ស្រីៗគួរសួរខ្លួនឯង ៨ សំណួរនេះសិន មុនសម្រេចចិត្តរស់នៅជាមួយដៃគូទាំងមិនបានរៀបការ
- 2018-11-29 01:53:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗគួរសួរខ្លួនឯង ៨ សំណួរនេះសិន មុនសម្រេចចិត្តរស់នៅជាមួយដៃគូទាំងមិនបានរៀបការ
មានគូស្នេហ៍ជាច្រើនបានសម្រេចចិត្តរស់នៅជាមួយគ្នាទាំងមិនបានរៀបការ ដោយគូខ្លះបានសមបំណង ហើយគូខ្លះទៀតក៏បានតែមួយឆាវ។ ដូចនេះមុនសម្រេចចិត្តរស់នៅជាមួយគេ យើងគួរសួរសំណួរមួយចំនួនមកខ្លួនឯង៖
១.ភ័យខ្លាចអត់៖ ប្រសិនបើនៅមានអារម្មណ៍ភិតភ័យមិនច្បាស់លាស់ជាមួយគេទេ សូមកុំទាន់សម្រេចចិត្តថានឹងទៅរស់នៅជាមួយគេ។ ព្រោះអាចធ្វើឲ្យអ្នកមិនសប្បាយចិត្ត រហូតឈានដល់មានបញ្ហាផ្សេងៗ។
**២.មានអារម្មណ៍ថាមានសម្ពាធអត់**៖ បើនៅខ្លាចគ្រួសារប្រកាន់ខឹង ឬការគាបសង្កត់ពីភាគីខាងប្រុស ក៏មិនគួររស់នៅជាមួយគ្នាដែរ។
៣.តើនោះជារឿងចាំបាច់អត់មិនបានឬ៖ នៅពេលដែលសម្រេចចិត្តរស់នៅរួមគ្នាដោយមិនបានរៀបការ តើអ្នកកំពុងស្ថិតក្នុងកាលៈទេសៈចាំបាច់បំផុតមែនដែរឬទេ (គ្មានប្រាក់រៀបចំពិធី)?
៤.ទ្រាំបានអត់ពេលឈ្លោះគ្នាម្ដងៗ៖ ត្រូវគិតឲ្យដល់ចំណុចនេះជាចាំបាច់ ព្រោះពេលយើងឈ្លោះគ្នាទាំងមិនបានរៀបការ តើនរណាជាអ្នកចេញមុខជួយ។ ប្រសិនបើបានរៀបការត្រឹមត្រូវពេលឈ្លោះគ្នាយ៉ាងហោចណាស់ក៏មានឪពុកម្ដាយទាំងសងខាងជួយដែរ។ តែបើជាប្តីប្រពន្ធដោយមិនរៀបការ ពេលមានរឿងមានតែការស្តីបន្ទោស។
៥.តើហ៊ានបើកចំហ និងមានភាពស្មោះត្រង់ជាមួយគ្នាអត់៖ តើយើងនិងដៃគូហានពិភាក្សាគ្រប់រឿងអត់? អ្នកទាំងពីរមានភាពស្មោះត្រង់ជាមួយគ្នាទេ? ប្រសិនបើ Yes ទាំងអស់នោះ បញ្ជាក់បានថាអ្នកត្រៀមខ្លួនរួចជាស្រេចក្នុងការរស់នៅរួមគ្នា។
៦.ជឿជាក់ម្ខាងទៀតប៉ុណ្ណា៖ បើមិនទាន់ប្រាកដប្រជា ឬដឹងពីប្រវត្តិគេច្បាស់លាស់ទេកុំទាន់សម្រេចចិត្តព្រមរស់នៅជាមួយគេ ព្រោះអាចធ្វើឲ្យយើងមានបញ្ហាជាច្រើន ជាពិសេសសុខភាពតែម្ដង។
៧.ស្រលាញ់គេចេញពីបេះដូងអត់៖ នេះជាសំណួរដែលសំខាន់បំផុត ព្រោះបើព្រមរស់នៅជាមួយគេដោយគ្មានក្ដីស្រលាញ់ ឬដោយសារឥទ្ធិពលលុយ នោះអ្វីៗនឹងចប់ក្នុងពេលដ៏ខ្លី។
៨.មានបានគិតគូរពីអនាគតអត់៖ ទោះមិនបានរៀបការជាមួយគ្នាពិតមែន តែបើស្រលាញ់គ្នាពិត អ្នកទាំងពីរគួរតែមានគម្រោងទៅថ្ងៃអនាគត។ តែបើគ្មានទេ គួរបញ្ឈប់គំនិតនេះទៅ៕
ចុចអាន៖៧ យ៉ាងដែលជាក្ដីបារម្ភរបស់គូស្នេហ៍គ្រប់រូប