កូន​​ភ្លោះ​ចែក​​រំលែក​​​​​​​​​​​​​​​​​​វិធី​​​​សម្រក​​ទម្ងន់​​​​​​១៧​គីឡូ ត្រឹម​រយៈ​​​​​​ពេល​​​​៨​ខែ

  • 2019-03-07 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​សម្រាប់​អ្នក​​​ដែល​​​កំណត់​គោល​ដៅ​​​​​​​​​ចង់​​​​​​ស្រក​គីឡូ​​ក្នុង​​​ឆ្នាំ​​នេះ​​ ​​អាច​​​​​​​​ធ្វើ​​​តាម​​វិធី​​សាស្រ្ត​​​ដែល​​​បាន​ចែក​​រំលែក​​​​​ដោយ​​កូន​ភ្លោះ​​ពីរ​រូប​​​​។ ពួក​គេ​ទាំង​ពីរ​ធ្លាប់​មាន​ទម្ងន់​​ដល់​ទៅ​​​​​ជិត​​​៧០​គីឡូ​​​​ ហើយ​​​ស្រក​​មក​​សល់​​ត្រឹម​​​ ៥២-៥៣។​​ បើ​​​គិត​​ទៅ គឺ​​​​ស្រក​​ខ្ទង់​​​​​​​១៧​​គីឡូ ក្នុង​​រយៈ​ពេល​​​៨​ខែ​​។

មុន​​ចូល​​ដល់​​​គន្លឹះ​​សម្រក​​​ ​មក​​ដឹង​ពី​​​​​​ប្រវត្តិ​​ខ្លីៗ​​របស់​​​​​​ពួក​គេ​​​​បន្តិច​​​សិន​

កូន​​ភ្លោះ​​​ពីរ​​រូប​នេះ កាល​នៅ​ពី​ក្មេង​មិន​មែន​ជា​មនុស្ស​​ធាត់​​ទេ ប៉ុន្តែ​​ដោយ​សារ​​​​​​​​​​មាន​ទម្លាប់​​ញ៉ាំ​​​ច្រើន​ពេក ដូច​ជា​​​​ចូល​ចិត្ត​​ទៅ​​​​​ញ៉ាំ​អាហារ​​​បុហ្វ៊េ សាច់​ជ្រូក​ នំ​​កញ្ចប់ និង​ផឹក​​តែ​គជ់​ដល់​ទៅ​​ពីរ​​កែវ​​ក្នុង​មួយ​​ថ្ងៃ ទើប​​​​​ធ្វើ​ឲ្យ​​ពួក​គេ​​​​​​ឡើង​​គីឡូ​គួរ​​ឲ្យ​​កត់​​សម្គាល់ ជាពិសេស​​​​ចង់​​ស្លៀកពាក់​​​ខោអាវ​​​​​​ដែល​​ខ្លួន​​​​ស្រលាញ់​​ក៏​មិន​កើត។

​​​យ៉ាង​​ក៏​​​​​ដោយ កូន​​ភ្លោះ​​​នៅ​តែ​​​មិន​​​សង្ឃឹម​ព្រម​ទាំង​​​​ជឿ​ជាក់​​​យ៉ាង​​មុត​មាំ​​ថា ​​ដរាប​​ណា​ពូក​គេ​​តាំង​​ចិត្ត​​​​ ​​​គេ​នឹង​អាច​​​​ស្គម​​​វិញ​​​​មិនខាន​​ ។

ការ​ជ្រើស​​រើស​របប​អាហារ

កូន​ភ្លោះ​​​​កាត់​​បន្ថយ​​​​សឹង​​ទាំង​អស់ នូវ​​អាហារ​ណា​​​​​ដែល​មាន​រសជាតិ​ផ្អែម​ អាហារ​​បំពង​​ ប្រៃ Fast Food​​​និង​មិន​​ប្រើ​​​​ប៊ីចេង។ ជំនួស​​មក​​​វិញ ដោយ​​ការ​​ញ៉ាំ​​​​​​​បន្លែ​​ផ្លែឈើ​​ ផឹក​​ទឹក​​​​​ប្រហែល​​​៣​លីត្រ​​ក្នុង​មួយ​​ថ្ងៃ និង​​ញ៉ាំ​​​​​​​អាហារ​​​៣​ពេល ក្នុង​​​​​បរិមាណ​​​​​​​​​​​​ឆ្អែត​​​ល្មម។ ​ក្នុង​​​អំឡុង​ពេល​​​៥​ខែ​​​ដំបូង អ្នក​​ទាំង​​ពីរ​​ប្រើ​​វិធី​នេះ ដោយ​​ផ្អែក​លើ​​របប​​​អាហារ​៨០% និង​​​លំហាត់​ប្រាណ​ត្រឹម​​​២០%ប៉ុណ្ណោះ។ ការ​​តម​​​អាហារ​ពិតជា​សំខាន់​​​ខ្លាំង​ណាស់​​​ ដើម្បី​​​សម្រេច​​​​​​​បាន​គីឡូ​​ដែល​​ខ្លួន​​ប្រាថ្នា និង​​មិន​ប៉ះពាល់​​​ដល់​​​សុខភាព​ផង​ដែរ។​

អាហារ​​​​ដែល​ពួក​គេ​​ញ៉ាំ​​​រាល់​​ថ្ងៃ​​​​​​ ដើម្បី​សម្រក​​និង​ការពារ​​មិន​ឲ្យ​ឡើង​​គីឡូ​​មក​​វិញ​​មាន​ដូច​​​​ខាង​ក្រោម​​នេះ​។​

បាយអង្ករសម្រូប ទ្រូងមាន់អាំង ស្រូវសាឡី

ទ្រូងមាន់ស្ងោរ ត្រីធូណា និងសាឡាដ

ទ្រូងមាន់ស្ងោរ មី និង​​បន្លែ​គ្រប់មុខ

គ្រាប់ធញ្ញជាតិ ស្រូវសាឡី ចេក​​ និង​ប៉ោម

នំប៉័ងដុត ក្រូច និង​ពងទា

មាន់អាំងម្រេច ផ្សិត និង​​បន្លែ​គ្រប់មុខ

ស៊ុបបន្លែមិន​ថែមខ្ទឹមបំពង

​​​​​​​​​​​​​ចុចអានបន្ត៖ ​​អាហារ​​​​​​​ប៉ូវ​​​បេះដូង ៧ ​​ប្រភេទ​​​​ អ្នក​ឧស្សាហ៍​ស្រ្តេស​​​​​​​កុំ​​មើល​​​រំលងឲ្យសោះ

ប្រភព៖ jelly ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម