ផ្លាស់ប្ដូរខ្លួនឯងជាមនុស្សមានមន្តស្នេហ៍ខ្ពស់ និងវិជ្ជមានតាមវិធីស្រួលៗទាំងនេះ
- 2019-03-29 08:14:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លាស់ប្ដូរខ្លួនឯងជាមនុស្សមានមន្តស្នេហ៍ខ្ពស់ និងវិជ្ជមានតាមវិធីស្រួលៗទាំងនេះ
បើទោះបីបញ្ហានានាជាច្រើនចូលមកក្នុងជីវិត ប៉ុន្តែក៏មានមនុស្សជាច្រើនដែលអាចពុះពារប្រឈមមុខនឹងបញ្ហាទាំងនោះបានយ៉ាងគួរឲ្យសរសើរ ព្រមទាំងអាចធ្វើជាមនុស្សដែលមានអារម្មណ៍ល្អ ដែលអ្នកណាៗក៏ចង់ចូលជិត និងចាប់អារម្មណ៍។ តើពួកគេធ្វើមានអាថ៌កំបាំងអ្វីខ្លះ បានអាចធ្វើបានបែបនេះ? មនុស្សស្រីដែលឆាប់តប់ប្រមល់ពិបាកចិត្ត អាចអានអត្ថបទខាងក្រោមនេះ ដោយ កញ្ញា នឹងបង្ហាញពីវិធីមួយចំនួនដែលអាចឲ្យផ្លាស់ប្ដូរខ្លួនឯងជាមនុស្សស្រីគិតវិជ្ជមាន និងមានមន្តស្នេហ៍ទ្វេដង៖
១៩. ក្រោកពីព្រលឹមស្វាគមន៍ថ្ងៃថ្មី ដើម្បីបានបង្កើតទម្លាប់ល្អ រឿងល្អៗឲ្យបានច្រើន
១៨. សម្លឹងមើលពិភពលោកក្នុងផ្លូវវិជ្ជមានមុនជានិច្ច
១៧. ស្វែងរកសកម្មភាពកម្សាន្តតូចតាច ដែលខ្លួនចូលចិត្ត ដើម្បីកែប្រែអារម្មណ៍ឲ្យស្រស់ស្រាយឡើងវិញ
១៦. ញ៉ាំឆ្អែត សប្បាយចិត្ត! កុំបង្អត់អាហារខ្លួនឯង ទោះកំពុង Diet ក៏ដោយ
១៥. មានក្ដីសុខបានទោះជាមួយអ្វីតូចតាច
១៤. មិនគិតស្មុគស្មាញច្រើនចំពោះពាក្យសម្ដីអ្នកដទៃ
១៣. ឈប់តាមដាន ស៊ើបអង្កេត ត្រាវ រឿងរ៉ាវជីវិតអ្នកដទៃ ដើម្បីយកពេលមកធ្វើរឿងល្អៗឲ្យខ្លួនឯងឲ្យកាន់តែច្រើនវិញ
១២. សើចឲ្យបានញឹកញាប់ នោះនឹងមានអារម្មណ៍ល្អ!
១១. ហាត់ប្រាណញឹកញាប់ ឲ្យមានសុខភាពរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត
១០. ត្រូវចេះគ្រប់គ្រងអារម្មណ៍ កុំចេះតែឆេវឆាវគ្រប់ពេលគ្រប់វេលា
៩. ទាញរកចំណុចល្អក្នុងរឿងនានា ទោះបីតិចតួចក៏ដោយ
៨. ពេញចិត្តនឹងអ្វីដែលខ្លួនឯងមាន មិនយកខ្លួនឯងប្រៀបធៀបជាមួយអ្នកដទៃ
៧. មើលកុន ស្ដាប់ចម្រៀង (តែកុំមើលរឿងបែបដ្រាម៉ាជ្រុលប្រយ័ត្នកាន់តែស្ត្រេស)
៦. រំសាយអារម្មណ៍មិនល្អជាមួយមិត្តភ័ក្ដិ ឬបើគ្មានអ្នកណាទាល់តែសោះ អាចសរសេរក្នុងក្រដាសណាមួយក៏ល្អ
៥. ជ្រើសរើសសង្គមដែលធ្វើឲ្យយើងអាចក្លាយជាមនុស្សវិជ្ជមាន
៤. ផ្ដល់ការសម្រាក និងរង្វាន់ឲ្យខ្លួនឯងឲ្យទៀងទាត់
៣. ជឿជាក់លើចំណុចល្អៗរបស់ខ្លួនឯង
២. គិតមុននិយាយ... កុំនិយាយមុនគិត
១. មិនច្រណែនអ្នកណា
វិធីងាយៗ មិនស្មុគស្មាញទាំងនេះ នឹងអាចជួយឲ្យប្រិយមិត្តដែលមានអារម្មណ៍សោកសៅ ឬសម្លឹងមើលពិភពលោកក្នុងផ្លូវអវិជ្ជមានផ្លាស់ប្ដូរការគិតបាន ដោយគ្រាន់តែអ្នកទាំងអស់គ្នាបើកចិត្តសាកល្បងធ្វើវា មួយថ្ងៃមួយចំណុច ឬពីរចំណុចប៉ុណ្ណោះ ធានាថាជីវិតអ្នកនឹងកាន់តែប្រសើរ និងផ្លាស់ប្ដូរជាក់ជាមិនខាន ៕
ចុចអាន៖
មុខមិនស្អាតក៏មានអ្នកចង់ចូលជិតច្រើនដែរ បើមាន ៧ប្រការនេះក្នុងខ្លួន
បើមានអារម្មណ៍ថា «ហួសពេលនឹងរកជោគជ័យក្នុងជីវិត» គួរតែងាកមកគិតរឿងទាំងនេះ