របបអាហារញ៉ាំឲ្យឡើងគីឡូ សម្រាប់អ្នកស្គមស្វិតយូរឆ្នាំញ៉ាំយ៉ាងម៉េចក៏មិនឡើងទម្ងន់
- 2019-01-29 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របបអាហារញ៉ាំឲ្យឡើងគីឡូ សម្រាប់អ្នកស្គមស្វិតយូរឆ្នាំញ៉ាំយ៉ាងម៉េចក៏មិនឡើងទម្ងន់
ញ៉ាំច្រើនតែខ្លួននៅតែស្គមស្វិត មិនព្រមឡើងគីឡូគឺជាវិបត្តិរបស់មនុស្សមួយចំនួន ព្រោះវាធ្វើឲ្យពួកគេមើលទៅសោះកក្រោះ មិនស្រស់បស់។ មូលហេតុដែលអ្នកញ៉ាំច្រើនតែគីឡូនៅដដែល អាចមកពីអ្នកបរិភោគអាហារមិនទាន់ត្រូវក្បួនខ្នាត។ ដើម្បីកែប្រែបញ្ហានេះ អ្នកអាចមើលតិចនិកខាងក្រោមបាន៖
១. បន្ថែមអាហារដែលមានប្រូតេអ៊ីនច្រើន
ភាគច្រើនអ្នកដែលស្គមយូរឆ្នាំនិយមចូលចិត្តទទួលទានអាហារបែបស្ងួត និងដដែលៗ មិនទទួលអាហារទានបែបចម្រុះនាំឲ្យប្រភពថាមពលក៏ដូចជាប្រូតេអ៊ីនខ្សត់ខ្សោយ ឬមិនគ្រប់គ្រាន់ធ្វើឲ្យរាងកាយឡើងគីឡូមិនរួច។ ដើម្បីបន្ថែមប្រូតេអ៊ីនឲ្យរាងកាយអ្នកគួរ បរិភោគចំណីអាហារដូចជា ស៊ុត សាច់សុទ្ធ ត្រី សណ្ដែក និងបន្លែបៃតងផងដែរ។ ក្រៅពីនេះអ្នកអាចបន្ថែម ភេសជ្ជៈដូចជា ទឹកដោះគោស្រស់ ទឹកគោឆៅមកបន្ទាប់បន្សំ ប្រសិនបើអ្នកហូបមិនបានច្រើន។
២. បន្ថែមពេលញ៉ាំចំណី
យោងតាមការពិសោធន៍ជាច្រើនបានបង្ហាញឲ្យឃើញថា អ្នកធាត់ភាគច្រើនតែងញ៉ាំកំប៉ិកកំប៉ុកច្រើន ក្រៅពីអាហារចម្បងទាំង៣ពេល ហើយអាហារនេះហើយគឺជាមូលហេតុដែលធ្វើឲ្យពួកគេឡើងគីឡូ។ សម្រាប់អ្នកស្គមយូរឆ្នាំ អាចអនុវត្តវិធីនេះបាន ដោយបន្ថែមអាហារសម្រន់៣ពេលទៀត ថែមពីលើអាហារចម្បង៣ពេលដែលមានស្រាប់។ ដោយអាហារសម្រន់ពេលទី១ ចាប់ផ្ដើមពីម៉ោង១០ ព្រឹក ពេលទី២ ចាប់ផ្ដើមនៅម៉ោង៣រសៀល និងទី៣ នៅម៉ោង ៨ យប់។
៣. ញ៉ាំឲ្យគ្រប់ជីវជាតិ
ធម្មជាតិរបស់អ្នកស្គមគឺចូលចិត្តចំណីច្រំដែលៗ ញ៉ាំចូលឆ្អែតតែក្រពះតែគ្មានវីតាមីន។ ដើម្បីជៀសវាងបញ្ហានេះ អ្នកត្រូវបរិភោគចំណីឲ្យបានគ្រប់មុខទើបអាចទម្ងន់បាន។ ដោយអាហារចម្បងមានប្រភេទ សាច់ស្រស់ គ្រឿងសមុទ្រ បន្លែ ស៊ុត គ្រាប់ធញ្ញជាតិ ត្រី ទឹកដោះគោ បាយ អាហារធ្វើឡើងពីម្សៅ ដើម្បីឲ្យគ្រប់ជីវជាតិដែលរាងកាយត្រូវការ។ នៅពេលរាងកាយទទួលបានគ្រប់វីតាមីនដែលវាត្រូវការ អ្នកស្គមទើបអាចឡើងទម្ងន់បាន៕