​មនុស្ស​ស្រី​ដែល​មើល​ឃើញ​តម្លៃ​ខ្លួន​ឯង​ជាង​ស្នេហា តែងមាន​ចំណុច​ទាំង​នេះ​ជាប់​ខ្លួន

  • 2018-12-13 10:26:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​អាច​ផ្លាស់​ប្ដូរ​មនុស្ស​បាន ហើយ​ពេល​ខ្លះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្រី​មួយ​ចំនួន​ភ្លេច​ពី​តម្លៃ​ខ្លួន​ឯង​ទៀត​ផង។ ដោយឡែក​ទោះ​បី​ជា​ស្នេហា​មាន​ឥទ្ធិពល​ខ្លាំង​ក៏​ដោយ​ បើ​មនុស្ស​ស្រី​ដែល​ចាត់ទុក​តម្លៃ​ខ្លួន​ឯង​ជា​រឿង​សំខាន់​នោះ នាង​តែង​មាន​ចំណុច​ទាំង​នេះ​ជា​និច្ច ៖

១. នាង​មិន​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ដើម្បី​តែ​មនុស្ស​ប្រុស​ម្នាក់​ឡើយ

ទោះ​នាង​ចាប់​ផ្ដើម​ស្រឡាញ់​អ្នក​ណា​ម្នាក់​ក៏​ដោយ​ក៏​នាង​តែ​ធ្វើ​ជា​ខ្លួន​ឯង​ដោយ​មិន​កែប្រែ​ធម្មជាតិ​របស់​នាង​ដើម្បី​តែ​ផ្គាប់​ចិត្ត​របស់​គេ​នោះ​ទេ។ នាង​តែង​ជឿ​ថា​បើ​មនុស្ស​ប្រុស​ម្នាក់​នោះ​ស្រឡាញ់​នាង​ពិត គេ​នឹង​ទទួល​យក​អ្វី​ដែល​នាង​មាន​ដោយ​មិន​បង្ខំ​នាង​ឲ្យ​ផ្លាស់ប្ដូរ​តាម​អ្វី​ដែល​គេ​ចង់​បាន​នោះ​ទេ។

រូបតំណាង

**២. នាង​គិត​ថា​សង្សារ​ជា​ដំណាក់កាល​មើល​ចិត្ត​គ្នា មិន​មែន​ដំណាក់​កាល់​ផ្ញើជីវិត​ឲ្យ​គ្នា​នោះ​ទេ**

គំនិត​របស់​នាង​អាច​នឹង​រឹងមាំ​ជាង​មនុស្ស​ស្រី​ដទៃ​ព្រោះ​នាង​មិន​រំពឹង​ថា​មនុស្ស​ប្រុស​ដែល​គេ​ជ្រើសរើស​ជា​សង្សារ​នោះ​អាច​ជា​អនាគត​ស្វាមី​នាង​នោះ​ទេ។ វា​អាច​រលាយ​បាត់​នៅ​ថ្ងៃ​ណា​មួយ​ដែល​ពួក​យើង​មិន​ចុះសម្រុង​គ្នា ហើយ​ដើរ​បញ្ច្រាស​ផ្លូវ​គ្នា ដូច្នេះ​ហើយ​នាង​ត្រៀម​ខ្លួន​សម្រាប់​ការ​បែក​បាក់​ដោយ​មិន​ឲ្យ​ការ​ចែកផ្លូវ​គ្នា​នោះ​មក​បំផ្លាញ​ជីវិត​ដែល​នៅ​សល់​ឡើយ។

៣. នាង​ស្រឡាញ់​ខ្លួន​ឯង​ជាង​ឲ្យ​គេ​ស្រឡាញ់​នាង

នាង​តែង​ស្រឡាញ់​ខ្លួន​ឯង​ជាជាង​រំពឹង​ឲ្យ​គេ​មក​ស្រឡាញ់​នាង​ជំនួស​ព្រោះ​នាង​ជឿ​ថា​គ្មាន​អ្នក​ណា​អាច​ស្រឡាញ់​នាង​ដូច​នាង​ខ្លួន​ឯង​ឡើយ។ បើ​នាង​មិន​ស្រឡាញ់​ខ្លួន​ឯង​ទេ​ថ្ងៃ​ណា​មួយ​គេ​នឹង​អាច​បំផ្លាញ​នាង​បាន​ព្រោះ​នាង​ច្បាស់​ថា​គ្មាន​អ្នក​ណា​អាច​បំពេញ​សេចក្ដី​សុខ​ឲ្យ​នាង​បាន​រហូត​ឡើយ។

៤. នាង​ជឿ​លើ​ភ្នែក​នាង​ជា​ជាងភ្នែក​របស់​គេ

មនុស្ស​ដែល​ឲ្យ​តម្លៃ​ខ្លួន​ឯង​ខ្ពស់​មិន​ងាយ​ជឿ​លើ​អ្វី​ដែល​គេ​និយាយ​នោះ​ទេ​ព្រោះ​នាង​ជឿ​លើ​ភ្នែក​របស់​នាង​ជាង។ បើ​នាង​ឃើញ​ នាង​ឮ ហើយ​នោះ​ទោះ​អ្នក​ណា​ប្រាប់​នាង​ក៏​នាង​មិន​ជឿ​ដែរ។ នាង​ជា​មនុស្ស​ស្រី​ដែល​ឲ្យ​តម្លៃ​លើ​ភាព​ស្មោះ​ត្រង់ និង​ចិត្ត​ដាច់​បំផុត​នៅ​ពេល​នាង​តាម​ទាន់​ច្បាស់​នឹង​ភ្នែក។

រូបតំណាង

៥. នាង​មាន​ហេតុផល​ដើម្បី​ស្រឡាញ់​មនុស្ស​ម្នាក់

នាង​ជឿ​ថា​មនុស្ស​ស្រឡាញ់​គ្នា​សុទ្ធ​តែ​មាន​ហេតុផល គ្រាន់​តែ​អ្នក​ខ្លះ​មិន​ចង់​និយាយ​ចេញ​ឬ​មិន​អាច​រក​ឃើញ​តែ​ម្ដង។ សម្រាប់​នាង​គឺ​នាង​មាន​ហេតុផល នាង​មាន​ប្រភេទ​មនុស្ស​ដែល​នាង​ចង់​បាន​មិន​មែន​ស្រឡាញ់​ទាំង​ងប់ងុល​នោះ​ទេ។

៦. នាង​និយាយ​គ្នា​ជាង​ការ​ឈ្លោះ

មាន​បញ្ហា​នាង​តែង​លើក​យក​មក​និយាយ​ដោយ​ព្យាយាម​សម្រុះសម្រួល​គ្នា ហើយ​នាង​ស្អប់​បំផុត​គឺ​ពេល​ឈ្លោះ​គ្នា​ម្នាក់​ៗ​ចង់​ចាញ់​ចង់ឈ្នះ​ ហើយ​សុខ​ចិត្ត​ដើរចេញ​ដោយ​មិន​ខ្វល់​អី​ទាំង​អស់។ នាង​ចូលចិត្ត​ភាព​ច្បាស់​លាស់​ មិន​មែន​ខ្លាច​អន់​ឬ​ខ្សោយ​ជាង​អ្នក​ណា​នោះ​ទេ៕

រូបតំណាង

ចុចអាន៖ចង់​បាន​​នារី​​មាន​មហិច្ឆតា​ធំ​ធ្វើ​ជា​ភរិយា បុរស​គួរ​មាន ៨​ ចំណុច​នេះ​ក្នុង​ខ្លួនសិន​​

អត្ថបទ៖ ផេង ផលធិតា