មេរៀន​​គ្មាន​បង្រៀននៅ​សាលា​ ទាល់​តែ​ចូល​សង្គម បាត់​លុយ បាត់​មិត្ត​ទើប​ចេះ

  • 2019-03-11 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មេរៀន​ជីវិត​ខ្លះ ទោះ​អ្នក​រៀន​ខ្ពស់​ដល់​ថ្នាក់​មហាវិទ្យាល័យ​ក៏​មិន​ប្រាកដ​ថា​ចេះ ទាល់​តែ​ប្រឡូក​ចូល​សង្គម បាត់​បង់​របស់​ជា​ច្រើន​ទើប​ដក​ពិសោធន៍​ខ្លួន​ឯង​បាន។

រូបតំណាង

កាល​នៅ​រៀន អ្នក​ណា​ក៏​ខ្លាច កិច្ចការ​ផ្ទះ កិច្ច​ការ​សាលា កិច្ចការ​ក្រុម និង​ប្រលង​សង​ជា​ច្រើន​មុខ ហើយ​តែង​រអ៊ូ​ឲ្យ​រៀន​ឆាប់​ចប់ អាច​បាន​ចូល​ធ្វើ​ការ។ តែ​អ្នក​ច្រឡំ​ធំ​ហើយ ថ្ងៃ​ដែល​អ្នក​ចេញ​ពី​សាលា ហើយ​ឈាន​ជើង​ចូល​ជីវិត​របស់​អ្នក​ធ្វើ​ការ​នោះ អ្នក​បាន​ដឹង​ថា ជា​ក្ដី​លំបាក​ពិត​ប្រាកដ។ នោះ​គឺ​ជា​ពេល​ដែល រាល់​ចំណេះ​ដែល​អ្នក​ធ្លាប់​រៀន អាច​នឹង​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​អ្នក​។

ខាង​ក្រោម​នេះ​គឺ​ជា​ភាព​ជាក់​ស្ដែង​ដែល​អ្នក​នឹង​ជួប​ក្នុង​មេរៀន​ជីវិត ដែល​នៅ​សាលា​គ្មាន​អ្នក​បាន​បង្រៀន​អ្នក​សូម្បី​បន្តិច៖

. ចេញ​ធ្វើ​ការ ពូកែ​ជំនាញ​តែ​ម្យ៉ាង មិន​ប្រាកដ​ថា​បាន​ការ​នោះ​ឡើយ។

. ទាន់​នៅ​ក្មេង ត្រូវ​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព ទើប​ពិបាក​មុន​ស្រណុក​ក្រោយ។ បើ​មិន​ដូច​នោះ​ទេ ប្រាកដ​ជា​ពិបាក​មុន វេទនា​ក្រោយ​ហើយ។

រូបតំណាង

. រស់​នៅ​ស្មោះ​ត្រង់​ពេក ក៏​មិន​ប្រាកដ​ថា​ល្អ​ដែរ ព្រោះ​បើ​ពស់​ត្រង់ វា​ប្រាកដ​ជា​ស្លាប់​ក្នុង​ដៃ​សត្វ​ដទៃ​មិន​ខាន។

. ចេញ​ប្រឡូក​ក្នុង​សង្គម ជួប​អ្នក​ណា​ក៏​ដោយ ជឿ​គេ​តែ ៥០ % គឺ​គ្រប់​គ្រាន់​ហើយ។

. ប្រសិនបើ​អ្នក​កំពុង​តែ​មិន​ខ្វល់​ពី​បញ្ហា​លុយ​កាក់​ក្នុង​គ្រួសារ​នោះ គឺ​កំពុង​មាន​អ្នក​ខ្វល់​ជំនួស​អ្នក​ហើយ។

. នៅ​ចំពោះ​មុខ​គេ ត្រូវ​ធ្វើ​ឲ្យ​រឹង​មាំ​បំផុត មក​ដល់​ផ្ទះ​វិញ ដណ្ដប់​ភួយ​យំ​ក៏​បាន។

. អ្វី​ដែល​អ្នក​កំពុង​ភ័យ​ខ្លាច​នៅ​ថ្ងៃ​នេះ ថ្ងៃ​ក្រោយ​ក្រឡេក​មើល​មក​វិញ​គឺ​មិន​មែន​ជា​អ្វី​ទាំង​អស់។

. ពិន្ទុ​ដ៏​សែន​ខ្ពស់​នៅ​ក្នុង​សាលា​នោះ គឺ​មិន​អាច​ធ្វើ​ជា​បន្ទាត់​វាស់​បាន​អ្វី​ទាំង​អស់​នៅ​ក្នុង​សង្គម។

រូបតំណាង

. ចូល​ធ្វើ​ការ​ហើយ ទោះ​បី​ជា​ឈឺ​ជិត​ស្លាប់​ក៏​ត្រូវ​រាយការណ៍​ប្រាប់​គេ​ដែរ ដូច​នេះ​កុំ​រអ៊ូ​ថា​ទៅ​រៀន​ពិបាក៕

ចុចអាន៖៣ ចំណុច​ដែល​មិន​គួរ​យក​ដាក់​ខ្លួន ដើម្បី​ឲ្យ​ជីវិត​បាន​ធូរស្រាល​បន្តិច​ម្ដង​ៗ

ប្រភព៖ Kenh14 អត្ថបទ៖Caramel

អត្ថបទពេញនិយម