ប្រុសៗកុំប្រើពាក្យ ១០ ម៉ាត់នេះជាមួយនាង បើមិនទាន់ចង់បែកគ្នា
- 2019-04-09 08:12:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុសៗកុំប្រើពាក្យ ១០ ម៉ាត់នេះជាមួយនាង បើមិនទាន់ចង់បែកគ្នា
ពាក្យដែលនិយាយថា ទង្វើសំខាន់ជាងពាក្យសម្ដី ពេលខ្លះមិនមែនត្រូវរហូតនោះទេ។ ពាក្យខ្លះនិយាយចេញមកក៏អាចបំផ្លាញអារម្មណ៍អ្នកស្ដាប់បានដែរ ជាពិសេសពាក្យដែលនិយាយចេញពីមាត់ដោយមិនបានឆ្លងកាត់ខួរក្បាល។ កញ្ញា សូមណែនាំដល់ប្រុសៗថាកុំប្រើពាក្យទាំងនេះជាមួយសង្សារខ្លួនឯងបើនៅមិនទាន់ចង់បែកគ្នាទេ។
កុំនិយាយពាក្យថា៖
រំខាន
ឈ្លោះគ្នាខ្លាំងប៉ុណ្ណាក៏ដោយ ត្រូវដោះស្រាយឲ្យបានច្បាស់ មិនត្រូវប្រើពាក្យសម្ដីមិនគួរឲ្យចង់ស្ដាប់ដាក់គ្នាទេ។ ព្រោះវាអាចនឹងចាក់ទម្លុះបេះដូងរបស់ដៃគូម្ខាងទៀតបាន។
ឈប់ធ្វើអ៊ីចឹងទៀតទៅ គួរឲ្យធុញ
កុំព្យាយាមប្រើពាក្យញុះញង់ដាក់គ្នា បើអ្នកពិតជាចង់បែកគ្នាមែន គួរណាតែនៅឲ្យឆ្ងាយពីគ្នា។ បើមិនទាន់គិតថាចង់បែកគ្នាទេត្រូវគិតឲ្យបានច្បាស់ ព្រោះពាក្យសម្ដីនិយាយចេញទៅហើយមិនអាចត្រលប់ក្រោយបានទេ។
ទៅណាក៏ទៅៗ មិនចង់ឃើញមុខទេ
ពាក្យសូមកុំប្រើពាក្យនេះឲ្យសោះ ព្រោះអ្នកស្ដាប់នឹងមានអារម្មណ៍ថាវាធ្ងន់ធ្ងរខ្លាំង។
ចង់ធ្វើអ៊ីចឹង
បើសិនជាអ្នកបានធ្វើអ្វីដែលនាងទទួលយកមិនបាន ពេលនាងសួរហេតុផលមេត្តាកុំប្រើពាក្យនេះអី។
អត់មានអីត្រូវនិយាយ
ពាក្យនេះទោះស្ដាប់ទៅមិនអាក្រក់ខ្លាំង តែកុំនិយាយចេញទៅជាមួយសំឡេងខឹង ព្រោះវាអាចធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍មិនល្អមួយរំពេច។
អត់ទុកចិត្តគ្នាមែន?
ស្អីហ្នឹង?
បើចង់ដឹងរឿងអ្វីពីគ្នាត្រូវប្រើពាក្យសម្ដីឲ្យស្រួលស្ដាប់។ កុំប្រើពាក្យកំបុតកំបុយបែបនេះ។
រវល់កុំមករញ៉េរញ៉ៃ
បើចង់ធ្វើអ្វីមួយតែម្នាក់ឯងមិនចង់ឲ្យអ្នកណាមករំខាន ត្រូវប្រាប់នាងតាមដំណើរទៅ។
ចប់នៅ?
បើពេលនាងនិយាយមេត្តាស្ដាប់នាងសិនទៅ កុំកាត់សម្ដីដោយប្រើពាក្យបែបនេះ។
ឆ្កួតទេអី?
ទោះពាក្យនេះអាចជាពាក្យលេងសើច តែកុំប្រើវាញឹកញាប់ពេក វាអាចនឹងបង្កជាជម្លោះបាន៕
ចុចអាន៖