ពុទ្ធដីកា៧ ម៉ាត់ របស់ព្រះពុទ្ធបង្រៀនមនុស្សឲ្យចេះប្រើជីវិតល្អប្រសើរ
- 2019-03-29 08:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពុទ្ធដីកា៧ ម៉ាត់ របស់ព្រះពុទ្ធបង្រៀនមនុស្សឲ្យចេះប្រើជីវិតល្អប្រសើរ
គ្មានអ្វីមកបញ្ជាក់បានទេថា ពិភពលោកនៅថ្ងៃស្អែកនឹងនៅតែដូចថ្ងៃនេះ។ មានភាពចលាចលដែលយើងមិនអាចដឹងមុន។ មនុស្សម្នាក់ៗមានរឿងដែលត្រូវប្រឈមខុសៗគ្នា ដូច្នេះហើយដំណោះស្រាយក៏មិនដូចគ្នាដែរ។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមការបង្រៀនរបស់ព្រះពុទ្ធ យើងទាំងអស់គ្នាឈឺចាប់ និងគ្មានសុភមង្គលក្នុងពិភពលោកនេះដោយសារមូលហេតុពិតប្រាកដមួយ។
អ៊ីចឹងហើយមកស្វែងយល់ពីពុទ្ធដីកា ៧ ម៉ាត់នេះ នឹងជួយអ្នកឲ្យដោះស្រាយបញ្ហារបស់អ្នក ដោយហេតុនេះការផ្លាស់ប្ដូរការពិត ធ្វើឲ្យជីវិតរបស់អ្នកល្អប្រសើរជាងមុន។
១. ចំណេះដឹង
មនុស្សមិនអាចរស់នៅដោយខ្វះចំណេះដឹងបានទេ។ ចំណេះដឹងនឹងជួយអ្នកឲ្យចេញពីភាពខ្មៅងងឹត មានទំនុកចិត្ត និងរឹងមាំដើម្បីការពារភាពសុចរិត ប្រឆាំងនឹងគំនាបចាស់គំរិល និងភាពអយុត្តិធម៌នៅក្នុងសង្គម។ សង្គមសព្វថ្ងៃ ចំណេះដឹងមិនត្រឹមតែជួយអ្នកឲ្យចេះដឹងទេ ប៉ុន្តែវាក៏ជួយអ្នករកលុយ និងបង្កើតទ្រព្យសម្បត្តិដូចគ្នា។ ដូច្នេះហើយ វាចាំបាច់ណាស់ដើម្បីស្វែងរកចំណេះដឹងថ្មី ជាលំដាប់ដើម្បីធ្វើអ្នកមានជីវិតដ៏ល្អមួយ។
២. ការដាក់កំហិត ឬការជំនួស
បើអ្នកមិនដឹងពីរបៀបគ្រប់គ្រងវា អ្នកនឹងតែងតែចង់បញ្ជាក់ពីចំណង់ចំណូលចិត្តខ្លួនឯងនិងតម្រូវការ អ៊ីចឹងហើយ តើអ្នកមានអ្វីខុសពីសត្វទៅ? មនុស្សជាច្រើនដឹងពីកន្លែងដែលត្រូវលាក់ទុកបំណងអាក្រក់របស់ពួកគេ និងភាពអាត្មានិយម។ រាល់ការរងទុក្ខវេទនា និងការបាត់បង់មនុស្សជាច្រើនគឺដោយសារតែមនុស្សដែលគិតតែពីខ្លួនឯង និងការបំពានក្រមសីលធម៌របស់សង្គម។ លើសពីនេះដើម្បីគ្រប់គ្រងទម្លាប់អាក្រក់ អ្នកត្រូវតែដឹងពី «ការជំនួស»។ ឧទាហរណ៍ដូចជាបើអ្នកចង់ផ្តាច់បារី អ្នកត្រូវតែរៀនគូរគំនូរ ដូច្នេះហើយទើបអ្នកគ្មានពេលគិតដល់ទម្លាប់ចាស់។ បើអ្នកចង់ឈប់ញ៉ាំអាហារមិនល្អ អ្នកគួរតែប្ដូរមកញ៉ាំអាហារសុខភាពវិញ។
៣. ការប្រើប្រាស់ឲ្យសមហេតុសមផល
ការប្រើប្រាស់កន្លែងនេះមានន័យថា ការញ៉ាំ ការផឹក ការស្លៀកពាក់ ការលេបថ្នាំ …. ទាំងអស់នេះគឺជាការប្រើប្រាស់។ មនុស្សពេលខ្លះប្រើប្រាស់តិច និងពេលខ្លះទៀតប្រើប្រាស់ច្រើន។ ការអតុល្យភាពទាំងអស់នេះធ្វើឲ្យមានផលវិបាក។ នៅពេលអ្នកចូលចិត្ត អ្នកញ៉ាំច្រើន នៅពេលអ្នកមានអារម្មណ៍មិនល្អ អ្នកមិនប៉ះសូម្បីអង្ករមួយគ្រាប់។ ពេលមានជំងឺ ពួកគេលេបថ្នាំជាច្រើន ខណៈពេលរាល់ថ្ងៃពួកគេមិនដែលខ្វល់នឹងការចំណាយពេលហាត់ប្រាណនិងរស់នៅឲ្យល្អទេ។ ដូច្នេះមុនពេលវាយឺតពេល អ្នកគួរតែរៀបចំទម្លាប់ប្រើប្រាស់ដើម្បីឲ្យជីវិតរបស់អ្នកមានតុល្យភាព។
៤. ការអត់ធ្មត់
កុំនិយាយពីរឿងធំៗក្នុងសង្គម សួរខ្លួនឯងសិន ថាតើយើងមានការអត់ធ្មត់ជាមួយការធ្វើរឿងតូចតាចក្នុងជីវិតប្រចាំថ្ងៃរបស់យើងដែរទេ? ឬពេលខ្លះអ្នកអាចអត់ធ្មត់ ប៉ុន្តែត្រូវតែអត់ធ្មត់ដោយការតាំងចិត្ត។ ដូចជាពេលអ្នកតាមស្រលាញ់ស្រីម្នាក់ អ្នកអាចឈរចាំនាងរាប់ម៉ោងនៅមុខរបងសាលាដើម្បីរងចាំនាង ប៉ុន្តែនៅពេលដែលរៀបការហើយ គ្រាន់តែស្ដាប់នាង ១០ នាទីបែរជាអ្នកគិតថាយូរទៅវិញ។ គ្រាន់តែអត់ធ្មត់ម៉្យាងមិនគ្រប់ទេ តែត្រូវតែមានការតាំងចិត្ត។ ប្រសិនបើអ្នកបានកំណត់គោលដៅរួចហើយ អ្នកត្រូវព្យាយាមធ្វើឲ្យវាបានសម្រេច។ ដូច្នេះផ្លូវដែលអ្នកធ្វើដំណើរបានកាន់តែឆ្ងាយនោះមិនអត់ប្រយោជន៍ទេ។
៥. ដឹងពីរបៀបជៀសឲ្យត្រូវពេល
ក្នុងជីវិតមួយអ្នក នឹងមានរឿង មនុស្ស ទីកន្លែង ដែលផ្ដល់ផលអវិជ្ជមានដល់អ្នក។ វិធីដែលល្អបំផុតគឺពីរបៀបជៀសពីពួកគេទាំងអស់ អ៊ីចឹងហើយទើបមិនធ្វើឲ្យអ្នកគ្រប់គ្នាឈឺចាប់ ហើយនឹងមិនមានគ្រោះថ្នាក់ដល់អ្នក។ឧទាហរណ៍ដូចជាមានមិត្តរួមការងារដែលគួរឲ្យរំខាននៅកន្លែងធ្វើការ អ្នកត្រូវដាក់កម្រិតក្នុងការទាក់ទងជាមួយគេ។ ពេលខ្លះនឹងមានរឿងដែលអ្នកត្រូវប្រឈមមុខ ប៉ុន្តែក៏មានពេលខ្លះអ្នកគួរតែជៀសពីវា។ ត្រូវចងចាំថាមនុស្សឆ្លាតដឹងថាត្រូវតបស្នងវិញនៅពេលណា។
៦. បោះបង់
ទោះបីជាអ្នកព្យាយាមយ៉ាងណា ពេលខ្លះទំនាក់ទំនងស្នេហារបស់អ្នកកាន់តែអាក្រក់ហើយត្រូវតែចប់។ ត្រូវចាំថាក្នុងជីវិត មនុស្សម្នាក់ៗមានកាតព្វកិច្ច និងទំនួលខុសត្រូវជាច្រើន។ទុកឲ្យពួកគេធ្វើអ្វីដែលត្រូវធ្វើ នោះគ្រប់គ្រាន់ហើយ ហើយប្រាថ្នាឲ្យពួកគេបានសុខទៅបានហើយ។ គ្រាន់តែបន្ធូរបន្ថយខ្លះ អ្នកនឹងមានអារម្មណ៍ថាអ្វីៗគ្រប់យ៉ាងប្រែមកជាល្អវិញ។
៧. ការរស់នៅប្រកបសុខភាពល្អ
ការរស់នៅគឺមានឥទ្ធិពលលើសុខភាព ភាពរុងរឿង និងទំនាក់ទំនងរបស់អ្នក។ ដូច្នេះត្រូវគ្រប់គ្រងនិងរៀបចំការរស់នៅប្រកបដោយសុខភាពល្អអ្នកនឹងទទួលបានវាទាំងអស់៕
ចុចអាន៖ ធ្វើរឿងទាំងនេះបាន ជីវិតជួបតែក្ដីសុខ ហើយមានតែអ្នកស្រលាញ់ចូលចិត្តច្រើនទៀត