រូបមន្ត​ដំឡូង​បារាំង និង​ទឹក​ឃ្មុំ ជួយ​ស្បែក​មុខ​ឲ្យ​ស​ជាង​មុន​២​លេខ ក្រោយ​ធ្វើ​មួយ​សប្ដាហ៍

  • 2019-03-18 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទឹក​ឃ្មុំ និង​ដំឡូង​បារាំង​សុទ្ធ​​សឹង​តែ​គ្រឿង​ផ្សំ​ដែល​ធ្វើ​ឲ្យ​ស្បែក​មុខ​ម៉ដ្ឋទន់​រលោង​ទាំង​អស់។ បើ​គ្រឿង​ផ្សំ​ទាំង​២​នេះ​លាយ​ចូល​វិញ គឺ​ថា​លទ្ធផល​គួរ​ជា​ទី​គាប់​ចិត្ត​តែ​ម្ដង។ សម្រាប់​អ្នក​មាន​ស្បែក​ស្រអាប់​មិន​ភ្លឺ អាច​សាក​រូបមន្ត​ខាង​ក្រោម​នេះ​បាន។ ទឹក​ឃ្មុំ​គឺ​ជា​គ្រឿង​ផ្សំ​ដែល​គេ​តែង​ប្រទះ​ឃើញ​នៅ​ក្នុង​គ្រឿង​សម្អាង​ជា​ច្រើន​ប្រភេទ មិន​ថា​មាន​តម្លៃ​ថោក ឬ​ថ្លៃ។ ដោយ​សារ​តែ​សារប្រយោជន៍​ជា​ច្រើន​រាប់​មិន​អស់ ទឹក​ឃ្មុំ​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ថែ​រក្សា​សម្រស់​តាំង​ពី​យូរ​ឆ្នាំ​មុន មក​ដល់​បច្ចុប្បន្ន ហើយ​ប្រសិន​បើ​ទឹក​ឃ្មុំ​គួប​ផ្សំ​នឹង​ដំឡូង​បារាំង នឹង​ជួយ​ជំនួយ​ដល់​ស្បែក​មុខ​ជា​ច្រើន​យ៉ាង​ដូច​ជា ជួយ​ឲ្យ​ស្បែក​ភ្លឺ​ជាង​មុន កាត់​បន្ថយ​ភាព​គ្រើម និង​ស្នាម​ជ្រួញ​ជា​ដើម។

រូបតំណាង

**វិធី​ធ្វើ​ម៉ាស​បិទ​មុខ​ដំឡូង​បារាំង**

គ្រឿង​ផ្សំ៖

-ដំឡូង​បារាំង​ធំ​ល្មម​មួយ​ផ្លែ

-ទឹក​ឃ្មុំ​២៥​មីលីលីត្រ

-ទឹក​ដោះ​ស្រស់​អត់​ជាតិ​ស្ករ ៥០ មីលីត្រ

វិធី​ធ្វើ៖

+ដំឡូង​បារាំង​ក្រោយពេល​ចិត​សំបក​អស់ យក​ទៅ​ចំហុយ ឬ​ស្ងោរ​ឲ្យ​ឆ្អិន។ រួច​ហើយ​យក​ស្លាប​ព្រា​មក​កិន​រហូត​ដល់​ពេល​ដំឡូង​ម៉ដ្ឋ​ល្អ។ បន្ទាប់​មក​ដាក់​ដំឡូង ទឹក​ឃ្មុំ និង​ដោះ​គោ​ចូល​ម៉ាស៊ីន​ទឹក​ក្រឡុក ឬ​យក​ស្លាប​ព្រា​វាយ​ឲ្យ​សព្វ។ ក្រោយ​មក​លាង​មុខ​នឹង​ទឹក​ក្ដៅ​តិចៗ​ឲ្យ​ស្អាត ជូន​ឲ្យ​ស្ងួត ហើយ​បិទ​រូបមន្ត​នេះ​ក្នុង​រយៈ​ពេល ១៥ នាទី។ ចំណែក​ដែល​នៅ​សល់​អាច​រក្សា​ទុក​ក្នុង​ទូទឹកកក​ដើម្បី​ប្រើ​បន្ត។ ប្រើ​ជា​រៀង​រាល់​ថ្ងៃ ស្បែក​មុខ​នឹង​ភ្លឺ​ជាង​មុន​គួរ​កត់​សម្គាល់​ក្នុង​រយៈ​ពេល​ត្រឹម​១​សប្ដាហ៍។

រូបតំណាង

តែ​ត្រូវ​ចង​ចាំ​ថា ដោយ​សារ​តែ​ក្នុង​ទឹក​ឃ្មុំ​មាន​ជាតិ​កាត់ ដូច​នេះ​ពេល​ចេញ​ថ្ងៃ​ត្រូវប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ឬ​បិទ​បាំង​ឲ្យ​ជិត ជៀសវាង​ត្រូវ​ថ្ងៃ​កាត់៕

ចុចអាន៖អាថ៌កំបាំង​ ៧ យ៉ាង​របស់​នារី​កូរ៉េ​ធ្វើឲ្យ​ស្បែក​មុខ​ស្អាត​ និង​ក្មេង​ជាង​វ័យ

ប្រភព៖ Phunutoday អត្ថបទ៖Caramel

អត្ថបទពេញនិយម