៣ ចំណុច​ដែល​មិន​គួរ​យក​ដាក់​ខ្លួន ដើម្បី​ឲ្យ​ជីវិត​បាន​ធូរស្រាល​បន្តិច​ម្ដង​ៗ

  • 2019-03-07 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ ជៀសវាង​រឿង​មួយ​ចំនួន គឺ​ជា​វិធី​ដ៏​ល្អ​បំផុត ដើម្បី​ដក​ខ្លួន​ចេញ​ពី​ភាព​អំពល់​ទុក្ខ​ទាំងឡាយ។ កើត​មក​ជាមនុស្ស​ស្រី ដើម្បី​​ទទួល​បាន​សុភមង្គល ត្រូវ​លះ​បង់រឿង​ជា​ច្រើន។ តែ​ទោះ​បី​ជា​លះបង់​អ្វី ក៏​ដោយ​ក៏​មិន​អាច​លះបង់​ខ្លួន​ឯង​បាន​ដែរ។ ដើម្បី​ទទួល​បាន​ភាព​ធូរស្រាល​ក្នុង​ជីវិត ពេល​ខ្លះ​យើង​ត្រូវ​តែ​បោះបង់​រឿង​ធ្ងន់​ខ្លួន​ខ្លះ ទើប​ការ​រស់​នៅ​មាន​ក្ដី​សុខ។ ចំណុច​ទាំង ៣ ខាង​ក្រោម​នេះ គឺ​ជា​រឿង​ដែល​មនុស្ស​ស្រី​គួរ​បោះបង់​ចោល​ដើម្បី​មាន​ក្ដី​សុខ​ក្នុង​ខ្លួន។

១. កុំ​រិះថាំ​ពេក​សម្រាប់​ខ្លួន​ឯង

មនុស្ស​ស្រី​ខ្លះ​គួរ​ឲ្យ​អាណិត​ខ្លាំង​ណាស់ ដោយ​សារ​តែ​ចង់​ទំនុកបម្រុង​ឲ្យ​ពុកម្ដាយ បងប្អូន​ឲ្យ​បាន​គ្រប់​គ្រាន់​ដូច​គេ ខ្លួន​​ឯង​សុខចិត្ត​ខ្វះខាត​ក៏​បាន​ឲ្យ​តែ​គ្រួសារបាន​ស្មើ​គេ​ស្មើឯង។ រវល់​តែ​គិត​គ្រួសារ​ច្រើន​ពេក ដល់​ថ្នាក់​ត្បៀត​ខ្លួន​ឯង​ លែង​ហ៊ាន​ចាយ​អ្វី​ទាំង​អស់។ គ្រាន់​តែ​ទិញ​ក្រែម​មួយ​ដើម​ក៏​ត្រូវ​គិត​ច្រើន​ដែរ។ យល់​ថា កូន​ធំ​ហើយ​ត្រូវ​គិត​ដល់​ម៉ែឪ តែ​ធ្វើ​យ៉ាង​ម៉េច​ក៏​ត្រូវ​មើល​ថែ​ខ្លួន​ឯង​ដែរ​ណា​មនុស្ស​ស្រី។

រូបតំណាង

**២. កុំ​គិតពី​សម្ដីអ្នក​ផង​ច្រើន​ពេក**

ហេតុ​អី​ចាំ​បាច់​គិត​ពី​សម្ដី​របស់​គេ​និយាយ​លើ​យើង ទាំង​គេ​មិន​ទាំង​ស្គាល់​យើង​ច្បាស់​ផង​នោះ? សួរ​ថា​គេ​ស្គាល់​យើង​បាន​ប៉ុន្មាន​ភាគរយ ហើយ​ដឹង​ថា​យើង​ធ្លាប់​ឆ្លង​កាត់​អ្វី​ឬ​អត់ នៅពេល​ពោល​ពាក្យ​អាក្រក់​ទាំង​អស់​នោះ​ចេញ​មក​នោះ? គេ​និយាយ​ហើយ​ក៏​ភ្លេច​ទៅ​វិញ ដូច​នេះ​យើង​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ចងចាំ​ពាក្យ​ទាំង​នោះ​ឡើយ។

៣. កុំ​ឱប​ក្រសោប​រឿង​ច្រើន​ពេក

ដោយ​សារ​តែ​ខ្លាច​មាន​រូបភាព​ក្នុង​ភ្នែក​ញាតិ មនុស្ស​ស្រី​ជា​ច្រើន​ត្រូវ​ឱប​ក្រសោប​រឿង​ជាច្រើន លើស​ពី​សមត្ថភាព​របស់​ខ្លួន។ ជាក់ស្ដែង​ដូច​ជា មើលការងារ​ផ្ទះ​ផង ធ្វើការ​ខាង​ក្រៅ​ផង រឿង​តូចធំ​ក្នុង​គ្រួសារ​ក៏​រ៉ាប់រង​ទៀត មាន​បញ្ហា​ក្រៅ​ក្នុង​អី​ក៏រក​តែ​យើង។ ទោះ​ដឹង​ថា​នេះ​គឺ​ជា​ការ​ជួយ​រំលែក​បន្ទុក​គ្រួសារ តែ​យើង​គួរ​បដិសេធ​រឿង​ខ្លះ​ដែលគិត​ថា​ហួស​ពី​សមត្ថភាព​របស់ខ្លួន ហើយ​ចំណាយ​ពេល​សម្រាប់​ខ្លួន​ឲ្យ​បាន​ច្រើន​ជាង​មុន៕

រូបតំណាង

ចុចអាន៖រស់​ក្នុង​សង្គម​ទំនើប​មួយ មនុស្សស្រី​គួរ​តែ​ដឹង និង​រៀន​សូត្ររឿង​ ១០​ យ៉ាង​នេះ

ប្រភព៖ Spiceee អត្ថបទ៖Caramel

អត្ថបទពេញនិយម