ទង្វើតូចតាច ៥ យ៉ាងរបស់មនុស្សស្រី ដែលធ្វើឲ្យប្រុសៗធុញស៊ាំចិត្តខ្លាំង
- 2019-04-05 09:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទង្វើតូចតាច ៥ យ៉ាងរបស់មនុស្សស្រី ដែលធ្វើឲ្យប្រុសៗធុញស៊ាំចិត្តខ្លាំង
ពេលស្រលាញ់គ្នាកាន់តែយូរ ហើយភាពផ្អែមល្ហែមថយចុះពីមួយថ្ងៃទៅមួយថ្ងៃ ដាច់ខាតកុំបន្ទោសតែខាងប្រុស។ ពេលខ្លះមកពីយើងខាងស្រីដែរ គិតថាមិនអីៗ គ្រាន់តែជារឿងតូចតាច ដោយសារតែគំនិតបែបនេះហើយ ទើបធ្វើឲ្យដៃគូ កាន់តែធុញស៊ាំចិត្តមិនចង់នៅជិត។
១. ធ្វើខ្លួនយូរៗពេក
ដឹងហើយថា មនុស្សស្រីពេលចេញទៅខាងក្រៅ ត្រូវតែតុបតែងខ្លួនឲ្យបានស្អាតបាត មិនថាសក់ សម្លៀកបំពាក់ ទឹកអប់ កាបូបជាដើម ដើម្បីមើលទៅមានរបៀបរៀបរយ និងចង់ឲ្យដៃគូចាប់អារម្មណ៍។ ប៉ុន្តែបើអ្នកធ្វើខ្លួនយូរពេក រហូតឲ្យគេរង់ចាំរាប់ម៉ោងនោះ ទោះចេញមកខ្ញង់ប៉ុនណា ក៏ មើលលែងចូលភ្នែកដែរ។ គូរជ្រើសរើសវិធីឬស្ទីលតុបតែងខ្លួនណា ដែលចំណាយពេលតិចហើយស្អាតបែបធម្មជាតិ ទើបមិនធ្វើឲ្យគេស៊ាំចិត្តនឹងយើង។
**២. ដើរផ្សារទិញឥវ៉ាន់រាប់ម៉ោងមិនចេះអស់**
ពេលដើរផ្សារ ចេះតែឃើញនេះឃើញនោះ ចាប់ចិត្តស្រលាញ់ ចង់លទាំងអស់តែម្តង។ រីករាយជាមួយនឹងឥវ៉ាន់ កុំភ្លេចអ្នកដែលកំពុងរង់ចាំដើរតាមផង។ បើអ្នកចូលចិត្តដើរផ្សារយូរៗ មើលរបស់របររាប់ពាន់មុខទើបសម្រេចចិត្តទិញ គួរទៅម្នាក់ឯងឬទៅជាមួយមិត្តភ័ក្តិដែលមានទម្លាប់ដូចគ្នាប្រសើរជាង។
៣. មិននិយាយ "អរគុណ” ឬ "សុំទោស”
អ្នកប្រហែលជាគិតថា មិនចាំបាច់និយាយពាក្យទាំងនេះក៏បាន ព្រោះស្រលាញ់យល់ចិត្តយូរឆ្នាំហើយ។ ត្រូវចាំថា ពាក្យសាមញ្ញហើយខ្លី តែមានន័យនិងមានតម្លៃខ្លាំងណាស់។ ពេលអ្នកមានកំហុស ទោះធំឬតូចក្តី ត្រូវនិយាយថា "សុំទោស" ហើយបើគាត់យកចិត្តទុកដាក់ បារម្ភ ឬទិញរបស់ឲ្យ មិនត្រូវភ្លេចពាក្យថា "អរគុណ”។
៤. គ្មានជំហរលើការសម្រេចចិត្ត
ស្រលាញ់គ្នាមិនមែនត្រូវតាមចិត្តគេគ្រប់ពេលឡើយ។ សូម្បីតែពេលញ៉ាំអី កន្លែងដើរលេង ឬធ្វើអ្វីផ្សេងៗ អ្នកគ្មានគំនិតយោបល់អ្វីទាល់តែសោះ។ អ្នកគ្មានទំនុកចិត្តគ្រប់គ្រាន់ក្នុងការសម្រេចចិត្ត ឬគ្មានគំនិតផ្ទាល់ខ្លួនតែម្តង។ បែបនេះពេលដំបូង គាត់អាចគិតថាអ្នកជានារី ដែលងាយស្រួលចេះបត់បែន តែយូរៗទៅ គាត់ច្បាស់ជាមានអារម្មណ៍ថាធុញទ្រាន់។
៥. មិនផ្តល់កិត្តិយសនៅចំពោះមុខអ្នកដទៃ
មនុស្សប្រុសត្រូវការបំផុត មុខមាត់ កិត្តិយស ជាពិសេសគឺនៅក្នុងចំណោមមិត្តភក្តិ សាច់ញាតិ បងប្អូនតែម្តង។ ហេតុនេះហើយ បើអ្នកប្រើកាយវិការឬពាក្យពេចន៍មិនសមរម្យ ហាក់បីដូចជាកំពុងបំបាក់មុខគាត់ដោយមិនដឹងខ្លួន។ មានបញ្ហាអ្វី ត្រូវទប់អារម្មណ៍ឆេវឆាវមួយឡែកសិន ចាំមកដល់ផ្ទះ ឬនៅតែពីរនាក់ ចាំនិយាយបញ្ជាក់ពីហេតុផល រកដំណោះស្រាយឲ្យបានត្រឹមត្រូវ៕
ចុចអានបន្ត៖
ត្រូវខូចចិត្ត ឬអបអរ? ខ្ញុំបានបាត់បង់ព្រាននារីម្នាក់ចេញពីជីវិតរបស់ខ្ញុំ
ចូល២០ឆ្នាំក្រាស់ហើយ នៅតែមិនចង់រៀបការ ដោយសារហេតុផលទាំងនេះ