​អារម្មណ៍​​​​ ​៥ យ៉ាង​​​របស់​​​មនុស្ស​ស្រី​​​​​ ដែល​​​​​ប្រុសៗ​​​​គួរ​​​យល់​ឲ្យ​​​​​បាន​​​ច្បាស់​​​

  • 2019-03-14 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​​​​​តើ​​​បុរស​​​​​​​គ្រប់​​រូប​​ដឹង​​ទេ​​ថា ​​​​មនុស្ស​​ស្រី​​ចង់​​បាន​អ្វី​​​? នៅ​ពេល​​​ដែល​​​​​​​​ប្រុសៗ​​​​អាច​​យល់​​ពី​​អារម្មណ៍​​​​​ស្រីៗ​​បាន​​ច្បាស់​ នោះ​​​ក្នុង​​ទំនាក់​​ស្នេហា​​ ក៏​ពុំ​​សូវ​​កើត​រឿង​​​រកាំរកូស​​​​​នឹង​​​គ្នា​​​​ច្រើន​ដែរ​។​​​ ​​យោង​តាម​​​សៀវ​ភៅ​​​​​ For Men Only ​​​រៀប​​​​​ចំ​​​​ដោយ​​​​អ្នក​​និពន្ធ​ Shaunti Feldhahn ​​​បាន​​​​​បង្ហាញ​ពី​​​ចំណុច​​​​ធំ​​​ ៥​ យ៉ាង​​​​​ ដែល​​​​​​​​​​មនុស្ស​​​ប្រុស​​​​ត្រូវ​​តែ​​​ដឹង​​។

​​១. មនុស្ស​​​​ស្រី​​​​​​​​​​ចង់​​​បាន​ក្តី​​ស្រលាញ់

​​​ភាគ​​ច្រើន​មនុស្ស​​ស្រី​​​​​ ​​​​ចេះ​​តែ​​​​​បារម្ភ​​​​​ភ័យ​​​ខ្លាច​​​នូវ​​ក្តី​ស្រលាញ់​​​​​​​​​ដែល​​​បុរស​​មាន​​ចំពោះ​នាង។ សម្រាប់​បញ្ហា​​នេះ​​​ដែរ​មាន​រឿង​ពីរ​​​យ៉ាង​​​ដែល​​​​​​​​​​ប្រុស​ៗ​អាច​​​​​ធ្វើ​​បាន​​។ ទី​១​​​គឺ​​ការ​​បញ្ជាក់​​​ ។ ក្នុង​គ្រា​​​ដែល​​​អ្នក​​ទាំង​ពីរ​​ឈ្លោះ​​​​គ្នា ​​​​​​​ កុំ​​ភ្លេច​​​និយាយ​​ប្រាប់​នាង​ថា​​​​ ​​​​ទោះ​​​​បី​​មាន​​រឿង​អ្វី​​ក៏​ដោយ​ គ្រប់​​​​យ៉ាង​​​នឹង​​ប្រសើរ​​ឡើង​​​វិញ​​ ហើយ​​អ្នក​​​នៅ​តែ​​ស្រលាញ់​​​​នាង​​​​ជានិច្ច។ នៅ​ពេល​​ដែល​​​នាង​​​​​ខឹង​​អន់​​​​ចិត្ត​​​​​​​​​​ សូម​​កុំ​​​ទុក​​​នាង​​ចោល ព្រោះ​​​នាង​ត្រូវ​ការ​​​​​​​​ការ​ឱប​និង​​​ភាព​​​កក់​​ក្តៅ​​ពី​​អ្នក​​។ ទី​​​២​​​​គឺ​​​ការ​បន្ត​​​​ក្តី​​​​ស្រលាញ់​​មិន​​ប្រែ​​ប្រួល​។ មនុស្ស​​​ស្រី​​​​​មិន​មែន​​​​​​ចង់​​​​ឲ្យ​អ្នក​​​​ស្រលាញ់​​យក​​ចិត្ត​​នាង​​តែ​​ពេល​​​ដំបូង​​នោះ​ទេ​ ប៉ុន្តែ​​​នាង​​ចង់​​​ឲ្យ​​​ស្នេហា​​នៅ​​តែ​​​​ផ្អែម​ល្ហែម​​​​ មាន​ន័យ​​ ទាំង​​មុន​​និង​​​​ក្រោយ​​រៀប​ការ​​​​ ​រហូត​​​ដល់​មាន​​កូន​​ចៅ​ចាស់​​កោង​​​ខ្នង ក៏​មិន​​ផ្លាស់​ប្តូរ​។​​

២. មនុស្ស​​​ស្រី​​​​​​​​​​​​​​​​ចង់​​បាន​​ការ​​​​យល់​​​​ចិត្ត​

​​​​​​​​មនុស្ស​​ស្រី​​​ចង់​​​ឲ្យ​​​​​​ប្រុសៗ​​​​​​​​​យល់​​​​​ទាំង​​​​​​អារម្មណ៍​​និង​​​​​​គំនិត​​​របស់​​​នាង​​​ ទោះ​​​បី​​​​​​​​មិន​​បង្ហាញ​​ចេញ​មក​​ក្រៅ​ឲ្យ​​​ដឹង​​ក៏​​ដោយ​។ ​​ខុស​​ពី​​​ប្រុស​​ៗ​​​ ដោយ​​​សារ​​អារម្មណ៍​របស់​​​​​​​​មនុស្ស​​ស្រី​​​​​​​​​​​​ប្រែ​​ប្រួល​​​​​ឆាប់​​​​រហ័ស​​និង​​​មាន​​​មនោសញ្ចេតនា​​​ច្រើន​​ក្នុង​ពេល​​តែ​​មួយ​។ ​​​​ស្តាប់​​ទៅ​​ដូច​ជា​​​ស្មុគស្មាញ​​​​​​​បន្តិច​មែន ប៉ុន្តែ​​​​​ដរាប​​​​​ណា​​​​​​​អ្នក​​​​​​​​​​​​ព្យាយាម​​សង្កេត​​​​​​​​​​​​​​និង​ស្តាប់​ យូរ​ៗ​ទៅ​អ្នក​​នឹង​​ក្លាយ​ជា​​​បុរស​​ម្នាក់ ដែល​អាច​​យល់​​ពី​នាង​​ច្បាស់​​នរណា​ទាំង​​​អស់​​។​

​៣. មនុស្ស​​​​ស្រី​​​​​ចង់​​បាន​​​កម្លាំង​​​ចិត្ត​

​បញ្ហា​​ហិរញ្ញវត្ថុ​​ ដូច​ជា​​​​ថ្លៃ​ទឹក​ ភ្លើង និង​​ការ​ចំណាយ​​ផ្សេងៗ​​ គឺ​ជា​​រឿង​​​ដែល​នាង​​​​គិតគូរ​ខ្លាំង​បំផុត​​​ ប៉ុន្តែ​​​អ្វី​​​​ដែល​​​​សំខាន់​​​​លើស​ពី​នេះ​​ទៀត នាង​​ត្រូវ​ការ​កម្លាំង​​ចិត្ត​​និង​ការ​​​​ការពារ​​​ពី​​មនុស្ស​​ប្រុស​​ដែល​​​ខ្លួន​​​ស្រលាញ់ ក្នុង​គ្រប់​កាលៈ​ទេសៈទាំង​អស់​។

៤. មនុស្ស​ស្រី​​ត្រូវ​ការ​ការ​ស្តាប់​​ដោយ​យក​​ចិត្ត​ទុក​​ដាក់

ពេល​​​ខ្លះ​នាង​​មិន​​​​ត្រូវ​​ការ​​សុំ​​​ជំនួយ​​​ឬ​​យោបល់​ពី​អ្នក​ឡើយ ត្រឹម​អង្គុយ​​ស្តាប់​​​​​រឿង​​នៅ​ក្នុង​​​ចិត្ត​​ក៏​គ្រប់​​គ្រាន់​ណាស់​ទៅ​​ហើយ។ អាច​​​ចែក​​រំលែក​​បញ្ហា​​​​នៅ​​ក្នុង​​​ចិត្ត​​​ទៅ​កាន់​​មនុស្ស​​ដែល​​នាង​​ស្រលាញ់​​ ទទួល​​បាន​​នូវ​​ពាក្យ​លួងលោម នាង​ពិត​ជា​បាន​ធូរ​​ស្បើយ​​​​ជាង​​​ការ​លេប​​ថ្នាំ​ទៅ​ទៀត។

៥. មនុស្ស​​​ស្រី​​ចង់​ឲ្យ​អ្នក​គិត​ថា​នាង​ស្រស់​ស្អាត

នាង​​មិន​ស្អាត​​​​​សម្រាប់​​​អ្នក​​ដទៃ​​​ក៏​​ហី​​ចុះ ឲ្យ​តែ​​​​ក្នុង​​ក្រសែ​​​​របស់​អ្នក​​​​មើល​​ឃើញ​ និង​គិត​​ថា​​​នាង​​ស្អាត​​ជាង​គេ​ នោះ​​នាង​នឹង​​​រំភើប​​​​រក​អ្វី​ផ្ទឹម​គ្មាន​​ ហើយ​ក៏​មិន​​ចាំ​​​បាច់​ត្រូវ​​​​ផ្លាស់​​ប្តូរ​​សម្រស់​​ដើម្បី​តែ​អ្នក​ដែរ​​។ កញ្ចក់​​​​នៅ​​​ក្នុង​​ផ្ទះ​​មាន​​ច្រើន​ប៉ុនណា នៅ​តែ​មិន​អាច​​ឆ្លុះ​​ច្បាស់​ដឹង​​​ថា​​ខ្លួន​​​ឯង​​ស្អាត​ឬ​អត់​ ​​​ដូច​កញ្ចក់​​​ដែល​ចេញ​​ពី​ការ​សរសើរ​​​របស់​​អ្នក​​​​នោះ​​ទេ​៕​​​​​

ចុចអានបន្ត៖ កំហុស​ឆ្គង​របស់​មនុស្ស​ប្រុស​​គឺ ធ្វើ​បាប​មនុស្ស​ដែល​ស្រលាញ់​ខ្លួន​ពិត​ប្រាកដ

ប្រភព៖ allprodad ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម