ដំបូន្មាន​ពី​មហាសេដ្ឋី៖ គួរ​ទិញ​ផ្ទះ​ដោយ​លុយរបស់​​អ្នក​ដទៃ

  • 2019-04-01 04:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​តថភាព​ជាក់​ស្ដែង​មួយ​នោះ​គឺ អ្នក​មាន​ខ្ចី​លុយ​របស់​គេ​ច្រើន​ខ្លាំង​ណាស់។ មហាសេដ្ឋី​អាមេរិក​ភាគ​ច្រើន​សុទ្ធ​សឹង​តែ​ទិញ​ផ្ទះ​ដោយ​លុយ​អ្នក​ដទៃ​ ធ្វើ​ឲ្យ​ពួក​គេ​មាន​ហើយ កាន់​តែ​មាន​ទៀត។ មហាសេដ្ឋី​ពាន់​លាន​អាមេរិក​ធ្លាប់​ប្រកាស​ក្ដែង​ៗ​ថា៖ “ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ការ​កម្ចី​ណាស់ ខ្ញុំ​ជំពាក់​គេ​ជុំ​ទិស”។ លោក​បាន​បន្ថែម​ថា អាជីព​អចលនទ្រព្យ​របស់​ខ្លួន​ក៏​ត្រូវ​បាន​ចាប់​ផ្ដើម​ដោយ​ការ​កម្ចី​ដ៏​ធំ​ៗ​ផង​ដែរ។

យោង​តាម​មហាសេដ្ឋី​អាមេរិក David Bach៖ “ជា​មធ្យម អ្នក​មាន​ផ្ទះ​ខ្លួន​ឯង តែង​មាន​ជាង​អ្នក​ដើរ​ជួល​ផ្ទះ​៣៨​ដង។ ដូច​នេះ​អ្នក​ទាំង​អស់​គ្នា គួរ​វិនិយោគ​លើ​ការ​ទិញ​ផ្ទះ​ឲ្យ​បាន​មួយ ជំនួស​ឲ្យ​ការ​ដើរ​ជួល​ផ្ទះ”។“កុំ​រង់​ចាំ​ដើម្បី​ទិញ​អចលនទ្រព្យ តែ​ត្រូវ​ទិញ​អចលនទ្រព្យ​ហើយ​រង់​ចាំ​វិញ” នេះ​គឺ​ជា​សម្ដី​មាស​របស់​មហាសេដ្ឋី Cavett Robert។ ជា​ធម្មតា​តម្លៃ​អចលនទ្រព្យ​នឹង​កើន​ប្រមាណ​១៥​%​ក្នុង​មួយ​ឆ្នាំ។

ដូច​នេះ​ទោះ​បី​ជា​ពេល​អ្នក​គេង​ក៏​ដោយ ​ទ្រព្យ​សម្បត្តិ​ក៏​កំពុង​តែ​កើន​ឡើង​ផង​ដែរ។ ដោយ​ឡែក វិធី​ដែល​ទិញ​ផ្ទះ ឬ​អចលនទ្រព្យ​ងាយ​ស្រួល​នា​ពេល​បច្ចុប្បន្ន​នោះ​គឺ ធ្វើ​ការ​កម្ចី ដោយ​កម្ចី​ពី​ធនាគារ​គឺ​មធ្យោបាយ​សុវត្ថិភាព​ជាង​គេ។ ព្រោះ​ប្រសិន​បើ​ខ្ចី​លុយ​ចង​ការ​ខាង​ក្រៅ ទោះ​បី​ជា​ល័ក្ខខណ្ឌ​នៃ​ការ​ខ្ចី​មាន​ភាព​ងាយ​ស្រួល​ក៏​ដោយ តែ​ហានិភ័យ​ខ្ពស់ ដោយ​សារ​តែ​ការ​ប្រាក់​ខ្ពស់ ក៏​ដូច​ជា​កិច្ច​សន្យា​ខ្ចី​មិន​ច្បាស់​លាស់​ជា​ដើម៕

ចុចអានបន្ត៖

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម