មនុស្សស្រីថ្លៃថ្នូរមានគុណធម៌ក្នុងខ្លួន តែងប្រកាន់ខ្ជាប់អាកប្បកិរិយា៩យ៉ាងនេះ
- 2019-01-11 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីថ្លៃថ្នូរមានគុណធម៌ក្នុងខ្លួន តែងប្រកាន់ខ្ជាប់អាកប្បកិរិយា៩យ៉ាងនេះ
អ្វីទៅដែលអាចធ្វើមនុស្សស្រីមានភាពថ្លៃថ្នូរ គួរឲ្យគោរពសរសើរនិងយកគំរូតាមនោះ? តើវាជាការប្រើប្រាស់របស់ថ្លៃទំនើប ស្លៀកពាក់ទាន់សម័យ មានទ្រព្យសម្បត្តិច្រើន ទើបហៅថាថ្លៃថ្នូរមែនទេ? ចម្លើយច្បាស់ជាមិនមែន ព្រោះសម្ភារៈទាំងនោះគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ។ បើអ្នកចង់បានតម្លៃពេញលេញ គួរមានគុណធម៌និងប្រកាន់ខ្ជាប់អាកប្បកិរិយា៩យ៉ាងនេះក្នុងខ្លួន។
១. មិនត្អូញត្អែរ រអ៊ូរទាំឥតឈប់ឈរ ពេលមានបញ្ហាអ្វីមួយកើតឡើង។ ត្រូវចាំថាគ្រប់រឿងរ៉ាងលើលោកនេះ គ្មានថ្ងៃអាចតាមចិត្តអ្នកគ្រប់ពេលវេលាបានឡើយ។
២. ក្លាហាន មានទំនុកចិត្តមិនភ័យខ្លាច ប៉ុន្តែមិនជិះជាន់ បង្អាប់បំបាក់ទឹកចិត្តអ្នកដែលទាបជាងខ្លួន។
៣. ចេះគ្រប់គ្រងអារម្មណ៍ មិនទ្រគោះបោះបោក ឆេវឆាវ ទំនើងតាមអំពើចិត្ត រួចអាងសុំទោសឬសងការខូចខាតតាមក្រោយនោះទេ។
៤. គ្មានគំនិតអវិជ្ជមាន មិនគិតអីផ្តេសផ្តាសតែម្នាក់ឯងគ្មានហេតុផល និងមិនវិនិច្ឆ័យនៅពេលមិនដឹងហេតុការណ៍ច្បាស់លាស់ជាមុន។
៥. មានចិត្តអំណត់អត់ធ្មត់ ចេះរង់ចាំ អាចបត់បែនតាមកាលៈទេសៈ ព្រមទាំងផ្តល់ឱកាសឲ្យខ្លួនឯងនិងអ្នកដទៃ។
៦. ប្រើអំណាចធ្វើជាមនុស្សដែលគួរឲ្យគេគោរព ប៉ុន្តែមិនមែនឲ្យគេខ្លាច។
៧. ហ៊ានទទួលស្គាល់កំហុសរបស់ខ្លួន និងព្យាយាមកែប្រែឲ្យប្រសើរឡើង មិនមានៈចង់ឈ្នះតែឯង។
៨. ប្រកាន់សច្ចៈមិនលម្អៀង ចេះជួយដោះស្រាយ ខ្វាយខ្វល់ពេលឃើញអ្នកដទៃជួបទុក្ខលំបាក មិនអាត្មានិយម គិតថាផែនដីនេះជារបស់ខ្លួន។
៩. ចេះបែងចែកពេលវេលាច្បាស់លាស់ ដឹងថាពេលណាគួរគិត ពេលណាត្រូវសប្បាយ ទោះបីខឹងក៏ឆាប់បាត់ មិនគុំយូរនាំអបមង្គល៕
ចុចអានបន្ត៖ កើតមកជាមនុស្ស កុំប្រឹងធ្វើល្អព្រោះតែចង់បានចំណាប់អារម្មណ៍ពីអ្នកដទៃ