អាថ៌កំបាំង​ ៧ យ៉ាង​របស់​នារី​កូរ៉េ​ធ្វើឲ្យ​ស្បែក​មុខ​ស្អាត​ និង​ក្មេង​ជាង​វ័យ

  • 2019-03-12 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ចង់​បាន​ស្បែក​ស្អាត​ ទន់​ រលោង​ ពណ៌​ស៊ី​ជម្ពូ​ និង​ស​ស្អាត​ ប្រើ​តែ​ឡេ​មួយ​មុខ​មិន​គ្រប់​គ្រាន់​ទេ​។​ អ្នក​គួរ​តែ​មក​ដឹង​ពី​អាថ៌កំបាំង​ក្នុង​ការ​ថែ​សម្រស់​របស់​នារី​កូរ៉េ​ទាំង​ ៧​យ៉ាង​នេះ​សិន​ទៅ​៖

១. អនុវត្តន៍​វិធីសាស្ត្រ​ ១០​ វិនាទី

ដើម្បី​ជួយ​ឲ្យ​ស្បែក​ស្អាត មាន​សុខ​ភាព​ល្អ​ និង​ស្រស់​ស្រាយ​ ប្រើ​វិធី​សាស្ត្រ​ ១០​ វិនាទី​ដូច​នារី​កូរ៉េ​នេះ​ទៅ​ ប្រើ​ក្រែម​ផ្ដល់​ជាតិ​សំណើម​ ១០​ វិនាទី​បន្ទាប់​ពី​​ងូត​ទឹក​ហើយ។​ ដោយ​សារ​តែ​​ពេល​ងូត​ទឹក​ហើយ​​ រន្ធ​រោម​បើក​ធំ ចឹង​ហើយ​ក្រែម​អាច​ជ្រាប​ចូល​បាន​ល្អ​ ហើយ​ស្បែក​មុខ​ក៏​អាច​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​ច្រើន​ដែរ​។​

២. ម៉ាស្សា​មុខ​ជាមួយ​កន្សែង​ពោះ​គោ​ក្ដៅ

អ្នក​គ្រាន់​តែ​យក​កន្សែង​ត្រាំ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។​ រូច​ពូត​វា​ឲ្យ​ស្ងួត​ ហើយ​យក​មក​គ្រប់​លើ​មុខ​ដែល​ស្អាត​ហើយ​​។​ ធ្វើ​ការ​ម៉ាស្សា​ថ្នម​ៗ​នៅ​លើ​មុខ​តាម​សញ្ញា​ដែល​បាន​បង្ហាញ​ក្នុង​រូប​ ។​ ១៥​ ក្រោយ​មក​យក​កន្សែង​ចេញ​ហើយ​លាប​ប្រទាល​ធម្មជាតិ​ទៅ​លើ​ស្បែក​។​ ធ្វើ​បែប​នេះ​ជួយ​បង្កើន​ចរន្ត​ឈាម​ដល់​រន្ធ​ញើស​ និង​ធ្វើ​ឲ្យ​ស្បែក​អាច​ដក​ដង្ហើម​បាន​ល្អ​។​

៣. ប្រើ​ហ្វូម​កោ​ពុក​មាត់​ដើម្បី​ការ​ពារ​មុន

នារី​កូរ៉េ​ចាត់​ទុក​ហ្វូម​កោរ​ពុក​មាត់​ជា​របស់​មួយ​ការពារ​ការ​កើត​មុន​។​ ដោយ​សារ​តែ​វា​មាន​សារធាតុ​ប្រឆាំង​ និង​រលាក​បាន​ល្អ​។​

៤. បិត​ម៉ាស​សារាយ​សមុទ្រ

សារាយ​សមុទ្រ​មាន​វីតាមីន​ជា​ច្រើន​ និង​មាន​សារធាតុ​ប្រឆាំង​បាក់តេរី​ដែល​ធ្វើ​ឲ្យ​កើត​មុន​ដែល​ជួយ​ថែ​រក្សា​ស្បែក​ ហើយធ្វើ​ឲ្យ​ស្បែក​នៅ​តែ​ក្មេង​ដដែល​។ បែបនេះហើយ​បាន​ជា​នារី​កូរ៉េ​តែង​តែ​ប្រើ​សារាយ​សមុទ្រ​ធ្វើ​ជា​ម៉ាស​ចិញ្ចឹម​ស្បែក​មុខ​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។​ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​គឺ​យក​សារាយ​សមុទ្រ​ត្រាំ​ចោល​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ ហើយ​យក​វា​ទៅ​បិត​លើ​មុខ​ទុក​ចោល​ ១៥​ នាទី​។​

៥. ជូត​មុខ​ជា​មួយ​ទឹក​អំបិល

អំបិល​មាន​សមត្ថភាព​ក្នុង​ការ​សម្អាត​ស្បែក​ កម្ចាត់​មុន​ក្បាល​ខ្មៅ និង​ស្បែក​ដែល​រលាក​។​ ​ជូត​មុខ​របស់​អ្នក​ជា​មួយ​ទឹក​អំបិល​ជួយ​ឲ្យ​ស្បែក​មើល​ទៅ​ស្រស់​ស្រាយ និង​ជួយ​ពង្រួម​រន្ធ​រោម​។​ គ្រាន់​តែ​យក​អំបិល​ ១​ ស្លាប​ព្រា​កាហ្វេ​​ ទឹក​ក្ដៅ​ឧណ្ហ​ៗ​មួយ​កែវ​ កូរ​វា​ឲ្យ​បាន​សព្វ​ល្អ។​ ក្រោយ​ពី​លាង​មុន​ហើយ​ ជូត​មុខ​អ្នក​ដោយ​ប្រើ​សំឡី​ជ្រលក់​ចូល​ក្នុង​ល្បាយ​​ដែល​បាន​កូរ​ហើយ​នោះ​។​​​

៦. ប្រើ​ម៉ាស​ទឹក​សណ្ដែក

មិន​មែន​តែ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ទេ ​ប៉ុន្តែ​ក្នុង​តំបន់​អាស៊ី​តែ​ម្ដង​។​ ទឹក​សណ្ដែក​តែង​តែ​ត្រូវ​បាន​គេ​ធ្វើ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​។​ គ្រឿង​ផ្សំ​ និង​សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​សណ្ដែក​សៀង​ជា​ធម្មតា​ធ្វើសកម្មភាព​ក្នុង​ក្រពេញ​ sebaceous ធ្វើ​ឲ្យ​ស្បែក​ស្រស់​ស្អាត​ និង​គួរ​ឲ្យ​ចង់​ថើប​។​ ប្រើ​វា​ជា​មួយ​មុខ​ដែល​លាង​សម្អាត​ហើយ​ ទុក​ចោល​ ១៥​ ទៅ​ ២០ នាទី។​ គួរ​តែ​ធ្វើ​បែប​នេះ ​២ ដង​ក្នុង​ ១​ សប្ដាហ៍​។​​​

៧. ប្រើ​ក្រូច​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ

អាស៊ីត​ដែល​មាន​ក្នុង​ក្រូច​ជួយ​កម្ចាត់​ស្បែក​ដែល​ងាប់​។​ មាន​វីតាមីន​ C ខ្ពស់​ទប់​ស្កាត់​ជាតិ​ Melanin​។​ គ្រាន់​តែ​ពុះ​ក្រូច​ជា​ពីរ​ច្របាច់​យក​ទឹក​ដាក់​ចូល​ក្នុង​ចាន​ ប្រើ​សំឡី​ជ្រលក់​ចូល​ក្នុង​ទឹក​ក្រូច​ហើយ​យក​ទៅ​ជូត​លើ​ស្បែក​។​ អ្នក​អាច​ធ្វើ​បែប​នេះ​ពី​ ២​ ទៅ​ ៣​ ដង​ក្នុង ១ ​ថ្ងៃ​។​ តែ​បើ​អ្នក​មាន​ស្បែក​ដែល​ឆាប់​ប្រតិកម្ម​ សូម​ប្រុង​ប្រយ័ត្ន​ជា​មួយ​ក្រូច​ឆ្មារ​ អ្នក​គួរ​តែ​បន្សាប​ទឹក​ក្រូច​ឆ្មារ​ដោយ​ចាក់​ទឹក​ត្រជាក់​ចូល​សិន​មុន​ចាប់​ផ្ដើម​ប្រើ​៕

ចុចអាន៖ ប្រើ​ផលិត​ផល​ថ្លៃ​ប៉ុណ្ណា​ក៏​មុខ​មិន​ស្អាត​ដែរ​បើ​នៅ​តែ​ធ្វើ​រឿង​ ៧​ យ៉ាង​នេះ​

ប្រភព៖ bestie ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម