១ សំណួរនៅម៉ោង ៣ ព្រឹក អ្នកនឹងដឹងថាអ្នកបានប្តីខុស ឬត្រូវ
- 2019-03-19 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១ សំណួរនៅម៉ោង ៣ ព្រឹក អ្នកនឹងដឹងថាអ្នកបានប្តីខុស ឬត្រូវ
មិនចាំបាច់ធ្វើតេស្តបញ្ហាអ្វីទេ គ្រាន់តែមានសំណួរមួយ នៅម៉ោង ៣ ពេលព្រឹក អ្នកនឹងដឹងថា អ្នកបានយកមនុស្សដែលត្រឹមត្រូវ ឬខុសភ្លាមៗតែម្ដង។
ស្ត្រីអាចរៀបការ ដើម្បីស្នេហា ព្រោះពួកគេចង់រៀបការជាមួយបុរសម្នាក់ដែលស្រលាញ់ ខ្លួន និងមើលថែគ្រួសារបានយ៉ាងល្អ។ ទោះជាយ៉ាងណាក៏ដោយជីវិតក្រោយពីរៀបការមិនមែនសាមញ្ញដូចដែលបងប្អូនស្រីៗគិតទេ ជាពិសេសបន្ទាប់ពីសម្រាលកូនរួច។ ប្រភេទបុរសដែលមិនចេះអត់ធ្មត់ និងគ្មានការទទួលខុសត្រូវចំពោះប្រពន្ធកូន គឺមិនសមនឹងទទួលនាងមកថែរក្សាទេ។
ការក្រោកពីយប់ៗ ដើម្បីថែរក្សាកូនធ្វើឲ្យម្ដាយតែងតែចង់បានការគេងបន្ថែមទៀត។ ពួកគេប្រាថ្នាចង់បានការគេងច្រើន ជាងប្រាថ្នាចង់បានស្វាមីមកលួងលោម។ នៅពេលនោះ ប្រសិនបើប្តីអ្នកមានឆន្ទៈជួយប្រពន្ធ គាត់នឹងធ្វើកិច្ចការផ្ទះទាំងអស់ ដើម្បីឲ្យអ្នកបានសម្រាក នោះគឺជាប្តីដ៏ល្អម្នាក់។
ប្ដីខ្លះដោយសារតែប្រពន្ធរបស់គាត់ស្រលាញ់ខ្លាំងពេក បែរជាការលំបាកវេទនាសម្រាប់នាងទៅវិញ ព្រោះគាត់មិនខ្វល់អំពីអ្វីទាំងអស់ដែលនៅក្នុងផ្ទះ។ ប្រសិនបើអ្នករៀបការជាមួយបុរសដូចនោះមែនអ្នក គួរតែមានវិន័យឲ្យតឹងរ៉ឹង ព្រោះគ្មាននរណាម្នាក់នឹងស្រលាញ់អ្នកខ្លាំងបំផុតទេ។
ស្វាមីដែលគ្មានមេត្តាសោះគាត់នឹងរុញច្រានកិច្ចការផ្ទះទាំងអស់ ឲ្យទៅភរិយា ហើយគាត់គ្រាន់តែយកលេសទៅធ្វើការនៅក្រៅផ្ទះ និងអាចឈ្លោះប្រកែកព្រោះតែរឿងការងារផ្ទះនេះ ហើយពេលខ្លះថែមទាំងមានស្រីក្រៅទៀត ដោយថាប្រពន្ធមិនអាចផ្គត់ផ្គង់ប្ដីបានល្អដូចស្រី។ ស្ត្រីបានប្រកាន់រឿងដ៏អស្ចារ្យ គឺការស៊ូទ្រាំ។
ជាក់ស្ដែងបើនៅពេលខ្លួនឯង ឬកូនឈឺ តែប្តីនៅតែលើគ្រែគ្របភួយយ៉ាងជិតដេកធ្វើមិនដឹង ចំណែកប្រពន្ធវិញញាប់ដៃញាប់ជើងនាំកូនទៅពេទ្យ នៅពេលនេះបើទោះបីជាម៉ោងប៉ុន្មានក៏ដោយ ១ ឬ ៣ ព្រឹកក៏ដោយក៏ហៅស្វាមីឲ្យក្រោកមកជួយមើល តែបែរជាទទួលចម្លើយដ៏សែនខ្លាចចិត្តគឺ៖ "បងភ្ញាក់ឡើង មកជួយមើលថែខ្ញុំ ឬកូនបន្តិចបានទេ ឥឡូវនេះខ្ញុំក៏ឈឺដែរ?"
ប្រសិនបើស្វាមីរបស់អ្នកផ្ដល់នូវពាក្យជូរចត់ថា "ខ្ញុំមិនមែនជាគ្រូពេទ្យទេ" នោះអ្នកគួរតែទទួលយកការពិតទៅថាអ្នកបានយកប្តីខុសហើយ។ ស្ត្រីរៀបការរួចបើពួកគេត្រូវបានស្វាមីខ្លួនមើលរំលង និងមិនបានយកចិត្តទុកដាក់ផងនោះ ត្រូវប្រញាប់ដកខ្លួនចេញពីបុរសបែបនោះ កុំខ្លាចមាត់ដ៏ឃោរឃៅរបស់អ្នកដទៃ លាលែងពីតំណែងប្រពន្ធនោះទៅ រស់នៅក៏គ្មានសុភមង្គលដែរ កុំខ្ជះខ្ជាយឥតប្រយោជន៍។
ការសម្រេចចិត្តបោះបង់ចោលនាមជាមនុស្សមានគ្រួសារ មិនមែនជារឿងងាយស្រួលទេ ប៉ុន្តែយ៉ាងហោចណាស់ម្ដាយ និងកូនអ្នកនឹងត្រូវបានដោះលែងពីភាពចង្អៀតចង្អល់ ខកចិត្ត និងការអាក់អន់ចិត្ត។ បន្ទាប់មកអ្នកនឹងឃើញថា នោះជាជម្រើសដ៏ឈ្លាសវៃនៃជីវិតរបស់អ្នក៕
ចុចអាន៖កុំជឿពាក្យថា«ស្រឡាញ់»ចេញពីមាត់គេ តែត្រូវជឿលើភ្នែក និងបេះដូងអ្នកវិញ