វិធី​​​ជួយ​ឲ្យ​អ្នក​កាន់តែ​ស្រលាញ់​ខ្លួន​ឯង​ខ្លាំងៗ ទោះ​​​គ្មាន​បុរសណាមកស្រលាញ់​ក៏​ដោយ

  • 2018-11-26 07:35:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​អ្នក​ធ្លាប់​ត្រូវ​គេ​បោះបង់​ច្រើនលើកច្រើនសា​ដោយសារ​ស្នេហា​​មែនទេ? គិត​ថា​គ្មាន​នរណា​ស្រលាញ់​មែនទេ? បើ​គ្មាន​ទេ យើង​គួរចេះ​ស្រលាញ់​ខ្លួនឯង​ទើប​ជា​រឿង​ល្អ។ ១១ វិធី​នេះ​នឹង​ជួយ​ឲ្យ​អ្នក​កាន់តែ​ស្រលាញ់​ខ្លួន​ឯង​ខ្លាំងឡើង​ៗ ទោះ​បី​ជា​គ្មាន​នរណា​ស្រលាញ់​ក៏​ដោយ៖

.ចាប់ផ្ដើម​ថ្ងៃ​ថ្មី​ដោយ​គ្មាន​បច្ចេកវិទ្យា៖ ចេញ​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​អេឡីចត្រូនិក។ មិន​ត្រូវ​អង្គុយ​ឆែក​ទូរសព្ទ កុំព្យូទ័រ ឬបណ្ដាញ​សង្គម នាំ​ឲ្យ​អ្នក​ឃើញ​​រូបភាព​អតីតកាល ហើយ​​មក​អង្គុយ​តូច​ចិត្ត​​ម្នាក់​ឯង​នោះ​ទេ។

រូបតំណាង

**២**.ធ្វើ​ឲ្យ​ខ្លួន​ឯង​សប្បាយ៖ អ្នក​គួរតែ​ទៅ​ដើរ​លេង​កន្លែង​កម្សាន្ត​នានា​ ដោយ​មិន​ចាំបាច់​គិត​ពី​អ្នក​ដទៃ​នោះ​ទេ។

.ផ្ដោត​សំខាន់​លើ​ក្ដី​ស្រមៃ៖ ចាប់ផ្ដើម​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​ច្រើន​ៗ​ជាង​មុន ដូចនេះ​គួរតែ​ងាក​ផ្ដោត​លើ​ក្ដី​ស្រមៃ​ចង់​ធ្វើ​អ្វី​មួយ​ឲ្យ​ឆាប់​បាន​សម្រេច។ ព្រោះ​អ្នក​ចំណាយ​ពេល​តាម​គេ​ច្រើន​ពេក​ហើយ។

.រីករាយ​ជាមួយ​គ្រួសារ៖ អ្នក​គួរតែ​ចំណាយ​ពេលវេលា​នៅ​ជាមួយ​គ្រួសារ​ឲ្យ​បាន​ច្រើន ឬ​នាំ​ទៅ​ធ្វើ​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ​តែ​ម្ដង។ ព្រោះ​ថា​មាន​តែ​គ្រួសារ​ទេ​ដែល​ស្រលាញ់​អ្នក​គ្មាន​ថ្ងៃ​ប្រែប្រួល។

.បង្កើន​សក្ដានុពល៖ ស្រលាញ់​ខ្លួន​ឯង គឺ​ត្រូវ​តែ​ពង្រឹង​សក្ដានុពល​ដែល​ខ្លួន​មាន ដើម្បី​ឲ្យ​អ្នក​ដទៃ​កោតស្ញប់ស្ញែង។

.ចេះ​អបអរ​អ្នក​ដទៃ៖ គួរ​តែ​​ទះដៃ​ដោយ​ភាព​សប្បាយ​ចិត្ត​ពេល​ឃើញ​មិត្តភ័ក្ដិ​ធ្វើ​អ្វី​បាន​សម្រេច ហើយ​មិន​គួរ​ច្រណែន​គេ​ទេ ព្រោះ​ធ្វើឲ្យ​ខ្លួនឯង​គ្មាន​សេចក្ដី​សុខ។

រូបតំណាង

.អត់ទោស​ឲ្យ​ខ្លួន​ឯង៖ ចាប់ផ្ដើម​អភ័យទោស​ដល់​ខ្លួនឯង​ ដែល​កន្លង​មក​ធ្វើ​ឲ្យ​ខ្លួន​ឯង​ឈឺចាប់ និង​សន្យា​ឈប់​ធ្វើ​ខុស​លើ​ខ្លួនឯង​បន្ត​ទៀត។

.កុំ​ទទួល​យក​ស្នេហា៖បន្ទាប់ពី​ត្រូវ​គេ​បោះបង់​ច្រើនលើកច្រើនសា​មក អ្នក​គួរតែ​ឆាប់​ទទួល​យក​វា​ម្ដង​ទៀត​អី។

.គិត​អ្វី​ដែល​វិជ្ជមាន៖ ចាប់ផ្ដើម​មើល​ពិភពលោក​ក្នុង​ផ្លូវ​ល្អ អ្នក​ក៏​ទទួល​បាន​អ្វី​ដែល​ជា​រឿង​​ល្អ​ៗ​ចូល​មក​ក្នុង​ជីវិត​ខ្លួនឯង​ដែរ។

១០.ធ្វើ​ខ្លួន​ឲ្យ​មាន​សេរីភាព៖ ឈប់​ខ្វល់​រឿង​ស្នេហា ហើយ​អ្នក​គួរតែ​ធ្វើ​ខ្លួន​ឲ្យ​មាន​តម្លៃ មាន​សេរីភាព និង​មាន​សិទ្ធ​ក្នុង​ការ​សម្រេចចិត្ត​ធ្វើ​អ្វី​មួយ​ដោយ​ខ្លួន​ឯង។

រូបតំណាង

១១.ថែរក្សា​សម្រស់៖ កុំ​ចំណាយ​ពេល​មក​ខូច​ចិត្ត​ឥតប្រយោជន៍​នោះ គួរងាក​មក​ថែទាំ​សុខភាព និង​សម្រស់​ឲ្យ​កាន់តែ​ស្អាត ទើប​ជា​រឿង​គម្បី​​នឹង​ខ្លួនឯង៕

ចុចអាន៖៨ យ៉ាង​​​​​​គួរ​​ចង​ចាំ ដើម្បី​​​ទទួល​​បាន​ក្តី​សុខ​​ក្នុង​​​​ជីវិត

ប្រភព៖ Boldsky ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម