៤​ចំណុច​ត្រូវធ្វើឲ្យបានមុន​រៀបការ ដើម្បី​មិន​​ឲ្យ​ស្ដាយ​ក្រោយ​!

  • 2017-10-19 04:24:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ភាគ​ច្រើន​និយាយ​ថា​ រៀបការ​ហើយ​និង​បាត់​បង់​សេរី​ភាព​។​ ជា​ការ​ពិត​ណាស់​ ថ្វី​បើ​វា​មិន​ពិត​ទាំង​ស្រុង​មែន​ ប៉ុន្តែ​វា​ហាក់​ដូច​ជា​ត្រឹមត្រូវ​ខ្លះ​ដែរ​ ព្រោះ​ការ​រៀបការ​ជា​ចំណង​ប្រាំ​ប្រការ​។​ មាន​ន័យ​ថា​អ្នក​លែង​នៅ​ខ្លួន​មួយ​ដូច​មុន​ទៀត​ហើយ​ ទំនួល​ខុស​ត្រូវ​ ក៏​ច្រើន​ជាង​មុន​។​ ហើយ​មុន​ពេល​ធ្វើ​ឬក៏​សម្រេច​​ចិត្ត​លើ​រឿង​អ្វី​មួយ​គឺ​ត្រូវ​តែ​គិត​ដល់​គ្រួសារ​ ជា​ធំ​គ្រប់​ពេល​។​ ដោយសារ​តែ​ហេតុផល​នេះ​ហើយ​ទើប​ មាន​រឿង​ខ្លះ​ គួរ​ធ្វើ​អោយ​ពេល​មុន​ពេល​រៀបការ​ ទើប​យើង​មិន​ស្ពាយ​ក្រោយ​។

១.​ ជ្រើស​រើស​ការងារ​ដែល​អ្នក​ពេញ​ចិត្ត​

រូបតំណាង

ទាន់​ខ្លួន​នៅ​លីវ​គួរ​ធ្វើ​ការងារ​អី​ដែល​អ្នក​ចូល​ចិត្ត​បំផុត​ ដូចជា​ការងារ​ ត្រូវ​ចេញ​ទៅ​ប្រជុំ​ឆ្ងាយ​ ឬ​ចុះ​បេសកកម្ម​អី​ជា​ដើម។ វា​អាច​ជួយ​អ្នក​ឲ្យ​បាន​ឆាប់​ឡើង​ឋានៈ​ និង​ចំណេញ​បទពិសោធន៍​ច្រើន។​ ការងារ​នេះ​ងាយ​ស្រួល​ពេល​យើង​នៅ​ទំនេរ​ ព្រោះ​ថា​បើ​មាន​ប្ដី​ ច្បាស់​ជា​ប្ដី​មិន​សប្បាយ​ចិត្ត​និង​ឲ្យ​ការ​ដាច់​យប់​ដូច្នេះ​ទេ។​

២.ធ្វើ​ដំណើរ​កម្សាន្ត​

រូបតំណាង

អ្នក​ខ្លះ​យល់​ថា​ពេល​មាន​ប្ដី​ហើយ​ចាំ​ដើរ​ តែ​ការ​គិត​នេះ​ខុស។​ ពេល​នៅ​លីវ​ហ្នឹង​ហើយ​ជា​ឱកាស​ល្អ​ ដើម្បី​ឲ្យ​បាន​​ចេញ​ក្រៅ​ដើរ​កម្សាន្ត​។​ ព្រោះ​ពេល​មាន​ប្ដី​ អ្នក​ត្រូវ​យឹតយោង​ប្ដី​ ធ្វើ​យ៉ាង​ណា​បាន​ដើរ​ទាំង​ពីរ​អ្នក​។ វា​ពិបាក​ព្រោះ​ថា​ ជួន​កាល​អ្នក​ទំនេរ​ តែ​ប្ដី​អ្នក​រវល់​។​ ហើយ​ម្យ៉ាង​ទៀត​ ធ្វើ​ដំណើរ​ពីរ​អ្នក​ចំណាយ​អស់​ច្រើន​ជាង​ម្នាក់​។

៣.មើល​ថែរក្សា​ម៉ាក់​ប៉ា​

រូបតំណាង

មិន​មែន​មាន​ន័យ​ថា​មាន​ប្ដី​ហើយ​លែង​មើល​ម៉ាក់​ប៉ា​នោះ​ទេ​។ តែ​ធម្មតា​ពេល​មាន​គ្រួសារ​ហើយ ​ យើង​ច្បាស់​ជា​រវល់​ជាមួយ​នឹង​ពូក​គេ​​ ដូចនេះ​មិន​សូវ​មាន​ពេល​វេលា​ជា​មួយ​ប៉ា​ម៉ាក់​ដូច​មុន​ឡើយ។​ ដូច្នេះ​មុន​ពេល​រៀបការ​ គួរ​ណាស់​ចំណាយ​ពេល​ នៅ​ជិត​ប៉ា​ម៉ាក់​ និង​មើល​ថែ​គាត់​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន។​

៤.​ គួរ​រៀន​ឲ្យ​ចេះ​ចម្អិន​អាហារ​

រូបតំណាង

ស្រីៗ​ភាគ​ច្រើន​សម័យ​នេះ​ មិន​សូវ​ចេះ​ចម្អិន​អាហារ​ទេ​ ព្រោះ​ខ្លះ​រវល់​ធ្វើ​ការងារ​ ខ្លះ​ទៀត​អាង​ម៉ាក់​ជា​អ្នក​ចម្អិន។​ តែ​ការ​ចម្អិន​អាហារ​វា​មិន​ពិបាក​ទេ​ អ្នក​អាច​រៀន​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ក៏​បាន។​ ​ចេះ​ចម្អិន​អាហារ​ពី​ពេល​នេះ​ទៅ​ នឹង​ធ្វើ​អោយ​មាន​ភាព​ងាយស្រួល​ទៅ​ថ្ងៃ​ក្រោយ។​ ព្រោះ​វា​ជា​មន្ត​ស្នេហ៍​មួយ​របស់​នារី​ ហើយ​អ្នក​មិន​ចាំ​បាច់​ចំណាយ​លុយ​ច្រើន​ ញ៉ាំ​អាហារ​ខាង​ក្រៅ​ ដែល​អាច​ប៉ះ​ពាល់​សុខភាព​ទៀត​ផង។​

ដូច្នេះ​បើ​អាច​ធ្វើ​បាន​គួរតែ​ធ្វើ ព្រោះ​ពេល​ខ្លះ​ក្រោយ​រៀបការ​ស្ថានភាព​អាច​ប្រែប្រួល​ក៏​យើង​មើល​មិន​ឃើញ៕

ចុចអាន៖ទង្វើ​៦​យ៉ាង​របស់​ភរិយា​អាច​សម្លាប់​ចិត្ត​ប្ដី​មិន​ឱ្យ​មាន​ស្រី សូម្បី​តែ​គិត​

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖​ Pencharm

អត្ថបទពេញនិយម