ផ្ញើ​ជូន​ប្រុស​ៗ​! មុន​នឹង​គិត​ចង់​ក្បត់​ប្រពន្ធ​សូម​មក​អាន​សម្ដី​របស់​ឪពុក​នាង​សិន​ទៅ

  • 2019-03-28 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្មី​ៗ​នេះ​ខ្ញុំ​ទើប​តែ​រៀប​ការ​ហើយ​...

រូបតំណាង

ឪពុក​បាន​និយាយ​ទៅ​កាន់​កូន​ប្រសា​ប្រុស​ថា៖

មនុស្ស​ប្រុស​ដំបូង​គេ​ដែល​ឱប​នាង​ជា​ខ្ញុំ​មិន​មែន​ឯង​ទេ​

មនុស្ស​ប្រុស​ដំបូង​ដែល​ថើប​នាង​ ជា​ខ្ញុំ​មិន​មែន​​ឯងទេ​

មនុស្ស​ប្រុស​ដំបូង​ដែល​មើល​ថែ​នាង​ ក៏​ជា​ខ្ញុំ​ មិន​មែន​ឯង​ទេ​

រូបតំណាង

ប៉ុន្តែ​...

អ្នក​ដែល​អាច​មើល​ថែ​នាង​ និង​នៅ​ជា​មួយ​នាង​បាន​អស់​មួយ​ជីវិត​ គឺ​ជា​​ឯង មិន​មែន​ជា​ខ្ញុំ​ទេ​

បើ​ថ្ងៃ​ណា​មួយ​​ឯង​ឈប់​ស្រលាញ់​នាង​

កុំ​ក្បត់​នាង​

កុំ​ស្ដី​បន្ទោស​ឲ្យ​នាង​

កុំ​ប្រាប់​នាង​

ប្រាប់​ខ្ញុំ​មក​

ហើយ​នាំ​នាង​មក​ផ្ទះ​វិញ​មក​...

រូបតំណាង

កូន​ក្រមុំ​បាន​លត់​ជង្គង់​នៅ​មុខ​ឪពុក​ ហើយ​បង្ហូរ​ទឹក​ភ្នែក​ជា​ច្រើន​តំណក់​

ប្រសិន​បើ​​ឯងជា​មនុស្ស​ប្រុស​ពិត​មែន​

សូម​មេត្តា​ស្រលាញ់​និង​មើល​ថែ​មនុស្ស​ស្រី​របស់​​ឯង

ព្រោះ​នាង​គឺ​ជា​កូន​ស្រី​ដ៏​មាន​តម្លៃ​​របស់​អ្នក​ដ​ទៃ​

នៅ​ពេល​ចេះ​ចាយ​លុយ​ នាង​រស់​ក្នុង​ផ្ទះ​ម្ដាយ​ឪពុក​របស់​នាង​

តែ​នៅ​ពេល​ដែល​ចេះ​រក​លុយ​ គឺ​នាង​រស់​នៅ​ផ្ទះ​ឪពុក​ម្ដាយ​ក្មេក​ទៅ​វិញ​

ក្រៅ​ពី​ឪពុក​ម្ដាយ​របស់​នាង​ នាង​មិន​បាន​ជំពាក់​អ្នក​ណា​ឡើយ​៕

ចុចអាន៖ ឪពុក​ប្រាប់​ល្បិច​សម្ងាត់​១​ដល់​កូន​ស្រី​សាក​ចិត្ត​បុរស​​ដែល​តាម​ស្រលាញ់​

អត្ថបទ៖ ឃួន​ សុលីកា

អត្ថបទពេញនិយម