មុខមិនស្អាតក៏មានអ្នកចង់ចូលជិតច្រើនដែរ បើមាន ៧ប្រការនេះក្នុងខ្លួន
- 2018-01-11 05:08:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខមិនស្អាតក៏មានអ្នកចង់ចូលជិតច្រើនដែរ បើមាន ៧ប្រការនេះក្នុងខ្លួន
“រូបសម្បត្តិអាចទាញអ្នកឆ្ងាយឲ្យចូលមកជិត តែអត្តចរិតក៏អាចដេញអ្នកជិតឲ្យចេញទៅឆ្ងាយ" មែនហើយ ភាពទាក់ទាញតែសម្បកក្រៅអាចហៅអ្នកដទៃឲ្យងាកមកចាប់អារម្មណ៍លើរូបអ្នកក៏ពិតមែន ប៉ុន្តែថាតើអ្នកអាចឲ្យអ្នកដទៃស្រឡាញ់ចូលចិត្ត ហើយនៅក្បែរអ្នកបានយូរប៉ុណ្ណាគឺវាអាស្រ័យទៅលើអត្តចរិត និងការប្រព្រឹត្តរបស់អ្នកទៅលើអ្នកនៅជុំវិញខ្លួន។ ថ្ងៃនេះ កញ្ញា សូមបង្ហាញនូវគុណសម្បត្តិចំនួន ៧ប្រការដែលអាចឲ្យអ្នកក្លាយជាមនុស្សដែលអ្នកផងចង់ចូលជិត និងគោរពស្រឡាញ់៖
**១. អ្នកជាមនុស្សល្អ មានគុណធម៌**
អ្នកមានភាពស្មោះត្រង់ជាមួយអ្នកដទៃ មានគុណធម៌ និងទឹកចិត្តបរិសុទ្ធ ជាមនុស្សមានរបៀប តែមិនតឹងតែង មានចិត្តមេត្តា ដែលអាចឲ្យអ្នកដទៃមានអារម្មណ៍កក់ក្ដៅ ពេលដែលនៅក្បែរ។
២. អ្នកជាមនុស្សមានសច្ចៈ
អ្នកដទៃចង់ចូលក្បែរអ្នកក៏ដោយសារអ្នករក្សាពាក្យសម្ដី ពាក្យសន្យា មិនស្ដោះហើយលេប ដែលធ្វើឲ្យអ្នកផងគោរព និងជឿចិត្តអ្នកបាន។
៣. អ្នកជាមនុស្សមានសមត្ថភាព
អ្នកជាមនុស្សដែលអាចពង្រីកចក្ខុវិស័យឲ្យអ្នកដទៃ។ ការប្រាស្រ័យទាក់ទងជាមួយអ្នក អាចឲ្យអ្នកដទៃអាចរៀនសូត្រនូវអ្វីដែលពួកគេមិនអាចប្រើលុយដើម្បីទិញបាន។
៤. អ្នកជាមនុស្សឆ្លាត
អ្នកជាមនុស្សដែលអាចប្រឈមនឹងបញ្ហាបានយ៉ាងល្អ និងពូកែស្វែងរកដំណោះស្រាយសម្រាប់បញ្ហា។
៥. អ្នកជាមនុស្សពូកែលើកទឹកចិត្ត
អ្នកមិនត្រឹមតែមើលឃើញតម្លៃរបស់អ្នកដទៃ ប៉ុន្តែអ្នកថែមទាំងចេះសរសើរលើកទឹកចិត្តនូវចំណុចពិសេសរបស់ពួកគេថែមទៀត។
៦. អ្នកជាមនុស្សរួសរាយ ចេះលេងសើច
អ្នកតែងធ្វើឲ្យអ្នកដទៃសើច និងមានអារម្មណ៍ល្អ ហើយអ្នកដែលនៅជិតខ្លួនអ្នក គឺមិនសូវមានអារម្មណ៍ស្ត្រេសនោះឡើយ។
៧. អ្នកជាមនុស្សម៉ឺងម៉ាត់
អ្នកមានភាពប្រាកដប្រជាសម្រាប់មនុស្សគ្រប់គ្នាដែលចូលមកក្នុងជីវិតអ្នក ដែលធ្វើឲ្យទំនាក់ទំនងរបស់អ្នកជាមួយពួកគេមានភាពគង់វង្សយូរអង្វែង។
រឿងមួយចំនួន បើទោះបីអ្នកគិតថាខ្លួនឯងដឹងច្បាស់ខ្លាំងយ៉ាងណា ក៏គួរកុំទាន់និយាយរហូតដល់អស់សាច់ កុំទាន់ជឿឲ្យអស់ពីចិត្តអស់ពីថ្លើម ហើយក៏កុំទាន់វាយតម្លៃ បន្ទោសស្ថានការណ៍តែមួយមុខ ព្រោះភាពជោគជ័យមិនបានកើតឡើងដោយសារអ្នកយកឈ្នះមនុស្សប៉ុន្មាននាក់នោះទេ ប៉ុន្តែវាអាស្រ័យថាតើអ្នកអាចជួយដល់មនុស្សតិច ឬច្រើនប៉ុណ្ណា ៕