មនុស្ស​ស្រី​ទាន់​សម័យ​ត្រូវ​ចេះ​ស្រលាញ់​ខ្លួន​ឯង និង​រក​លុយ ជា​ជាង​​កើត​ទុក្ខ​រឿង​ស្នេហា

  • 2019-01-27 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​គិត​ទៅ ទោះ​បី​ជា​អ្នក​ដាក់​ចិត្ត​ដាក់​កាយ​ស្រលាញ់​គេ​យ៉ាង​ណា​ក៏​មិន​ប្រាកដ​ថា​អ្នក​អាច​នឹង​ទទួល​លទ្ធផល​សម​គួរ​ដែរ។ តែ​បើ​អ្នក​​ព្យាយាម​ធ្វើ​ការ នោះ​ញើស​ឈាម​របស់​អ្នក​នឹង​ត្រូវ​បាន​តប​ស្នង​យ៉ាង​ស័ក្ដិសម។

ហើយ​បើ​ទោះ​បី​ជា​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ នៅ​ពេល​មនុស្ស​ស្រី​ជោគជ័យ​នឹង​ធ្វើ​មនុស្ស​ស្រី​ដទៃ​សរសើរ និង​មនុស្ស​ស្ញប់ស្ញែង។ ឯករាជ្យ​រឿង​លុយ​កាក់​នឹង​ធ្វើ​ឲ្យ​នារី​ជឿជាក់​លើ​ខ្លួន​ឯង ហើយ​ការ​ជឿជាក់​ក៏​ដូច​ជា​អាវុធ​របស់​ពួក​គេ​ដែល​មិន​មែន​ស្រី​ណា​ក៏​មាន​នោះ​ដែរ។

អង្គុយ​យំ​ក្នុង​ឡាន ឬ​ក្នុង​បន្ទប់​ដ៏​ប្រណិត​មួយ​ក៏​គ្រាន់​បើ​ជាង​យំ​នៅ​ចិញ្ចើម​ផ្លូវ និង​នៅ​ក្នុង​បន្ទប់​ដ៏​ងងឹត​ដែរ។ មនុស្ស​ស្រី​មាន​លុយ ពេល​ស្រក់​ទឹក​ភ្នែក ក៏​ស្រក់​នៅ​កន្លែង​ឡូយ​ជាង​ដែរ។

មនុស្ស​ប្រុស​ក្រោយ​ពេល​បែក​គ្នា បើ​អ្នក​ក្លាយ​ជា​អាក្រក់ ហើយ​សូម្បី​តែ​ការងារ​ក៏​គ្មាន​នោះ គេ​នឹង​មាន​ចិត្ត​អាណិត​អាសូរ។ តែ​បើ​អ្នក​បែក​គ្នា​ហើយ​កាន់​តែ​ស្អាត​លើស​ដើម ព្រម​ទាំង​ជោគជ័យ​រឿង​ការងារ​ទៀត​នោះ គេ​នឹង​ស្ដាយ​ក្រោយ។

ដូច​នេះ​ហើយ នារី​វាង​វៃ​នឹង​រៀន​វិធី​ស្រលាញ់​ខ្លួន​ឯង និង​រក​លុយ​ឲ្យ​បាន​ច្រើន។ សង្គម​នៅ​មាន​ភាព​លម្អៀង​លើ​មនុស្ស​ស្រី ដូច​នេះ​មាន​តែ​យើង​ទេ​ដែល​អាច​កំណត់​ថា​តម្លៃ​ខ្លួន​ឯង​នឹង​ស្ថិត​នៅ​ចំណុច​ណា។

តារា​សម្ដែង​ស្រី Fan Bingbing ធ្លាប់​និយាយ​ថា៖ "ខ្ញុំ​មិន​ត្រូវ​ការ​យក​ប្ដី​ជា​មហាសេដ្ឋី​នោះ​ទេ ព្រោះ​ខ្លួន​ខ្ញុំ​ផ្ទាល់​គឺ​ជា​សេដ្ឋី​នី​រួច​ហើយ"។ ជា​មនុស្ស​សម័យ​ទំនើប ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ជោគជ័យ​លើ​វិថី​អាជីព​ឲ្យ​ទាល់​តែ​បាន៕

ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម