សុបិន​​​អាក្រក់ ​៦​យ៉ាង​ដែល​ឲ្យ​ហេតុ​មិន​ល្អ​ គួរ​ប្រុង​ប្រយ័ត្ន​ទាំងសុខភាពនិង​លុយ​កាក់

  • 2019-04-09 03:07:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​អ្នក​យល់​សប្ដិ​ឃើញ​សុបិនទាំង​នេះ សូម​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន ព្រោះ​ពេល​ខាង​មុខ អាច​មាន​មិន​ល្អ​កើត​ឡើង។

ឃើញសត្វ​កណ្ដុរ

យល់​សប្ដិនេះ​ពាក់​ព័ន្ធ​នឹង​សុខភាព។ ឃើញ​កណ្ដុរ​រត់​ឡើង​លើ​ខ្លួន គួរ​ទៅ​ពិនិត្យ​ថា​មាន​ជំងឺ​មួយ​ណា​ឬ​អត់។ បើ​ឃើញ​កណ្ដុរ​រត់​សព្វ​កន្លែង មាន​ន័យ​ថា​គ្រួសារ​អ្នក​មាន​រកាំរកូស។

ឃើញ​រលកទឹក

យល់សប្ដិ​ឃើញ​រលក​ មាន​ន័យ​ថា​អ្នក​បាន​ធ្វើ​សកម្មភាព​អ្វី​មួយ​ដោយ​មិន​ប្រុ​ងប្រយ័ត្ន ហើយ​បន្សល់​នូវ​លទ្ធផល​មិន​ល្អ។ ប្រសិនបើ​កំពុង​ស្ថិត​ក្នុង​មនោសញ្ចេតនា​ណា​មួយ អ្នក​អាច​នឹង​បែក​គ្នា។

ឃើញ​ខ្លួនឯងធ្លាក់​ពី​ណា​មួយ

សុបិននេះ​មាន​ន័យ​ថា អ្នក​កំពុង​ស្ថិត​ក្រោម​ការ​គាប​សង្កត់​របស់​អ្នក​ណា​ម្នាក់ ឬ​គេ​កំពុង​គំរាម​អ្នក។ អ្នក​ចង់​ចេញ​ពី​ទី​នេះ​ឲ្យ​ផុត ។

ឃើញ​ត្រូវ​គេ​វាយ​ប្រហារ

នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​កំពុង​តែ​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ប្រឈម​មុខ​នឹង​ភាព​លំបាក​នា​ពេល​បច្ចុប្បន្ន។ ដំណោះ​ស្រាយ​នោះ​គឺ អ្នក​គួរ​ចែក​រំលែក​រឿង​នេះ​ជាមួយ​អ្នក​ជិតស្និទ្ធិ​ឲ្យ​បាន​ធូរស្រាល​ខ្លះ។

ឃើញ​ខ្លួន​ឯង​ស្លាប់

នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​កំពុង​ជួប​រឿង​អយុត្តិធម៌ ព្រោះ​ខ្លួន​លះបង់​ច្រើន តែ​គ្មាន​អ្នក​ណា​គេ​មើល​ឃើញ។ អ្នក​គួរ​តែ​ផ្ដោត​លើ​ខ្លួន​ឯង​ច្រើន​ជាង ជាជាង​ការ​ជួយ​គេ តែ​គ្មាន​អ្នក​ណា​ដឹង​គុណ។

ឃើញ​គេ​លួច​កាត់​សក់

នៅ​សុខៗ​ស្រាប់​តែ​យល់​សប្ដិ​ថា​​ត្រូវ​​គេ​លួច​កាត់​សក់​ មាន​ន័យ​ថា​​ពេល​ខាង​មុខ ផ្ទះ​អ្នក​អាច​មាន​រឿង​ធំ។ អ្នក​គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន ព្រោះ​បើ​ធ្ងន់​ធ្ងរ​គឺ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត៕

ចុចអានបន្ត៖

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel