របស់​ ៥ យ៉ាង​ស្រី​ៗ​គួរ​តែ​មាន​ក្នុង​កាបូប​ជាប់​ជា​និច្ច

  • 2019-04-04 01:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រុស​ៗ​ច្បាស់​ជា​ឆ្ងល់​ហើយ​ថា​រាល់​ថ្ងៃ​ឃើញ​តែ​ស្រី​ៗ​យូរ​កាបូប​ចុះ​ឡើង​ៗ​ ទៅ​ណា​មួយ​ជំហាន​អត់​កាបូប​អត់​បាន​ មិន​ដឹង​ថា​ក្នុង​កាបូប​ហ្នឹង​មាន​អី​គេ​ខ្លះ​បាន​ខំ​ប្រឹង​យួរ​ម្ល៉េះ​។​ មិន​ថា​ក្នុង​នោះ​មាន​របស់​អ្វី​ទេ​ ប៉ុន្តែ​ស្រី​យើង​សម័យ​នេះ​ហើយ​គួរមាន​របស់​ ៥​ យ៉ាង​ដាក់​តាម​កាបូប​ ព្រោះ​វា​សុទ្ធ​តែ​ជា​របស់​មាន​ប្រយោជន៍។​ ចង់​ដឹង​ថា​មាន​របស់​អី​ខ្លះ​មក​មើល​ខាង​ក្រោម​ទាំង​អស់​គ្នា​៖

១. ក្រែម​រលោង

មនុស្ស​ស្រី​មិន​អាច​រស់​នៅ​ដោយ​ខ្វះ​ក្រែម​នេះ​បាន​ទេ​ ព្រោះ​វា​ជួយ​ផ្ដល់​សំណើម​ដល់​មាត់​។​ វា​ក៏​អាច​ប្រើ​សម្រាប់​អត្ថប្រយោជន៍​ផ្សេង​ទៀត​ដែរ​ ដូច​ជា​ដាក់​​ Highlight នៅ​លើ​ឆ្អឹង​ថ្ពាល់​ និង​អាច​ប្រើ​នៅ​ពេល​រ៉ូត​គាំង​ និយាយ​រួម​ទៅ​វា​មាន​ប្រយោជន៍​ណាស់​។

២. ក្រដាស​សើម

របស់​ទី​២​នេះ​មិន​អាច​ខ្វះ​បាន​ទេ​ ជាពិសេស​ខែ​ក្ដៅ​អី​ហ្នឹង​ដឹង​តែ​អត់​អត់មិនបាន​ហើយ​។​ ជា​ពិសេស​ពេល​ចូល​បន្ទប់​ទឹក​បើ​មាន​ដាច់​ទឹក​អី​អាច​យក​វា​ប្រើ​ការ​ជំនួស​សិន​បាន​។អាច​និយាយ​បាន​ថា​វា​ជួយ​សង្គ្រោះ​ជីវិត​យើង​បាន​។

៣. ក្រែម​ពណ៌​ដិត​ៗ

ក្រែម​ប្រភេទ​នេះ​ពិសេស​ត្រង់​ថា​វា​ប្រើ​លាប​មាត់​ ​ពណ៌​ភ្នែក​ និង​ថ្ពាល់​ក៏​បាន​ វា​ពិត​ជា​មាន​តម្លៃ​ណាស់​សម្រាប់​ស្រី​ៗ​។​​ ថែម​ទាំង​មើល​ទៅ​ឃើញ​ស្អាត​ខ្លាំង​នៅ​ពេល​បបូរមាត់​ ថ្ពាល់​ និង​ភ្នែក​មាន​ពណ៌​ដូច​គ្នា​។​

៤. ទឹក​បរិសុទ្ធ​សម្រាប់​បាញ់​មុខ

របស់​នេះ​ក៏​សំខាន់​ខ្លាំង​ដែរ​ព្រោះ​តែ​វា​ជួយ​ថែរក្សា​ Make up របស់​យើង​ឲ្យ​នៅ​ជាប់​បាន​យូរ​​ ធ្វើ​ឲ្យ​ស្បែក​ទន់​ និង​មាន​សំណើម​។​ លើស​ពី​នេះ​ក៏​ធ្វើ​ឲ្យ​មុខ​មាន​ពន្លឺ​ និង​ត្រជាក់​។​ អ្នក​គួរ​តែ​ទិញ​ដប​ទំហំ​តូច​១​សម្រាប់​ទុក​ដាក់​តាម​កាបូប​។​

៥. ខ្សែ​ចង​សក់

ខ្សែ​ចងសក់​ប្រភេទ​នេះ​ងាយ​ស្រួល​ចង​ហើយ​មិន​ធ្វើ​ឲ្យ​បាក់​សក់​ទៀត​។​ បើ​មាន​ដាក់​តាម​ខ្លួន​គឺ​ល្អ​ហ្មង​ ព្រោះ​ថា​ពេល​ក្ដៅ​អី​គ្រាន់​តែ​លើក​សក់​​ចង​ឡើង​បន្តិច​ទៅ​ជា​ការ​ស្រេច​ លើស​ពី​នេះ​បាន​សក់​មួយ​ម៉ូត​ថ្មី​ទៀត​៕

ចុចអាន៖ អាថ៌កំបាំង​ ៧ យ៉ាង​របស់​នារី​កូរ៉េ​ធ្វើឲ្យ​ស្បែក​មុខ​ស្អាត​ និង​ក្មេង​ជាង​វ័យ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ឃួន​ សុលីកា