មិនបាច់សួរថាគេអស់ចិត្ត ឬក៏អត់? ៦សញ្ញានេះបង្ហាញច្បាស់ៗមិនឲ្យខុស
- 2019-03-27 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនបាច់សួរថាគេអស់ចិត្ត ឬក៏អត់? ៦សញ្ញានេះបង្ហាញច្បាស់ៗមិនឲ្យខុស
បើរឿងមនោសញ្ចេតនារបស់អ្នកកំពុងនៅសុខៗហើយជួបសញ្ញាទាំងនេះ មានន័យថាគេចាប់ផ្ដើមបែកចិត្តពីអ្នកហើយ។ អ្នកមិនចាំបាច់សួរច្រំដែលៗនោះទេ ព្រោះពេលខ្លះអ្នកក៏គួរដឹងខ្លួនហើយទទួលយកការពិតទៅថាគេអស់អារម្មណ៍នៅបន្តហើយ៖
១. ផ្ញើសារ និងទូរសព្ទតិចជាងមុន
ធ្លាប់តែផ្ញើសារអរុណសួស្ដីអ្នករាល់ព្រឹក តែនៅពេលនេះមួយថ្ងៃមិនឃើញសារមួយផង។ ធ្លាប់តែនិយាយទូរសព្ទជាមួយគ្នារាប់ម៉ោងនោះ នៅពេលនេះ គេនិយាយកំបុតៗស្ទើរតែមិនចង់និយាយជាមួយយើងផង។
២. មិនចង់ឲ្យគ្រួសារ ឪពុកម្ដាយគេស្គាល់អ្នក
បើទោះបីជាអ្នកទាំង២ស្រលាញ់គ្នាបានយូរហើយក៏ដោយ តែគេនៅតែមិនចង់ណែនាំអ្នកឲ្យគ្រួសារគេស្គាល់ រឹតតែគ្មានបំណងចង់ឲ្យប៉ាម៉ាក់របស់គេស្គាល់អ្នកទៅទៀត។
៣. ឧស្សាហ៍ប្រៀបធៀបអ្នកជាមួយស្រីផ្សេង
ពេលអស់ចិត្តនឹងអ្នកហើយ គេនឹងយកអ្នកមកប្រៀបធៀបជាមួយស្រីផ្សេង ធ្វើឲ្យអ្នកកើតទុក្ខ។
៤. លែងចង់ស្ដាប់អ្នកនិយាយ ឬនិយាយអីទៅកាន់អ្នក
នៅពេលដែលបុរសម្នាក់លែងស្រលាញ់អ្នកទៀតហើយ គេមិនមែនជាគោលដៅដែលអ្នកចង់ជួបពេលអ្នកជួបរឿងពិបាកចិត្តនោះឡើយ ព្រោះគេមិនចង់ស្ដាប់រឿងរបស់អ្នកឡើយ ជាពិសេសរឿងទុក្ខសោកបែបនេះទៀតនោះ។ មួយវិញទៀតគឺមិនចង់និយាយអីជាមួយអ្នក ដូចពីមុនទេ។
៥. លែងប្រចណ្ឌ
គេតែនិយាយថា ប្រចណ្ឌព្រោះស្រលាញ់ ឈឺចាប់ក៏ព្រោះស្រលាញ់ ដូចនេះប្រសិនបើគេចាប់ផ្ដើមអស់ចិត្តហើយ ចង់អ្នកទៅស្និទ្ធស្នាលជាមួយអ្នកណា ក៏គេលែងប្រចណ្ឌដែរ។
៦. តែងកាន់ទូរសព្ទជាប់ដៃ
បើទោះបីជានៅក្បែរអ្នកក៏ដោយ តែអ្វីដែលគេចាប់អារម្មណ៍នោះគឺទូរសព្ទទៅវិញទេ មិនមែនអ្នកឡើយ ព្រោះនៅក្នុងទូរសព្ទនោះ មានអ្នកដែលគេចាប់អារម្មណ៍ជាងអ្នក ៕
ចុចអាន៖