សូមកុំភ័យខ្លាចធ្វើរឿងទាំងនេះចំពោះខ្លួនឯង
- 2019-01-28 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូមកុំភ័យខ្លាចធ្វើរឿងទាំងនេះចំពោះខ្លួនឯង
សូមកុំចាត់ទុកអ្នកដទៃសំខាន់ជាងខ្លួនឯង ដូចនេះអ្នកគួរតែផ្ដោតលើខ្លួនឯងជាធំ និងខិតខំធ្វើរឿងបំពេញចិត្ត។ ប្រសិនបើអ្នកចាត់ទុក និងស្រលាញ់ខ្លួនឯងមែន កុំភ្លេចធ្វើរឿង ១០ យ៉ាងនេះ ព្រោះនោះជាការបំពេញក្ដីសុខផ្ទាល់ខ្លួន។
១.កុំខ្លាចក្នុងការទទួលយកការផ្លាស់ប្ដូរជីវិតថ្មី ព្រោះថានៅលើលោកនេះ គ្មានអ្វីថិតថេរទេ មានតែពេលត្រៀមចិត្តទើបអ្នកសប្បាយរីករាយ។
**២**.កុំខ្លាចក្នុងការជឿទុកចិត្តខ្លួនឯង ព្រោះបើអ្នកមិនជឿខ្លួនឯងផង តើមាននរណាមកជឿអ្នក ហើយការជឿទុកចិត្តខ្លួនឯងអាចជួយឲ្យសម្រេចការងារអ្វីក៏ជោគជ័យ។
៣.កុំខ្លាចក្នុងការរស់នៅតាមចិត្តខ្លួនឯង ព្រោះអ្នកផ្សេងគេធ្វើតាមចិត្តគេដូចគ្នាដែរ។
៤.កុំខ្លាចក្នុងការបង្កើតទម្លាប់ប្រចាំថ្ងៃដែលត្រឹមត្រូវសម្រាប់ខ្លួនឯង ព្រោះគ្មាននរណាគេមកជួយបង្កើតវាឲ្យទេ។
៥.កុំខ្លាចក្នុងការនិយាយថា "ទេ" ចំពោះរឿងដែលអ្នកគិតថាមិនចាំបាច់។
៦.កុំខ្លាចនឹងផ្ដល់ឲ្យខ្លួនឯងនូវភាពស្ងប់សុខផ្លូវចិត្ត។
៧.កុំខ្លាចក្នុងការចំណាយពេលច្រើនជាមួយទំនាក់ទំនងដែលត្រឹមត្រូវ។
៨.កុំខ្លាចរៀនអ្វីដែលថ្មី ព្រោះភាពដដែលៗជាសត្រូវការអភិវឌ្ឍ។
៩.កុំខ្លាចស្វែងរកក្តីស្រមៃរបស់ខ្លួន បើទោះជាអ្នកផ្សេងនិយាយអ្វីមិនល្អ ឬមិនគាំទ្រក៏ដោយ។
១០.កុំខ្លាចមាត់របស់អ្នកដទៃ ព្រោះគេបានត្រឹមតែនិយាយប៉ុណ្ណោះ ហើយខ្លួនយើងជាអ្នកធ្វើ អ្នកទទួល គឺដឹងខ្លួនច្បាស់៕
ចុចអាន៖មនុស្សស្រីទាន់សម័យត្រូវចេះស្រលាញ់ខ្លួនឯង និងរកលុយ ជាជាងកើតទុក្ខរឿងស្នេហា