ប្រភេទភេសជ្ជៈដែលកាន់តែផឹក កាន់តែគ្រោះថ្នាក់ដល់សុខភាពក្នុងខែក្តៅ

  • 2019-05-21 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទឹក​កក ទឹក​ក្រូច កាហ្វេ សុទ្ធ​តែ​ជា​ប្រភេទ​ភេសជ្ជៈ​​មនុស្ស​ជា​ច្រើន​ចូលចិត្ត តែ​ប្រភេទ​ទឹក​ទាំង​នេះ​នឹង​បង្ករ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​ប្រសិន​បើ​ផឹក​ច្រើន​ពេក​នៅ​ក្នុង​រដូវ​ក្ដៅ។

១. ផឹក​ទឹក​កក​​ជំនួស​ទឹក​ចម្រោះ

ក្រោយ​ដើរ​ក្រោម​កម្ដៅ​ថ្ងៃ​ក្ដៅ​យូរ អ្នក​ប្រាកដ​ជា​ឃ្លាន​ចង់​ញ៉ាំ​ទឹក​កក​មួយ​កែវ​ដើម្បី​បន្សាប​ភាព​ក្ដៅ​ស្អុះស្អាប់​ទាំង​ឡាយ។ យ៉ាងណាក៏ដោយ នេះ​មិន​មែន​ជា​ពេល​ស័ក្ដិសម​ដើម្បី​ផឹក​ទឹក​កក​ឡើយ ហើយ​ថែម​ទាំង​បង្ករ​គ្រោះ​ថ្នាក់​ទៀត​ផង ព្រោះ​សីតុណ្ហភាព​ខុស​គ្នា​ខ្លាំង​ពេក​នឹង​ធ្វើ​ឲ្យ​សរសៃឈាម​ក្នុង​ក្រពះ និង​ពោះវៀនរួញ​មក​វិញ បណ្ដាល​ឲ្យ​ឈឺ​ក្រពះ និង​ចុក​ពោះ​ខ្លាំង។

២. ទឹក​ក្រូច​មាន​ហ្គាស

មនុស្ស​ជា​ច្រើន​បាន​យល់​ច្រឡំ​ថា ផឹក​ទឹក​ក្រូច​មាន​ហ្គាស​នឹង​បំបាត់​ភាព​ស្រេក​ទឹក​​ឆាប់​រហ័ស ប៉ុន្តែ​ការ​ពិត​គឺ​ផ្ទុយ​មក​វិញ​ទាំង​ស្រុង។ ទឹក​ក្រូច​មាន​ហ្គាស​មាន​ផ្ទុក​សារជាតិ​កាហ្វេ​អ៊ីន​ច្រើន។ ជាតិ​នេះ​មិន​ត្រឹម​តែ​ដាស់​អារម្មណ៍ បង្ករ​ឲ្យ​ញៀន និង​ធ្វើ​ឲ្យ​បត់​ជើង​តូច​ច្រើន។ ដូច​នេះ​ហើយ​នៅ​ពេល​ផឹក​ទឹក​នេះ​ច្រើន នឹង​ធ្វើ​ឲ្យ​រាងកាយ​ងាយ​បា​ត់​បង់​ជាតិ​ទឹក និង​ថែម​ទាំង​ធ្វើ​ឲ្យ​រាគ​បង​ដែរ។

៣. កាហ្វេ និង​តែ

ទោះ​បី​ជា​អ្នក​ផឹក​កាហ្វេ និង​តែប្រភេទណា​ក៏ដោយ និង​ទោះ​ខាប់ ឬរាវ​ក៏ដោយ គឺ​សុទ្ធ​តែ​ធ្វើរាង​កាយ​បាត់បង់​ជាតិ​ទឹក​ទាំង​អស់។ ដើម្បី​កាត់​បន្ថយ​បញ្ហា​នេះ អ្នក​ជំនាញ​អាហារ​បាន​ឲ្យ​ដឹង​ថា អ្នក​គួរ​ផឹក​នៅ​ពេល​ព្រឹក ឬ​ពេល​ល្ងាច ដែល​សីតុណ្ហភាព​បាន​ធ្លាក់​ចុះ​ខ្លះ​ហើយ ដើម្បី​កុំ​ឲ្យ​ខូច​សុខភាព។

៤. ទឹក​ប៉ូវ​កម្លាំង

ជាធម្មតា ទឹក​ប៉ូវកម្លាំង​បាន​ធ្វើ​ឲ្យ​អ្នក​ជ្រួល​ច្រប​ល់​សតិ​អារម្មណ៍ គេង​មិន​លក់ កើន​សម្ពាធ​ឈាម​រួច​ទៅ​ហើយ យ៉ាងណាក៏ដោយ បើ​ផឹក​ក្នុង​ខែ​ក្ដៅ បញ្ហា​ខាង​លើ​រឹត​តែ​ធ្ងន់​លើស​ដើម ព្រោះ​ភាព​ខុស​គ្នា​រវាង​ពេល​ផឹក និង​ពេល​ចេញ​ក្រៅ​ខ្លាំង​ពេក ធ្វើ​ឲ្យ​រាង​កាយ​ស៊ាំ​នឹង​អាកាសធាតុ​មិន​ទាន់ អាច​បណ្ដាល​ឲ្យ​វិល​មុខ និង​ឈឺ​ក្បាល៕

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម