អ្នក​​​ម្តាយ​​​​គួរ​​អាន​! ងូត​​​ទឹក​​​​ក្នុង​ពេល​​​ទាំង ៣​ នេះ អាច​​បង្ក​​​គ្រោះ​​ថ្នាក់​​ខ្លាំង​​​​​​ដល់សុខភាព​​កូន​

  • 2019-03-27 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 172

ចន្លោះមិនឃើញ

​​​​​​​​កូន​​​តូច​​​​​​​ចាំ​​​បាច់​​​​​​​ត្រូវ​​​ងូត​​​​ទឹក​​ឲ្យ​បាន​​​ទៀត​ទាត់​ជា​​​ប្រចាំ ដើម្បី​​អនាម័យ​​​​និង​​​សុខភាព​​​​​ល្អ​​។ ​​​​​​យ៉ាង​ណា​​​មិញ អ្នក​​ម្តាយ​គ្រប់​​​​​រូប​​ត្រូវ​ចាំ​ថា ក្នុង​​អំឡុង​ពេល​ទាំង​​​​៣​នេះ ​​​​​ដាច់​​​​ខាត​​​​​​​​កុំ​​ងូត​​​ទឹក​​ឲ្យ​​កូន​​​​​​​ ពុំ​​​ដូច្នោះ​ទេ ​​​​​​​​​​​វា​​​​​នឹង​​​​​​​បង្ក​​​​​​ផល​​​ប៉ះ​ពាល់​​ធ្ងន់​​​​​​​ធ្ងរ​​​​​​ដល់​​​​សុខភាព​​​​​របស់​​​ពួក​គេ។​

​​​១. ​​​ពេល​​​​កូន​​​ទើប​​តែ​ញ៉ាំ​​​ឆ្អែត​​​​

​​​បន្ទាប់​ពី​​ញ៉ាំ​​បាយ ឬ​អាហារ​​ផ្សេងៗ​​​​​​​​​​​ចូល​​ពោះ​​ឆ្អែត​​ហើយ ​​​ក្រពះ​​​របស់​​​​កូន​​តូច​​ត្រូវ​​​​​ប្រើ​​​​​​ពេល​​​​​វេលា​យូរ​​​​​ក្នុង​​ការ​​​កិន​​​រំលាយ​​​អាហារ។ ​​​ការ​​ងូត​​​​ទឹក​​​​​​​​​​​​ភ្លាមៗ​ពេក ជា​​សញ្ញា​​​​​គ្រោះ​​ថ្នាក់​​​ខ្លាំង ​​​​​​​​​​ព្រោះ​​នៅ​​ពេល​​​​​កូន​​​​​​​​​ញ៉ាំ​​​ឆ្អែត ឈាម​​នឹង​​​​រត់​​​​​​ចុះ​​​ទៅ​​​​​​​ផ្នែក​​ពោះ ក្រពះ​​មិន​អាច​​​កិន​អាហារ​​​​​បាន​ល្អ និង​​​អាច​បណ្តាល​ឲ្យ​​កូន​​​​​​មាន​​អាការៈ​​​​​​​វិល​​​មុខ​​​​​​ជា​​​ដើម​។​​​​​​ ត្រូវ​​​រង់ចាំ​​​​​​ឲ្យ​​បាន​ប្រហែល​​​​១​ម៉ោង​​សិន ចាំ​​​ងូត​​​ទឹក​​​​គ្មាន​​ហានិភ័យ​​​​​​ចំពោះ​​សុខភាព​​។​​

​​​​​​​​​​​​​​២. ពេល​​​កូន​​ឈឺ​​​​

​​​​​​​​​​​​​​​​កូន​​​តូច​​​ងាយ​​​នឹង​​ឈឺ​​ ដូច​ជា​​ផ្តាសាយ​​​ ​​​ក្តៅ​​​ខ្លួន​​​ ​​ឬ​​ឈឺ​ពោះ​​​​ជៀស​​​​មិន​​​រួច​​​​​។ ក្នុង​​​អំឡុង​ពេល​​នេះ​​ដែរ ម្តាយ​​​ភាគ​​​​ច្រើន​​​​ចូល​​ចិត្ត​​​ងូត​ទឹក​​​សម្អាត​​​ខ្លួន​ឲ្យ​​កូន​។ ​​នេះ​​​ជា​​​ទង្វើ​​​ខុស​ទាំង​​ស្រុង ព្រោះ​​​រាង​​កាយ​​​​របស់​​ក្មេង​​​កំពុង​​តែ​​ចុះ​​​ខ្សោយ​​​ ដូច្នេះ​​ប្រព័ន្ធ​​ការពារ​រាង​​កាយ​​ក៏​អន់​ថយ​​ដូច​គ្នា​​ ជា​​​ហេតុ​​​ធ្វើ​​ឲ្យ​​​សភាព​​​ជំងឺ​​កាន់​​​តែ​​ធ្ងន់​ធ្ងរ​មិន​​ងាយ​ជា​​​សះ​​​ស្បើយ។​ ​​នៅ​​​ពេល​​​​កូនៗ​​ កំពុង​​​​ក្តៅ​​​ខ្លួន ផ្តាសាយ...គួរ​​​​​​​​​​​ជូត​​​​​​ខ្លួន​​​​ដោយ​​​​ប្រើ​​​កន្សែង​​ស្អាត​​​​​​​ជាមួយ​​ទឹក​​ក្តៅ​​ឧណ្ឌៗ ឲ្យ​​​​​ពួក​គេ​​​​គេង​​ក្នុង​​បន្ទប់​​​​​កក់​​ក្តៅ ​​​ជៀស​​​​វៀស​​​កុំ​ឲ្យ​​ត្រូវ​​ខ្យល់​។

​​​​​​​​៣. ពេល​​​កូន​បែក​​ញើស​​​​​

​​ឃើញ​​​​​​កូន​ប្រលែង​​ឬ​​​​រត់​​​លេង​បែក​ញើស អ្នក​ម្តាយ​ត្រូវ​​​​ចាំ​​​​ដល់​​​ស្ងួត​សិន បើ​​​​​ចង់​​ងូត​ទឹក​ឲ្យ​ពួកគេ។ ​​​​​ពេល​​​​រាង​​​កាយ​​ក្មេង​​បែក​​ញើស​​​ រន្ធ​​​​​​ញើស​​​​ក៏​បើ​ក​​ធំ​ជាង​មុន​ ​​​ហើយ​​ពេល​​ងូត​ទឹក​​ភ្លាម​ៗ បណ្តាល​​ឲ្យ​​ក្មេង​​​​​ឆាប់​​ឈឺ​​ផ្តាសាយ​​​​​​​​ខ្លាំង​ណាស់​​។ ​​ចូរ​​ប្រុង​​ប្រយ័ត្ន​ឲ្យ​បាន​ល្អ​ មុន​​​ពេល​​​​យក​​កូន​​ជា​​​ទី​ស្រលាញ់​​ទៅ​ងូត​ទឹក ដើម្បី​​​ការពារ​​ពួក​​គេ​​ពី​ជំងឺ​​ផ្សេងៗ៕​​​​

ចុចអានបន្ត៖ ត្រឹម​​​​១​​​​​​​ម៉ោង​​​​​​​ ​​បន្ទាប់​​ពី​​​​ផឹក​​ភេសជ្ជៈ​​ទាំង​​នេះ ​​រាង​​កាយ​​នឹង​​​រង​ផល​​​ប៉ះ​ពាល់​​​​ជា​​​ច្រើន​

ប្រភព៖ soha ប្រែ​សម្រួល៖ ដេត ឈុនអីុ

អត្ថបទពេញនិយម