មនុស្សស្រីឆ្លាតមិនមែនយកប្ដីអ្នកមានទេ តែយកប្ដីដែលហ៊ានចំណាយលើខ្លួន
- 2019-01-08 03:44:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីឆ្លាតមិនមែនយកប្ដីអ្នកមានទេ តែយកប្ដីដែលហ៊ានចំណាយលើខ្លួន
ប៉ះបានប្ដីអ្នកមានតែមិនហ៊ានចាយសូម្បីតែមួយសេនទៅលើអ្នកនោះ សួរថាមានប្រយោជន៍អី? យកប្ដីធម្មតា តែអាចផ្គាប់ចិត្តអ្នកបានតាមសមត្ថភាពដែលគេអាចធ្វើបានទើបមានតម្លៃឥតឧបមា។
សម្ភារៈក្រៅខ្លួនចំពោះបុរសអាចនិយាយបានថាមិនសំខាន់ដូចចំពោះនារីឡើយ។ គេអាចគ្មានអ្វីពាក់លើខ្លួនទាល់តែសោះ តែឲ្យតែមនុស្សដែលគេស្រលាញ់ ឬប្រពន្ធគេមានដូចគេដូចឯង ក៏ប្រៀបដូចជាការលើកមុខសម្រាប់គេទៅហើយ។ ពេលស្រលាញ់មនុស្សម្នាក់ពិតប្រាកដ មនុស្សប្រុសគ្មានក្រែងក្នុងការជូនអ្វីទៅមនុស្សដែលគេស្រលាញ់ឡើយ។
មនុស្សស្រីមានប្ដីអ្នកមានគឺជារឿងដ៏ល្អមួយ។ តែប្ដីអ្នកមានតែត្បៀតជាមួយប្រពន្ធខ្លួនឯង ពីមួយកាក់មួយសេនឡើងនោះ សួរថាសមឬអត់? មនុស្សស្រីអាចទ្រាំនឹងបុរសផឹកស៊ី លេងល្បែង ជក់បារីបាន ព្រោះវាជាធម្មជាតិរបស់មនុស្សប្រុសទៅហើយ។យ៉ាងណាក្ដី ប៉ះចំប្ដីអ្នកមានតែគំរិះមិនហ៊ានចាយលើប្រពន្ធ នោះមនុស្សស្រីពិបាកទទួលយកណាស់។
មិត្តភ័ក្ដិខ្ញុំម្នាក់បានយំអត់ចេញសំឡេងព្រោះខ្លាចខ្មាសគេដោយសារតែមានអ្នកមានតែសម្បក តែខាងក្នុងវិញកេះមិនចេញសូម្បីមួយរៀល។ ប្ដីមិត្តភ័ក្ដិខ្ញុំគឺជានាយកក្រុមហ៊ុនធំល្មមមួយ មានឡាន មានផ្ទះផ្ទាល់ខ្លួន។ អ្នកក្រៅមើលមកសរសើរគ្រប់មាត់ ពេលឃើញនាងមានប្ដីទាំងស្អាត ទាំងជាអ្នកមាន។ តែការពិតគឺខុសស្រឡះ ដោយសារតែធំដឹងក្ដីមក មានជីវភាពលំបាក ហេតុនេះហើយ ទោះបីជាពេលមានលុយហើយ ប្ដីរបស់នាងក៏មិនហ៊ានចាយដែរ។ គ្រាន់តែនាងធ្វើម្ហូបឆ្ងាញ់ៗបន្តិច ក៏គេរអ៊ូរទាំថា ចាយវាយខ្ជះខ្ជាយ។
នាងក៏មានការងាររបស់ខ្លួនឯងផ្ទាល់ ដូចនេះមិនខ្វះលុយចាយឡើយ តែរាល់ពេលនាងប្រើលុយខ្លួនឯងទិញខោអាវ ឬអ្វីមួយនោះគឺត្រូវគេបន្ទោសថា បើនៅតែចាយដូចនេះ មិនយូរមិនឆាប់គង់ដល់ថ្ងៃលក់ទ្រព្យចាយនោះទេ។ គេមានប្រាក់ដុល្លារក្នុងគណនីរាប់មិនអស់ តែចំពោះប្រពន្ធខ្លួនឯង មិនហ៊ានចាយសូម្បីមួយដុល្លារ។ ក្រែងលុយរកបានគឺដើម្បីចាយមែនទេ តែបើរកបានហើយទុក នៅមានន័យអ្វីទៀត?
តាមការពិត មនុស្សស្រីដែលឆ្លាតគឺមិនយកប្ដីអ្នកមានទេ គឺយកប្ដីដែលហ៊ានចំណាយលើខ្លួន។ ប្ដីដែលមាន១០០ តែមិនហ៊ានចំណាយ១លើអ្នកផង គឺចាញ់ប្ដីដែល១០ តែហ៊ានឲ្យអ្នកទាំង១០ឆ្ងាយណាស់៕
ចុចអាន៖កុំទាន់សរសើរមនុស្សស្រីថាគេរឹងមាំ បើមិនធ្លាប់ឃើញគេឈឺចាប់បែបណា