ភ្ញាក់​ឡើង​ភ្លាម​ ផឹក​ទឹក​​ភ្លែត មាន​​ប្រយោជន៍​​ច្រើន​ខ្លាំង​នឹក​​ស្មាន​មិន​​ដល់

  • 2018-12-06 02:00:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 1706

ចន្លោះមិនឃើញ

មាន​ធ្លាប់​​ឆ្ងល់​អត់​ថា ​ហេតុ​អី​វេជ្ជបណ្ឌិត​​​​​​តែង​​​ណែនាំ ឲ្យ​​ផឹក​​ទឹក​​​ក្រោយ​ពេល​ភ្ញាក់​ឡើង​ភ្លាម ពេល​​ក្រពះ​​នៅ​ទទេរ​? តើ​វា​មាន​​​​ប្រយោជន៍​​ចំពោះ​​​​សុខភាព​​ច្រើន​​ដល់​​កម្រិត​ណា​​ទៅ?​ ​​ចង់​​ដឹង​​​កាន់​តែ​ច្បាស់ កុំ​រំលង​​ចំណុច​​ដែល​បាន​រៀប​រាប់​​ខាង​ក្រោម​នេះ​ឲ្យ​សោះ។

  • ជួយ​​​លាង​​សម្អាត បន្សាប​ជាតិ​ពុល​ក្នុង​ពោះ​វៀន និង​ធ្វើ​ឲ្យ​​​ស្បែក​ភ្លឺ​ថ្លា​

  • ​ស្រូប​​យក​​សារធាតុ​​មាន​ប្រយោជន៍​ និង​​បញ្ជូន​​​ទៅ​កាន់​រាង​កាយ​ទាំង​មូល

  • ​​​​​​​​​​​​​ទប់​​ស្កាត់​​​ដុំគីស​មិន​ឲ្យ​កើត​ក្នុង​ពោះវៀន កាត់​បន្ថយ​ភាព​ប្រឈម​នឹង​​​ការ​​រលាក​លំពែង

  • ​ជម្រុញ​​​ប្រព័ន្ធ​ភាពស៊ាំ​​នៃ​​រាង​កាយ​ឲ្យ​មាន​ដំណើរ​ការ​ល្អ

  • ព្យាបាល​ពង​បែក និង​​​ជួយ​​សម្រួល​​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​​ ឲ្យ​​មាន​​ភាព​​ខ្លាំង​​រឹង​មាំ

  • ទ្រទ្រង់​​សន្លាក់​​​​ឆ្អឹង​​ ការ​ពារ​មិន​ឲ្យ​​​ឈឺ​​​ខ្នង​​ចង្កេះ និង​បញ្ហា​ឈឺ​​ឆ្អឹង​​ឆ្អែង

  • ដុត​​បំផ្លាញ​​ជាតិ​​ធាត់​ក្នុង​ខ្លួន ល្អ​​​​​ឥត​ខ្ចោះ​សម្រាប់​អ្នក​​​​​សម្រក​ទម្ងន់

  • បង្កើត​កោសិកា​ថ្មី និង​សាច់​ដុំ

  • ល្អ​​សម្រាប់​អ្នក​កំពុង​មាន​ បញ្ហា​ឈឺ​​បំពង់ក​ ឈឺ​ពេល​មាន​​​រដូវ ភ្នែក​​ស្រវាំង រាករូស​ រលាក​​ផ្លោក​នោម​ ឈឺ​ក្បាល​ជា​ដើម

  • ​ការពារ​មិន​ឲ្យ​មាន​​​អាការៈ​ទល់លាមក

  • ជួយ​ឲ្យ​​ខួរ​ក្បាល​​ដំណើរ​ការ​ល្អ​​ប្រសើរ

  • ការពារ​​ស្បែក​ មិន​ឲ្យ​មាន​ស្នាម​អុជ​​ខ្មៅ មិន​​​​​​ឆាប់​​ចាស់ និង​​​គ្មាន​​បញ្ហា​សើ​ស្បែក​ផ្សេងៗ

  • ផឹក​ទឹក​មុន​​​ញ៉ាំ​អារហារ​ពេល​ព្រឹក​ ​​អាច​ជួយ​​​ស្រូប​យក​​ជាតិ​ពុល​និង​​​ជាតិ​គីមី​ នៅ​ក្នុង​អាហារ

**ផឹក​ទឹក​ពេល​​ក្រពះ​នៅ​ទទេរ​​ ​យ៉ាង​​ហោច​ណាស់​ឲ្យ​បាន​១​លីត្រ ជា​រៀង​រាល់​​​ថ្ងៃ អ្នក​នឹង​​ឃើញ​​​លទ្ធផល​និង​ភាព​ខុស​​ប្លែក​​​​​​​​នឹក​​ស្មាន​​មិន​​ដល់៕

កុំ​ភ្លេច​​ព្យាយាម​​អនុវត្ត​ទាំង​អស់​គ្នា ដើម្បី​​សុខភាព​ល្អ រាង​កាយ​មាំមួន!

ចុចអានបន្ត៖

​​​


ប្រភព៖ rugyim ប្រែ​សម្រួល៖ ដេត ឈុនអីុ