៨ យ៉ាង​​​​​​គួរ​​ចង​ចាំ ដើម្បី​​​ទទួល​​បាន​ក្តី​សុខ​​ក្នុង​​​​ជីវិត

  • 2018-11-26 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​ជីវិត​ខ្លី​​​ខ្លាំង​ណាស់​ ​​​​​​​​ទាន់​​​ដង្ហើម​នៅ​​មាន​​ ត្រូវ​​ចំណាយ​ពេល​​​​រស់​នៅ​​​​​ដោយ​ភាព​សប្បាយ​រីក​រាយ ​​និង​មាន​​រឿង​​៨​យ៉ាង​​ដែក​​អ្នក​គួរ​​ចង​ចាំ​ទុក ដើម្បី​​​ទទួល​​បាន​ក្តី​សុខ​​ក្នុង​​​​ជីវិត។

៨​​​យ៉ាង​​​ ​កុំ​​​យក​​ខ្លួន​​បៀត​​​​​ឬ​​រាប់​អាន​ជាមួយ​​

១. ​​មនុស្ស​​ចូល​ចិត្ត​​បង្ក​ជម្លោះ

២. ​​មនុស្ស​​​​​​​​ប៉ិន​​ចាប់​កំហុស​​​​

៣. ​មនុស្ស​​​​​ដែល​​​ភ្លេច​គុណ

៤. ​មនុស្ស​​​ចូល​ចិត្ត​និយាយ​​បំបែក​​​​​បំបាក់​គេ

៥. មនុស្ស​​​ក្រអឺត​​​ក្រទម

៦. ​​​​​​មនុស្ស​​និយាយ​​ក្រោយ​​​​ខ្នង

៧. មនុស្ស​លិច​លង់​ជាមួយ​នឹង​មហិច្ឆតា

៨. មនុស្ស​​ខំប្រឹង​សម្តែង​ធ្វើ​ជា​ល្អ។

​​​​៨យ៉ាង​​​​ កុំ​​​​​​​​​​​​​ភ្លេច​​ដាច់​​ខាត

១. ​​​​​កុំ​ភ្លេច​គុណ​​ឪពុក​ម្តាយ

២. កុំ​​​ភ្លេច​គុណ​​គ្រូបាអាចារ្យ

៣. ​​​​​កុំភ្លេចស្គាល់ផ្លូវ

៤. កុំ​​ភ្លេច​​​មនុស្ស​​ដែល​​ការពារ​​អ្នក

៥. កុំ​​​ភ្លេច​​ប្តី​​​ប្រពន្ធ​​ ទោះ​មាន​​បញ្ហា​​អ្វី​កើតឡើង​​ក៏​​​ដោយ

៦. ​​កុំ​​​​​ភ្លេច​​បងប្អូន​​សាច់​​​ញាតិ​​​​​​ជិត​ឆ្ងាយ

៧. កុំ​ភ្លេច​មិត្ត​​ភ័ក្តិ​កាល​គ្រា​ក្រ

៨. ​កុំ​​​​ភ្លេច​ថា​​អ្វីៗ​​ត្រូវ​តែ​មាន​ទី​បញ្ចប់។

៨យ៉ាង​​​​​​​​​ ​កុំ​​ធ្វើ ដើម្បី​ជីវិត​ងាយ​ស្រួល

១. កុំ​​​សេពគប់​មនុស្ស​​អាក្រក់

២. កុំ​​​​បំភ្លេច​មនុស្ស​ដែល​អ្នក​ស្រលាញ់

៣. កុំខឹងៗ

៤. ​កុំ​​ជឿ​​​ពាក្យ​ផ្អែម​មាន​​បង្កប់​ពិស

៥. កុំទាក់ទងនឹងមនុស្សល្ងីល្ងើ

៦. កុំ​​​សង្ស័យ​​​​​​​​ច្រើន​ពេក

៧. កុំ​​ច្រណែន​​ពេល​​ឃើញ​គេ​​ល្អ​ជាង

​​​​​​​៨. កុំ​ចំអកឡកឡឺយពេល​ឃើញ​គេ​មិន​ល្អ។

៨​​យ៉ាង​ មិន​​​គួរ​​​ជួយ នាំ​​អាសាបង់​

១. មនុស្ស​​​​​​ដែល​​ធ្វើ​​បាប​អ្នក​ដទៃ​​​ដើម្បី​​​ប្រយោជន៍​ផ្ទាល់​ខ្លួន

២. មនុស្ស​គ្មាន​​សីលធម៌

៣. មនុស្ស​​ឥត​ប្រយោជន៍​

៤. មនុស្ស​​លោភលន់

៥. មនុស្ស​​គិត​ពី​​លុយ​ជា​ធំ

៦. មនុស្ស​មិន​ធ្លាប់​ស្គាល់​​​ទាល់​តែ​​សោះ

៧. មនុស្ស​មាន​គំនិត​​មិន​ល្អ​

៨. មនុស្សដែលវង្វេងផ្លូវប្រែចិត្ដគំនិត។

៨យ៉ាង​​​​គួរ​ធ្វើ​ពេល​​ចាស់​ទៅ​​​​​​​​​​​ (​​អ្នក​មាន​វ័យ​​ក្មេង​​ក៏​​អាច​ធ្វើ​​បាន​​ដែរ)

​​១. ​​កុំ​​ញ៉ាំ​​ច្រើន​​ពេក

២. កុំ​​ដើរ​លឿន​​ខ្លាំង​ពេក

៣. កុំ​​រស់​នៅ​ក្នុង​ផ្ទះ​​ធំ​ពេក​

៤. កុំ​​ធ្វើ​​អ្វី​ឲ្យ​​ខ្លួន​ឯង​ហត់​នឿយ​​​ខ្លាំង​ពេក

៥. កុំ​ពឹង​លើ​​សំណាង

៦. កុំ​ខឹង​មួម៉ៅ​​​​ច្រើន​ពេក​

៧. កុំ​​ចង់​មាន​បាន​ខ្លាំង​​ពេក

៨. កុំ​គិត​​ស្មុគ​ស្មាញ​ច្រើន​ពេក៕

ចុង​​ក្រោយ​គេ​​បង្អស់​ ដែល​អ្នក​គួរ​​​ចងចាំ​នោះ​គឺ​​ រាប់​​អាន​​មិត្តភ័ក្តល្អៗ ផ្តល់​​ភាព​កក់ក្តៅ​​​​​មាន​​ចិត្ត​​​​ស្មោះ​​ត្រង់​​​​​​​​​​​​ទៅ​កាន់​មនុស្ស​ដែល​​ខ្លួន​​ស្រលាញ់៕​

ចុចអានបន្ត៖

​​​​

​​​​​ ​​​​​​​​​

​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​

ប្រភព៖ rugyim ប្រែ​សម្រួល៖ ដេត ឈុនអ៉ី