៧ យ៉ាងដែលជាក្ដីបារម្ភរបស់គូស្នេហ៍គ្រប់រូប
- 2018-11-28 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ យ៉ាងដែលជាក្ដីបារម្ភរបស់គូស្នេហ៍គ្រប់រូប
ពេលមានស្នេហាបានធ្វើឲ្យមនុស្សខ្វល់ខ្វាយពីបញ្ហាជាច្រើន តែក្នុងចំណោមបញ្ហាទាំងឡាយនោះ រឿង ៧ យ៉ាងខាងក្រោមនេះ គូណាក៏ជួបប្រទះ។ ទោះជាមិនទាំងអស់យ៉ាងហោចណាស់ក៏ម្នាក់ៗជួប ៣ ទៅ ៤ ចំណុចដែរ ដែលនោះបង្កជាក្ដីកង្វល់ធំ។
១.ទូរសព្ទរោទ៍ខុសធម្មតា
ទាក់ទងគ្នាដំបូងៗទូរសព្ទមិនជារវល់ប៉ុន្មាន តែយូរៗបែរជាមានសំឡេងរោទ៍ខុសធម្មតា ហើយអាកប្បកិរិយាក៏ខុសប្រក្រតីទៀតនោះ ច្បាស់ណាស់ថាសញ្ញានេះនឹងធ្វើឲ្យម្ខាងទៀតកើតជាចម្ងល់មិនខាន។
២.ផ្ដោតលើទូរសព្ទច្រើនជាងដៃគូ
ឫកពាដូចជាកំពុងរង់ចាំសារនរណាម្នាក់ ដោយមិនខ្វល់ចំពោះអ្នកនៅចំពោះមុខ បើទោះជាមិនមែនជាការលួចលាក់មានអ្នកថ្មី តែសកម្មភាពបែបនេះធ្វើឲ្យដៃគូចេះតែកើតកូនចិត្តសង្ស័យ ឬប្រច័ណ្ឌដោយចៀសមិនរួចឡើយ។
៣.ធ្វើខ្លួនមានអាថ៌កំបាំង
មិនខុសទេដែលមនុស្សម្នាក់ៗតែងមានរឿងសម្ងាត់ខ្លះ។ ប៉ុន្តែបើធ្វើខ្លួនជាមនុស្សមានអាថ៌កំបាំងគ្រប់ពេល ដោយមិនអាចឲ្យម្ខាងទៀតដឹងនោះ ម្នាក់ទៀតពិតជាកើតចិត្តចង់ដឹងចង់ឮ រហូតដល់ថ្នាក់តាមស៊ើបជាក់ជាមិនខាន។
**៤.ពេលដៃគូប្រៀបធៀបអ្នកទៅនឹងអ្នកផ្សេង**
នេះជាក្ដីបារម្ភដ៏ធ្ងន់ធ្ងរមួយសម្រាប់ដៃគូ។ ការប្រៀបធៀបនោះហាក់ដូចជាបង្ហាញថា ម្នាក់ទៀតលែងសំខាន់ហើយ។
៥.ខ្លាចថាជ្រើសរើសខុស
នៅពេលដែលគូស្នេហ៍ឈ្លោះគ្នា ពួកគេនឹងមានអារម្មណ៍នោះឡើងមកដោយចៀសមិនរួចតែម្ដង។
៦.ខ្លាចការចាកចេញ
នេះជារឿងមួយដែលអ្នកស្រលាញ់គ្នាខ្លាចបំផុត ព្រោះបើសុខៗស្រាប់តែគេចាកចេញទៅមិនដឹងមូលហេតុ ពិតជាមិនអាចទទួលយកបានឡើយ។
៧.ខ្លាចការគាស់កកាយរឿងអតីតកាល
ពេលមានបញ្ហាថ្នាំងថ្នាក់ចិត្ត គូស្នេហ៍ភាគច្រើនតែងតែជ្រើសរើសយកការរំលឹករឿងចាស់មកតទល់នឹងគ្នា៕
ចុចអាន៖មិនចង់ឆាប់បែកបាក់គ្នា ម្នាក់ៗគួរមានចំណុចទាំងនេះរៀងៗខ្លួន