​​បុរស​​​នៅ​ជិត​​​ខ្លួនកំពុង​​​​មាន​​ចិត្ត​​លើ​អ្នកខ្លាំង បើ​បង្ហាញសញ្ញា​ ​​៥ នេះ

  • 2019-03-15 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​មាត់​​មិន​​​​​​និយាយ​​ តែ​ទង្វើ​​​និង​កាយ​​​​វិការ​​អាច​បញ្ជាក់​​យ៉ាង​​ច្បាស់​។ ​មនុស្ស​​​ប្រុស​​​​​​​ដែល​​​​​​​​​មាន​ចិត្ត​លួច​​ស្រលាញ់​អ្នក ពេល​​ខ្លះ​​គ្មាន​​ភាព​​​​​​​​​ក្លាហាន​​គ្រប់​គ្រាន់​នឹង​​​​​​សារភាព​​ចេញ​មក​​​ ​​ប៉ុន្តែ​​​​​​​បើ​​​សង្កេត​​ឃើញ​​មាន​​សញ្ញា​​​​​​៥​យ៉ាង​នេះ មិន​​បាច់​​​​​និយាយ​​ក៏​គេ​​​មើល​ដឹង​គ្រប់​គ្នា​ដែរ​។

១. យក​​ចិត្ត​​ទុក​​ដាក់

​​​គាត់​​​​​យក​ចិត្ត​​​ទុក​​ដាក់ មិន​​ថា​អ្នក​​ធ្វើ​អ្វី​ក៏​​ដោយ គិត​​ពី​​អ្នក​គ្រប់​ពេល​​ ​ គ្រប់​ទី​​កន្លែង​។ គាត់​​ជួយ​​អ្នក​​​សឹង​​គ្រប់​រឿង ប៉ុន្តែ​​ជួយ​​ក្នុង​ន័យ​​លើស​ពី​​មិត្ត​​រាប់​អាន​​ធម្មតា ហើយ​វា​​​​ពិសេស​​​​លើស​​ពី​ការ​ជួយ​អ្នក​​​ដទៃ​​ផ្សេង​ទៀត។

​២. ចូល​​ចិត្ត​​មក​​​​កៀក​ៗ​​អ្នក

​ទី​ណា​​​មាន​អ្នក​ ទីនោះ​​​​នឹង​ឃើញ​មាន​​វត្តមាន​របស់​​គាត់​ជានិច្ច​​។ មិន​មែន​​​​ជា​​​​​ការ​តាម​ដាន​​​​​អី​​នោះ​ទេ ប៉ុន្តែ​​​​ជា​​​​អារម្មណ៍​​​រំភើប​​​​​នៅ​​​​​​​មិន​សុខ ​​​​​​​តែង​ចង់​​​​​ឆ្លៀត​​ពេល​ទៅ​​កម្មវិធី​ដែល​​​អ្នក​​ចូល​​​​រួម ដើម្បី​​​បាន​​​​ឃើញ​មុខ ចូល​​ទៅ​​ជិត​​សន្ទនា​​​ពី​​នេះ​​​ពី​​នោះ ថត​​រូប​​​លេង​​​ជា​ដើម​​​​។​

៣. បារម្ភ​​ពី​អ្នក

​​​​​​​គ្រាន់​​តែ​អ្នក​​មិន​​ស្រួល​ខ្លួន ឈឺ​​ក្បាល​​​តិច​តួច ​​​ក៏​​គាត់​​​បារម្ភ​​​​​​ខ្វល់​​​ខ្វាយ​​​ខ្លាំង​ដែរ។ ទោះ​​មិន​​​បាន​ជួប​​មុខ​ ឲ្យ​តែ​បាន​​ឆាត​ទៅ​​​​សួរ ដឹង​​សុខ​ទុក្ខ​​អ្នក​យ៉ាង​ណា​​​​ ទើប​​​​គាត់​ស្ងប់​​​​ចិត្ត​​។ ពេល​​​មិន​បាន​​​ឃើញ​​អ្នក​​មួយ​​ថ្ងៃ ​​ទឹក​​មុខ​​​ដូច​ជា​មិន​​សូវ​​​ស្រស់​​​ស្រាយ​​ខ្លាំង​​​ អារម្មណ៍​​​ហាក់​​មិន​​​​​​​​​សូវ​ល្អ​​​​​ដូច​​​សព្វ​​​ដង​។

៤. ធ្វើ​​ឲ្យ​​អ្នក​​មាន​​ស្នាម​​ញញឹម

កាលណា​គាត់​​​ឃើញ​​អ្នក​​​មិន​​​​​សប្បាយ​​ចិត្ត ឬ​​​​​ភ័យ​​ខ្លាច​​​​អ្វី​​មួយ គាត់​​តែង​​​​​​តែ​​​​ចូល​​ទៅ​​ជិត​​ដើម្បី​​ការពារ​​អ្នក។ ​​​​និយាយ​​​​រឿង​​​សប្បាយ​ៗ​​​​​​​​ឲ្យ​​អ្នក​​ស្តាប់ ​​ញញឹម​​ជាប់​​​ ព្រោះ​​មិន​​ចង់​ឃើញ​អ្នក​​​​​កើត​ទុក្ខ​​ និង​​​​​ចង់​​កែ​ប្រែ​​​​​​​​ស្ថាន​ភាព​​ ឲ្យ​​​​អ្នក​​​រីក​រាយ​អារម្មណ៍​​ល្អ​ឡើង​​វិញ​។​

​៥. ​​​លួច​​ប្រចណ្ឌ​ពេល​​ឃើញ​​អ្នក​​​​ស្និទ្ធ​​ស្នាល​​​​​​ជាមួយ​​មនុស្ស​ប្រុស​​ដទៃ​

​​​​អ្នក​ទាំង​ពីរ​មិន​​​ទាន់​​ត្រូវ​អ្វី​នឹង​គ្នា​ពិត​មែន ប៉ុន្តែ​​​ពេល​​ឃើញអ្នក​​​​ស្និទ្ធ​​ស្នាល​​​​​​ជាមួយ​​មនុស្ស​ប្រុស​​ដទៃ ក្នុង​​​​​បេះ​​​​​ដូង​របស់​​គាត់​​​​ច្បាស់​​ជា​​​​​​​​ពុះ​​កញ្ជ្រោល​​​​​​ មាន​​កូន​​​ចិត្ត​លួច​​​ប្រចណ្ឌ។ ក្រសែ​​​ភ្នែក​​ចេះ​​តែ​​លួច​​​​​សម្លឹង​​ ឬ​​​ងាក​មើល​​ញឹក​​ញាប់ ពេល​ឃើញ​​អ្នក​​​​​​ធ្វើ​​​​​​ដូច​ជា​មិន​​​ចង់​​និយាយ​​មិន​​​ចង់​​ស្តី​​​រក លួច​​អន់​​​​​​ចិត្ត​។ ​

មាន​​​សង្កេត​​មើល​​ឬ​នៅ​ ថា​​អ្នក​​​ក្បែរ​​​​ខ្លួន​​​​​​រាល់​​ថ្ងៃ​​​​​​​​បាន​​​បញ្ជេញ​​​​សកម្មភាព​បែប​​​នេះ​​ដែរ​អត់​​? បើ​​​​ដូច្នោះ​មែន មិន​​បាច់​​​​សង្ស័យ​​​​​​អី​​ច្រើន​​គេ ​​គឺ​​ម្នាក់​​​ហ្នឹង​​ហើយ ដែល​​​​​មាន​​​ចិត្ត​​​អ្នក ច្បាស់​​​​ក្រឡែត​៕​

ចុចអានបន្ត៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម