ឆ្នាំ​ទាំង​៤​ដែល​​​​មាន​​លុយ​​​និង​​​​​លាភ​ហូរ​ចូល​ដូច​ទន្លេ​ដើម​ឆ្នាំ​២០១៩

  • 2019-01-19 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឆ្នាំ​ទាំង​៤​ខាង​ក្រោម​នេះ ចាំ​តែ​ទទួល​លាភជ័យ​នៅ​ដើម​ឆ្នាំ​នេះ​ឲ្យ​ហើយ​ទៅ ព្រោះ​នៅសុខ​ៗ​ក៏​មាន​ទ្រព្យ​រត់​រក​ដែរ។

១. ឆ្នាំ​មមែ

អ្នក​កើត​ឆ្នាំមមែ​មាន​ធម្មជាតិ​ឧស្សាហ៍​ព្យាយាម សម្រាប់​ពួក​គេ គ្រួសារ​គឺ​ជា​ជម្រើស​ទី​១ ហេតុនេះ​ហើយ ពួក​គេ​ខំ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ក៏​ដើម្បី​គ្រួសារ។ ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ ទោះ​មិន​ទទួល​បាន​លទ្ធផល​ជា​ដុំ​កំភួន​ក៏​ពិត​មែន តែ​ឆ្នាំ​មមែ​ក៏​មិន​ពិបាក​វេទនា​ពេក​នោះ​ដែរ។ តែ​ចូល​ឆ្នាំ ២០១៩នេះ គ្រប់​យ៉ាង​នឹង​ផ្លាស់​ប្ដូរ ដោយ​សារ​តែ​ឆ្នាំ​ថ្មី​នេះ គឺ​ត្រូវ​នឹង​ឆ្នាំ​មមែ។ ដូច្នេះ​ហើយ​ គ្រប់​ភារកិច្ច​ទាំង​អស់​នឹង​ត្រូវ​បាន​សម្រេច​តាម​បំណង​របស់​អ្នក​កើត​ឆ្នាំ​មមែ។

២. ឆ្នាំ​ច

អ្នក​កើត​ឆ្នាំ​ច​តែ​មាន​បញ្ហា​វៀវៃ ក៏​ដូច​ជា​ឆ្លាត​ជាង​អ្នក​ដទៃ គួប​ផ្សំ​នឹង​និស្ស័យ​ល្អ​ទៀត​នោះ តែ​ប្រទះ​តែ​រឿង​ល្អ​នៅ​ក្នុង​ជីវិត។ តែ​ឆ្នាំ​កន្លង​ទៅ អាច​និយាយ​បាន​ថា មិន​មែន​ជា​អ្នក​ឆ្នាំ​ល្អគួរ​​សម្រាប់​អ្នក​កើត​ឆ្នាំ​សុនក​ឡើយ ត្បិត​ជួប​រឿង​មិន​ល្អ​ឥត​ដាច់ ទោះ​ខំ​ប្រឹង​យ៉ាង​ម៉េច​ក៏​ដោយ។ តែ​ឆ្នាំ​នេះ អ្វី​ៗ​គ្រប់​យ៉ាង​នឹង​ផ្លាស់​ប្ដូរ នៅ​ពេល​តារា​និករ​បាន​បង្វិល​ចំ​ឲ្យ​ឆ្នាំ​នេះ​ទទួល​បាន​នូវ​អ្វី​ដែល​ខ្លួន​ប៉ង​ប្រាថ្នា​វិញ បើ​ទោះ​មិន​ចាំ​បាច់​ប្រឹង​អស់​ពី​សមត្ថភាព​ក៏​ដោយ។ អ្វី​ដែល​ឆ្នាំ​ច​ត្រូវ​ចងចាំ​សម្រាប់​ឆ្នាំ​នេះ​នោះ​គឺ​ត្រូវ​ក្ដាប់​ឱកាស​ឲ្យ​ជាប់ កុំ​ឲ្យ​របូត​ដូច​ឆ្នាំ​មុន​ៗ​ទៀត។

៣. ឆ្នាំ​ឆ្លូវ

ធម្មជាតិ​កើត​ឆ្នាំ​ឆ្លូវ​មក​ឲ្យ​ពួក​គេ​ជា​មនុស្ស​ដែល​អាច​ស៊ូ​ទ្រាំ​នឹង​ការ​លំបាក​បាន ទោះ​បី​ជា​ហត់​យ៉ាង​ណា​ក៏​ដោយ ក៏​ពួក​គេ​តស៊ូ​បាន។ តែ​អ្វី​ដែល​មិន​សូវ​ល្អ​ចំពោះ​អ្នក​កើត​ឆ្នាំ​ឆ្លូវ​នោះ​គឺ ពួក​គេ​ពិបាក​នឹង​ជោគជ័យ​នៅ​វ័យ​ក្មេង​ណាស់ ទាល់​តែ​ឈាន​ចូល​វ័យ​ជ្រេ​បន្តិច ទើប​ឆ្នាំ​នេះ​ទទួល​លាភ​ជ័យ​ឥត​ដាច់។ ឆ្នាំ​នេះ​គឺ​អំណោយ​ផល​សម្រាប់​អ្នក​កើត​ឆ្នាំ​ឆ្លូវ ទាំង​អ្នក​ធ្វើ​ការ​ក៏​ដូច​ជា​អ្នក​រកស៊ី។ ដំបូន្មាន​សម្រាប់​ឆ្នាំ​នេះ​នោះ​គឺ កាន់​តែ​សន្សំសំចៃ លុយ​កាន់​តែ​ហូរ​ចូល។

៤. ឆ្នាំ​រការ

ឆ្នាំ​រការ​ភាគ​ច្រើន​ចូលចិត្ត​ធ្វើ​ខ្លួន តែង​ខ្លួន និង​យ៉ាង​ម៉េច​ឲ្យ​ខ្លួន​ស្អាត​បំផុត។ តែ​ក៏​ជា​មនុស្ស​ដែល​រស់​នៅ​មិន​ចេះ​អួត​អាង សន្សំ​សំដី ដូច​នេះ​ហើយ​ត្រូវ​បាន​ញាតិ​ផង​ស្រលាញ់​ចូល​ចិត្ត។ យោង​តាម​តារានិករ ឆ្នាំ​រការ​តែង​ត្រូវ​បាន​ទេវតា​ថែរក្សា ដូច​នេះ​ហើយ ការ​រកលុយ​របស់​ពួក​គេ​តែង​ងាយ​ស្រួល​ជាង​ឆ្នាំ​ដទៃ។ ប៉ះ​ចំ​ឆ្នាំ​២០១៩ ដែល​ជា​ឆ្នាំ​ត្រូវ​នឹង​ឆ្នាំ​រការ​ផង ឱកាស​រក​លុយ​របស់​ពួក​គេ​កាន់​តែ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ ដំបូន្មាន​សម្រាប់​ឆ្នាំមាន់​ក្នុង​ឆ្នាំ​នេះ​នោះ​គឺ បើ​សិនជា​មាន​ដើម​ច្រើន​អាច​សាក​បោះទុន​លើ​អចលនទ្រព្យ ដើម្បី​បាន​ផល​ជា​ដុំ​កំភួន​នា​ពេក​ក្រោយ៕

ចុចអានបន្ត៖ វិធីសាស្ត្រ​ពិសេស៥​យ៉ាង ធានា​ជួយ​ឲ្យ​អ្នក​សន្សំ​លុយ​បាន​ច្រើន និង​មិន​ងាយ​របូត​​ទៀត

ប្រភព៖ Eva ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម