ក្ដិ​អ្នក​ក៏​គេ​មិន​ចូលចិត្ត​ដូច​គ្នា​នូវ​អត្ត​ចរិត​​ចេច​ចូច​មិន​ចេះ​ចប់​បែប​នេះ។

​៤. មិន​សម្អាត​ត្រ​ចៀក​

មិន​អាច​មើល​រំលង​បាន​ឡើយ ព្រោះ​​នៅ​ពេលCrush ​ចាប់​អារម្មណ៍​លើ​អ្នក ​គេ​នឹង​សង្កេត​គ្រប់​យ៉ាង​ពី​អ្នក​​មិន​ឲ្យ​ផុត​ពី​កែវ​ភ្នែក​នោះ​ទេ។ ​ជួន​កាល​គេ​ឃើញ​អ្នក​ពាក់​ក្រវិល​​ស្អាត ហើយ​គេ​ចង់​សម្លឹង​មើល​វា​បន្តិច ​តែ​​​ពេល​មើល​ហើយ​បែរ​ជា​ឃើញ​ក្នុង​ត្រចៀក​អ្នក​ពេញ​ដោយ​អាចម៍ត្រចៀក ទៅ​វិញ។ យ៉ាង​​ហោច​ណាស់ គួរ​តែ​​ត្បារ​​និង​សម្អាត​ត្រចៀក​ដើម្បី​ឲ្យ​កាន់​តែ​មាន​ទំនុក​ចិត្ត​ខ្លាំង​ឡើង។

​​៥. ធុំ​ក្លិន​ក្លៀក ​​​

នេះ​ក៏​ជា​រឿង​សំខាន់​ដូច​គ្នា​ដែល​នារី​ទាំង​ឡាយ​មិន​គួរ​បណ្តោយ​ខ្លួន​ឲ្យ​មាន​ក្លិន​​ក្លៀក​ពេល​បែក​ញើស​ម្តងៗ។ ​វា​មិន​ត្រឹម​​ធ្វើ​ឲ្យ​បាត់​បង់​សោភ័ណ​ភាព​នៃ​សម្រស់​របស់​នារី តែ​​ក៏​បង្ហាញ​ថា​​អ្នក​គ្មាន​អនាម័យ​ខ្លួន ទើប​បាន​ជា​ធុំ​ក្លិន​ក្លៀក​យ៉ាង​នេះ។ ​​ដូច្នេះ ​ពេល​នៅ​ជិត Crsuh ​អ្នក​គួរ​​លាប​រ៉ូ​អន ឬ​បាញ់​ទឹក​អប់​បន្តិច​បន្តួច​ដើម្បី​ជា​ជំនួយ​កុំ​ឲ្យ​សោក​ស្ដាយ​៕​

​ចុចអាន៖ ​​ វិធីសម្របខ្លួនជាមួយ Ex ដោយជឿជាក់ ទោះធ្លាប់ឈឺចាប់រាប់ពាន់ដងដោយសារគេក៏ដោយ

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម