ទាំងនេះជា​​ហេតុ​ផល​​​​​​​​​​​​​​​​​​​ដែល​ប្រុសៗ​​​ គួរតែ​​ស្រលាញ់​​មនុស្ស​ស្រីចូល​ចិត្ត​​​ដើរ​​​​​កម្សាន្ត

  • 2019-01-15 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​​​​​​​​​​​​​​​មនុស្ស​​ប្រុស​​​​ដែល​​​នៅ​​លីវ​​​​ មិន​ទាន់​​​រក​គូ​បាន​នឹង​គេ រើស​​​ច្រើន​​មិន​​ដឹង​​​​​​​មនុស្ស​​ស្រី​​​​​​មួយ​ណា​​ទើប​​​ស័ក្តិសម កុំ​​​នៅ​​​​ស្ទាក់​ស្ទើរ​​តទៅ​​​​ទៀត​​​​​។ ក្នុង​​​​ចំណោម​​​​មនុស្ស​ស្រី​​​​​​​​ល្អៗ​​ បើ​​​មាន​​​ម្នាក់​ណា​​​​​​​ចូល​​​ចិត្ត​​​​​​​​​ដើរ​​លេង​​​​​​​​​​​​កម្សាន្ត​​​ ឬ​​​ធ្វើ​​​​ដំណើរ​​បែប​​​​​​ផ្សង​​​ព្រេង​ ជ្រើស​​រើស​​ម្នាក់​​​​​នោះ​​​​​​​​ចុះ​​មិន​​ខុស​ទេ។ ​​​ពេល​​​មាន​​​​​​ដៃ​​​​​គូ​​​​​​​​​​​​​​​​​​​​​​​​ស៊ីចង្វាក់​បែប​​នេះ​​​ ជីវិត​អ្នក​​​នឹង​​ផ្លាស់​​ប្តូរ ​​​​​​​​​​អាច​ទទួល​​​បាន​បទពិសោធន៍​​​ថ្មី​​ប្លែក រួម​​​​ទាំង​​​ហេតុ​​ផល​​​ជា​​​ច្រើន​​​​ទៀត​​​រាប់​​មិន​​​​អស់។

. ​​​​​​​​នាង​​​​​​​​​​ជា​​​មនុស្ស​​ស្រី រហ័សរហួន ឆ្លាត​​វ័យ​ អាច​​​​​រក​​​​​​អ្វី​​​​​​​​​​​ថ្មី​​ៗ​​​​​​​​​​​​​​​​​​​​ជា​​ចំណី​​​​​​អារម្មណ៍​​​​​​​ប្លែក​ៗ និង​​​​​​​ចូល​​​ចិត្ត​និយាយ​​​សន្ទនា​​​​​ពី​​នេះ​​ពី​នោះ​​​​​​​​​​​​​​​​​​​បង្ក​​ភាព​​​សប្បាយ​​​រីករាយ។

​២.​ នាង​​​​អាច​​​​​រៀប​​​ចំ​​​​គម្រោង​​​​​​​​​​សម្រាប់​ដំណើរ​​​កម្សាន្ត​ ចាត់​​​ចែង​​​​លុយ​​​កាក់​​​​បាន​​ល្អ​ កក់​​​សំបុត្រ​​​​យន្ត​​ហោះ​​​ក្នុង​​​​​តម្លៃ​​​​​ទាប ​​​​​​រក​​​កន្លែង​​​ស្នាក់​​នៅ​​​ដែល​​​ស្អាត​​​ហើយ​​​ធូរ​​ថ្លៃ​ទៀត ដូច្នេះ​​​​​​​​​​​​​មិន​​ថា​​​​​​​​ទៅ​ដល់​ទីណា អ្នក​គ្មាន​​​​ថ្ងៃ​​​ធុញ​​ទ្រាន់​​នឹង​​​​​​ជីវិត​ឡើយ ពេល​​​បាន​នៅ​​​​ជាមួយ​​​នាង។

​៣. ​​​​​​នាង​​​​​​​​​​ពោរពេញ​​​​​​​​​ដោយ​​​ថាម​ពល​​​​និង​​​សកម្ម​​​​​​​ខ្លាំង​ណាស់ ទោះ​​បី​​​​​​​​ត្រូវ​​​​​ដើរ​​​រុក​​​​រក​​​ហត់​​ប៉ុណ្ណា​​ក៏​​មិន​​​​​​​​​​ត្អូញត្អែរ​ម្ញ៉ិកម្ញ៉ក់ ​​​​​ថែម​​ទាំង​​អាច​ជួយ​​​​ជំរុញ​​​ឲ្យ​អ្នក​​​​ មាន​ភាព​​រឹងមាំ មាន​​​កម្លាំង​​​​ហានក្លា​​​ដូច​​​នាង​​​​ដែរ។

​​​​​​​នាង​​​​​តែង​​​បង្កើត​​​ភាព​​​​​​សប្បាយ​​រីករាយ ​​សាង​​អនុស្សាវរីយ៍​​ល្អៗ ធ្វើ​​ឲ្យ​​​ទំនាក់​​ទំនង​​​ស្នេហា​​កាន់​​តែ​​ផ្អែម​ល្ហែម​​មាន​​ន័យ​។

. ​​​​​​​​​​នាង​​​​​ចេះ​​​បត់​​បែន​​តាម​​​​កាលៈទេសៈ និង​​​​​​​​​​ងាយ​​​​​ចុះ​សម្រុង​​ ​​​​​​​​​​​ដោយ​​​សារ​​តែ​​​​​​​​​ធ្លាប់​​​​ឆ្លង​​​កាត់​​​ដំណើរ​​​​កម្សាន្ត​ជា​​​​ច្រើន​​លើក ​​​​​​​​​​វា​​​​​បាន​ក្លាយ​ជា​​​​មេរៀន​​​​​​​​ជួយ​​ឲ្យ​​នាង​​​​​​ចេះ​​​សម្រប​​ខ្លួន​​​​​​​​​​​​​​​​​បែប​​​នេះ។

​៥. ​​​​​​​​​​​​នាង​​​មិន​​មែន​​​​​​​ជា​​​​មនុស្ស​​​សម្ភារ​​​និយម​​​​ ​ចាត់​​​​ទុក​​ថា​​ជា​​​សំណាង​​​ដ៏​ធំ​មួយ​​​​​សម្រាប់​​មនុស្ស​​​ប្រុស ព្រោះ​​អ្នក​​មិន​​​ចាំបាច់​​​​ចំណាយ​លុយ​​​​​​​លើ​​​​​របស់​​​ថ្លៃ​​​​​​​​​​​ទំនើប​​​ដើម្បី​​​ផ្គាប់​​​​​ចិត្ត​​​​នោះ​ទេ​​ ត្រឹម​​​​​​ស៊ុម​​​ដាក់​​​​​​​​​​​​​​​​​​រូប​​​​​ថត​​​​​ពីរ​​នាក់​ពេល​​ទៅ​​​ដើរ​លេង​​​​​​​ជុំ​​គ្នា​ ក៏​​​នាង​​​រំភើប​​​​ហួស​​​ថ្លែង​​​ទៅ​​​ហើយ។

. ​​នាង​​​​​​ជា​​​មនុស្ស​​ពូកែ​​​​ដោះ​ស្រាយ​​​បញ្ហា​​ ​​​​​​​​​​មាន​​​សមត្ថភាព​​​​​​គិត​អ្វី​​មួយ​​​​​​​ផ្អែក​លើ​ហេតុផល​​​ច្បាស់​​​លាស់​​​ត្រឹម​​ត្រូវ និង​​​ជា​​អ្នក​​​ប្រឹក្សា​​​​យោបល់​​​​​​​​ដ៏​​​ល្អ ​​មិន​​​ខ្លាច​​​​ក្នុង​​​ការ​តតាំង​​ជាមួយ​​​​​បញ្ហា​​​​​គ្រប់​បែប​​យ៉ាង​​​​​​​។ ​

​​​​. នាង​​​​​​​​ចេះ​​​បើក​​ចិត្ត​ទូលាយ ​មិន​​​​​​​​​ចូល​ចិត្ត​​​​ប្រកាន់​​​ច្រើន ព្រោះ​​នាង​​​ដឹង​​ថា​​​ អ្វី​​​​ក៏​​​ដោយ​​​​តែង​​​មាន​​ចំណុច​​​ដូច​​​និង​​​​​ចំណុច​​​​ផ្ទុយ ​​ប្រៀប​​បាន​​នឹង​​​​​​ដំណើរ​​​កម្សាន្ត​​​ដែល​​​មាន​​​​​​វប្បធម៌​​​​ប្រពៃណី​​​​​​ខុសៗ​​គ្នា​​ទៅ​​​តាម​​តំបន់​​​ឬ​ប្រទេស​​​​​​​​​និមួយៗ​ បែប​​​​​​នេះ​​​​​​​ហើយ​​​​ទើប​​បាន​ជា​​នាង​​មិន​​​ចង្អៀត​​​ចង្អល់​ វាយ​​​តម្លៃ​​​ផ្តេសផ្តាស​ ពេល​​ឃើញ​​​ដៃគូ​​​​របស់​​ខ្លួន​​​មាន​​​​ចំណុច​​ណា​​​​​មិន​​​ដូច​​គ្នា​។

. ​​នាង​​​​​នឹង​​​​ត្រូវ​​​រ៉ូវ​​​ជាមួយ​​មិត្តភ័ក្តិ​របស់​​​អ្នក​​​​ដោយ​​មិន​​​រើស​​អើង​​​ ព្រោះ​​​នាង​រួសរាយ​​ ​​​មិន​​​អៀន​​ប្រៀន​​ ​​​ចូល​​​ចិត្ត​​និយាយ​​​លេង​​​សើច​​​ ចូល​​​​​​​សង្គម​​​ច្រើន​ ទៅ​ណា​​មក​ណា​​​ក៏​​មាន​​​គេ​​​​​ចូល​ចិត្ត​​​​​គ្រប់​គ្នា។

. នាង​​​​​ខិត​​​​ខំ​​​​​​ប្រឹង​ធ្វើ​​ការ​​​​​​ ​​ដូច្នេះ​​​​​​ហើយ​ទើប​​បាន​ជា​​នាង​​​​​​​​​​​​​​​​ចូល​ចិត្ត​​​​​​ដើរ​​​កម្សាន្ត​​​​លំហែ​កាយ​​​ឲ្យ​​បាន​ធូរ​​ស្រាល ជាពិសេស​​​​​​នាង​​​​​​​​​ចេះ​​​​​​​គ្រប់​គ្រង​​លុយ​​​​កាក់​​បាន​ល្អ​​​ ​​​​​​​អាច​​បែង​​​​ចែក​សម្រាប់​​សន្សំ​ ​​​និង​​ទុក​មួយ​​​​​ចំណែក​​សម្រាប់​​​ដើរ​​​​លេង​​​​​​​ មិន​​រិះ​​​​ពេក​​​ហើយ​​​​​​​ក៏​​មិន​ខ្ជះខ្ជាយ​ពេក​ដែរ​។

១០. ​​នាង​​​ស្រស់​​​ស្អាត​គួរ​​​ឲ្យ​​​​ស្រលាញ់​​​​តាម​​​​​​របៀប​​​​ខ្លួន​​​ឯង​​​​​​មិន​​​​​ចម្លង​​​​​​​​​​នរណា ​ថែម​​​​​ទាំង​​អាច​​​​ផ្លាស់​ប្តូរ​​ជីវិត​​អ្នក​​ឲ្យ​​ទៅ​​ជា​​​វិជ្ជមាន ស្រស់​​​ស្រាយ​​ មាន​ពន្លឺ​​ ទោះ​​​បី​​​​​​នៅ​ទី​ណា​​ គ្មាន​​​​​​WiFi ឲ្យ​​តែ​​មាន​នាង​​នៅ​​​ជិត​​ អ្នក​​​ច្បាស់​​ជា​​​​​​មាន​​​អារម្មណ៍​​ថា​​គ្រប់​គ្រាន់​​​​ និង​​​ចង់​​មាន​ពេល​​​វេលា​​​បែប​​នេះ​​​​ពេញ​​មួយ​​ជីវិត៕

ចុចអានបន្ត៖ មនុស្ស​ស្រី​ឆ្លាត​មិន​មែន​យក​ប្ដី​អ្នកមាន​ទេ តែ​យក​ប្ដី​ដែល​ហ៊ាន​ចំណាយ​លើ​ខ្លួន

​​

ប្រភព៖ trekeffect ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម