មនុស្សស្រីរឹងមាំមិនមែនសំដៅលើកម្លាំងឡើយ តែសំដៅលើ ៦ ចំណុចនេះ
- 2018-12-14 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីរឹងមាំមិនមែនសំដៅលើកម្លាំងឡើយ តែសំដៅលើ ៦ ចំណុចនេះ
ភាពខ្លាំងពិតប្រាកដរបស់មនុស្សស្រីមិនមែនសំដៅលើកម្លាំងកាយឡើយមួយមុខទេ តែមាន ៦ ចំណុចនេះទៀត។ ចំណុចទាំងនេះបានធ្វើឲ្យមនុស្សជុំវិញខ្លួន កោតសរសើរចំពោះ និងចង់ក្លាយជាមនុស្សរឹងមាំដែរ។
១.នាងចំណាយពេលខ្លះ ដើម្បីថែរក្សាខ្លួនឯង
អ្នករឹងមាំគេមិនចាំបាច់ឲ្យអ្នកដទៃមកថែទាំខ្លួនទេ គឺគេអាចមើលថែខ្លួនឯងបាន។ សម្រាប់អ្នកដែលមិនសូវខ្វាយខ្វល់ពីខ្លួនឯង ច្រើនតែបណ្ដោយឲ្យខ្លួនមិនស្រស់ថ្លា ឬឈឺច្រើនជាដើម។ មនុស្សស្រីរឹងមាំគេតែងតែស្រលាញ់ខ្លួនឯងជាមុនសិន។ អ្នកខ្លាំងគេមិនអាចសម្រេចគោលដៅរបស់ពួកគេបានទេ ប្រសិនបើពួកគេមិនថែរក្សាខ្លួនជាមុន។
២.នាងមិនមានអារម្មណ៍ភ័យខ្លាចចំពោះការគិតខ្លួនឯង
ស្ត្រីរឹងមាំមិនត្រូវការនរណាម្នាក់ឈរនៅពីមុខពីក្រោយ ឬនៅក្បែរ ដើម្បីធ្វើកិច្ចការអ្វីមួយឡើយ។ ពួកគេបានកំណត់គោលដៅ រកវិធី ដើម្បីសម្រេចបាននូវជោគជ័យខ្លួនឯង ដោយមិនចាំបាច់មានអ្នកឲ្យយោបល់ ព្រោះតែភាពជឿជាក់គំនិតខ្លួន។
៣.មិនចេះរារែកចំពោះតវ៉ា
នាងមិនខ្លាចក្នុងការប្ដឹងតវ៉ា ចំពោះរឿងអយុត្តិធម៌។ នាងមិនត្អូញត្អែរ និងទុកឲ្យខ្លួនអ្នកក្លាយជាជនរងគ្រោះ ឬត្រូវគេគាបសង្កត់ឡើយ។
៤.នាងមិនដែលឲ្យជីវិតខ្លួនជួបបញ្ហាហិរញ្ញវត្ថុ
អ្នកខ្លាំងពិតប្រាកដគេចេះបែងចែករឿងលុយកាក់បានល្អ ដែលធ្វើឲ្យជីវិតគេមិនជួបបញ្ហាហិរញ្ញវត្ថុឡើយ។ អ្នកដែលមានចំណុចនេះ ពិតជាអស្ចារ្យខ្លាំងណាស់ ព្រោះជាមនុស្សមានភាពម៉ត់ចត់ ដឹងថាអ្វីគួរចំណាយ អ្វីមិនគួរ។
៥.បើកចិត្តទូលាយ
ស្ត្រីខ្លាំងមានគំនិត និងជំនឿរឹងមាំ ហើយក៏មានគំនិតបើកចំហ និងរៀនសូត្រពីអ្នកដទៃដែរ។ អ្នករឹងមាំចាត់ទុកជីវិតជាសាលារៀនមួយ ហើយដឹងថាគ្មាននរណាម្នាក់បានបញ្ចប់ការសិក្សាពិតប្រាកដទេ។
៦.នាងជួយដល់មនុស្សគ្រប់គ្នានៅក្បែរ
មធ្យោបាយមួយទៀតដើម្បីទទួលបានភាពជោគជ័យ ដែលមនុស្សភាគច្រើនមិនគិត គឺការលើកអ្នកដទៃនៅជុំវិញឲ្យបានឡើងខ្ពស់ដូចខ្លួនដែរ។ ស្ត្រីខ្លាំងដឹងថាមានរឿងជាច្រើនត្រូវជួយ ជាងការផ្ដោតអារម្មណ៍លើខ្លួនឯង ដូច្នេះពេលបានខ្ពស់មុខមាត់ នាង ផ្ដល់ត្រឡប់ទៅរកអ្នកដទៃ ហើយសង្ឃឹមថាអ្នកទាំងនោះក៏អាចឈានដល់ភាពជោគជ័យនៅក្នុងជីវិត៕
ចុចអាន៖មនុស្សស្រីដែលមើលឃើញតម្លៃខ្លួនឯងជាងស្នេហា តែងមានចំណុចទាំងនេះជាប់ខ្លួន