កើត​មក​ជា​មនុស្ស​ កុំ​​ប្រឹង​​ធ្វើ​​ល្អ​​ព្រោះ​​តែ​​​​ចង់​បាន​ចំណាប់​អារម្មណ៍​ពី​​អ្នក​ដទៃ

  • 2019-01-10 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 99

ចន្លោះមិនឃើញ

​ខំ​​ធ្វើ​​​​​​​ល្អ​​​​​ក្នុង​គោល​​​បំណង​​​ដើម្បី​តែ​ចង់​បាន​​ពាក្យ​សរសើរ​​​​ពី​​អ្នក​​ដទៃ មិន​​មែន​ជា​​​រឿង​​ចាំបាច់​​ឡើយ។ បើ​​​យើង​ពិត​ជា​​មនុស្ស​ល្អ​មែន អ្នក​​​ដែល​ដឹង​​​ច្បាស់​​​​​​​​​ពី​​​​យើង​​ជាង​​គេ គឺ​មាន​​​តែ​​​មនុស្ស​​​​​​​​នៅ​ជិត​​​ខ្លួន​​​​​​​នេះ​​​ឯង។ អ្នក​​​​នៅ​​​ឆ្ងាយ​​ធ្វើ​​ម្ដេច​​អាច​​​យល់​ទាំង​​ស្រុង បើ​គេ​​គិត​ថា​​​​​​យើង​​មិន​ល្អ​​ហើយ ទោះ​​ប្រឹង​ធ្វើ​​ល្អ​យ៉ាង​ណា​​​ក៏​គេ​មិន​ជឿ​​ដែរ។ ​​​​​​ចង់​ជឿ​​ឬ​មិន​ជឿ​​ក៏​​ហី​​ទៅ ​សំខាន់​​​​​​​​​​ទង្វើ​​​ល្អ​​​របស់​​​យើង​​​​​​ គឺ​​​ស្តែង​​ឡើង​​​ចេញ​​​ពី​​​បេះដូង​ពិត​​ មិន​​​មែន​​ទុក​​​សម្រាប់​​​​បង្អួត​​​​នរណា​ម្នាក់​ ឬ​ទុក​​​​បង្ហោះ​​​បង្អួត​​មិត្តភ័ក្តិ​​​ក្នុង​​​​​បណ្តាញ​​​​សង្គម​​នោះ​​ទេ​។

ពេល​​​​ធ្វើ​​ល្អ​​​ទោះ​​គ្មាន​អ្នក​​​ដឹង​ ប៉ុន្តែ​​​​​​យើង​​​​បាន​​សប្បាយ​​​ចិត្ត​​​ ​​បាន​​បុណ្យ មិន​​មែន​​ដូច​​​មនុស្ស​​មួយ​​​ចំនួន​​​​ចូលចិត្ត​ធ្វើ​​​​​ពុត​ជា​​​​ល្អ​​​​​​នៅ​​​នឹង​មុខ​ ខាង​​​ក្នុង​​​ផ្លែ​ល្វា​​​​​បង្កប់​ដោយ​​​​ពិស អាច​ព្រួស​​​ដាក់​អ្នក​​ដទៃ​​​​បង្ក​​គ្រោះថ្នាក់​បាន​គ្រប់​ពេល​​វេលា។

​​​​​​​​មនុស្ស​​មាន​ទឹក​​ចិត្ត​ល្អ​ពិត​​ប្រាកដ គេ​​មិន​​​ទាម​ទារ​​​កា​​ប្រកាស​​ដើម្បី​​យក​ភាព​ល្បី​ល្បាញ​ យក​​មុខ​​យក​​មាត់ ចង់​​​បាន​​ផល​​ប្រយោជន៍​អ្វី​មួយ​​តប​​មក​វិញ​​នោះ​​ទេ​​​​។

​​​​​​​យើង​​មិន​​​​​ដឹង​ថាជាតិ​​ក្រោយ​មាន​មែនឬ​អត់​​ឡើយ បើ​​​មាន​​សំណាង​​​បាន​កើត​ក្នុង​ជាតិ​​ហើយ ​​សូម​​ធ្វើ​​ល្អ​​​​​​​​ដោយ​ចិត្ត​​ស្មោះ កុំ​ធ្វើ​​ល្អព្រោះ​​តែ​​​​ចង់​បាន​ចំណាប់​អារម្មណ៍​ពី​​អ្នក​ដទៃ​ឲ្យ​​សោះ​។​​​​​​​​​​​​

ចុចអានបន្ត៖ មេរៀន​ជីវិត​ដែល​ខ្ញុំ​ទទួល​បាន​ពី​ឆ្នាំ​២០១៨ និង​ឆ្នាំ​កន្លង​ទៅ

អត្ថបទ៖ ដេត ឈុនអីុ

អត្ថបទពេញនិយម